ទាន់សម័យពីព្រលឹមទល់ព្រលប់ ជាមួយនិងអាវរលុងនេះ
អាវនេះរចានឡើងសម្រាប់សកម្មភាពប្រចាំថ្ងៃ: ការប្រជុំការងារ ការដើរទៅញាំបាយថ្ងៃ រឺជួបគ្នាជាមួយមិត្តពេលចប់ការងារ តើវាមិនល្អទេរឺដែលចេញពីកន្លែងទៅមួយទៀតដោយមិនបាច់ផ្លាស់ប្តូរសម្លៀកបំពាក់? យើងមានជូនអ្នកបាន: ងាវយឺតនេះអាចធ្វើបានទាំងអស់ អ្នកនឹងមើលមកទាន់សម័យ និងមានផាសុកភាព ពីព្រលឹមទល់ព្រលប់
ជាតិ Lyocell និងកប្បាសបញ្ចូលគ្នាដើម្បីផាសុកភាព!
អាវនេះធ្វើពីសាច់ក្រណាត់ជាតិ Lyocell និងសាច់កប្បាសរួមជាមួយជាតិអេឡាស្ទែនគ្រប់គ្រាន់ល្មមសម្រាប់ការធ្វើចលនាបានស្រួល ការផ្សំចូលគ្នារវាងកប្បាសនិងជាតិ Lyocell បង្កើតចេញនូវសាច់ក្រណាត់ដែលស្រាលនិងត្រជាក់ជាមួយនិងរាងសំយ៉ុងដ៏ស្អាតដែលល្អប្រើខ្លាំងសម្រាប់រដូវក្តៅ អ្នកនឹងមានផាសុកភាពគ្រប់ពេលពាក់អាវនេះ
គន្លឹះលេងស្ទាយ
ការកាត់បែបរលុងដែលល្អឥតខ្ចោះសម្រាប់គ្រប់ស្ទាយទាំងអស់: បង្កើតស្ទាយខ្លួនឯង!សូមសាកវា:
- ជាមួយខោហ្កែនដើម្បីដើរលេងសម្រាប់ភាពទាន់សម័យដែលល្អឥតខ្ចោះសម្រាប់ការញាំកាហ្វេជាមួយមិត្តនារីៗ
- ជាមួយខោរលុងសម្រាប់ផាសុកភាពបន្ថែមពេលពាក់ទៅជីមរឺដើរក្នុងផ្ទះ -ជាមួយខោខ្លីរឺខោខើចខ្លីដើម្បីភាពត្រជាក់ពេលសីតុណ្ហភាពកើនឡើង
តើពត៌មានអ្វីដែលប្រាប់អ្នកពីទម្ងន់របស់អាវយឺត
សម្រាប់អាវយឺត ទម្ងន់នៃសាច់ក្រណាត់គឺគិតជាក្រាមក្នុងមួយម៉ែត្រការ៉េ ដែលអាចប្រាប់ពីកម្រាស់នៃសាច់ក្រណាត់បាន វាអាចនឹងប៉ះពាល់ដល់ភាពមើលឆ្លុះ រាងសំយ៉ុង និងអាយុកាលរបស់វា: សាច់ក្រណាត់កាន់តែធ្ងន់ ភាពមើលមិនឆ្លុះកាន់តែប្រសើរ ភាពសំយ៉ុងកាន់តែស្អាត វាកាន់តែប្រើបានយូរ