អាវកីឡាដែលឲ្យរាងកាយអ្នកដកដង្ហើមបាន
ពេលនិយាយរឿងលក្ខណះពិសេស អាវនេះពិតជាមានគុណសម្បតិ្តមែនការកាត់ត្រូវបានរចនាឡើងដើម្បីរក្សានូវផាសុកភាព ជាពិសេសពេលកំពុងហាត់មានប្រឡោះនៅក្រោយខ្នងនិងចំហៀងសម្រាប់ខ្យល់ចេញចូលល្អ ហើយត្រូវបានធ្វើម៉ូតនេះឡើងដោយសារតែវាពេញនិយមខ្លាំងក្នុងវិស័យសម្លៀកបំពាក់កីឡា
សាច់ក្រណាត់មានផាសុកភាពរចនាឡើងសម្រាប់លំហាត់ប្រាណ
អាវនេះនឹងធ្វើឲ្យអ្នកលង់ចាប់ចិត្តពុំបាន សាច់ក្រណាត់ទន់ ធ្វើឲ្យមានអារម្មណ៏ល្អពេលពាក់ សាច់ក៏បណ្តេញនូវជាត់ញើសផងដែរដូច្នេះអ្នកនឹងមានអារម្មណ៏ថាស្ងួតពេលហាត់ សាច់យឺតដើម្បីផ្តល់ផាសុកភាពពេលធ្វើចលនា និងស្រាលពេលប៉ះសាច់ជជាធម្មតា ផាសុកភាពគឺស្តេច ហើយយើងពិតជាពេញចិត្តវា!
ការកាត់បែបកីឡា និងទាន់សម័យ
អាវនេះមកជាមួយនិងស្ទីលដ៏ស្អាតដូច្នេះអ្នកមានអារម្មណ៏ថាអស្ចារ្យពេលហាត់! ភាពរលុង ការចាប់រាងអក្សរ T ស្មារធ្លាក់ និងរង្វង់ដៃមូលបង្កើតនូវភាពសមសួន លើសពីនេះទៅទៀត៖ ចេញមក២ពណ៌ រួមជាមួយនិងអាវដែលមានក្នុងស្រាប់!
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"។ ហើយក្រោយពីនោះ? តើតែប៉ុនណឹងទេឬ?
ទេ មិនមានទៀតទេបន្ទាប់មកយើងធ្វើតេស្តដោយអោយអ្នកប្រើប្រាស់ដាក់ផលិតផលឆ្លងកាត់រង្វង់មូល។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។ ហើយមានតែពេលនោះទេ ទើសំលៀកបំពាក់កីឡារបស់លោកអ្នករួចរាល់!
ព័ត៌មានពីការវិវឌ្ឍន៍ជានិរន្ត
ពួកយើងកំពុងតែកាត់បន្ថយកាប្រើប្រាស់វត្ថុធាតុផលិតពីតេលសិលា ទន្ទឹមនឹងនោះយើងនៅតែរក្សាគុណភាព របស់សាច់ក្រណាត់ដែលត្រូវបានយកមកផលិតផងដែរ ដោយប្រើប្រាស់ដបទឹកផ្លាស្ទិកឬក្រណាត់ប្រើរួច ដើម្បីផលិតប៉ូលីអេស្ទែររបស់យើង។