Hide Filters
Filters 0
Sort by :
Filters 0
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • ខោខ្លីនារី - BELLY ពណ៌ស
អាវប៊ីគីនីនារី - ពណ៌គគីរ
OLAIAN

អាវប៊ីគីនីនារី - ពណ៌គគីរ

8873713
$4,50
ពន្ធត្រូវបានបូកបញ្ចូល
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • អាវប៊ីគីនីនារី - ពណ៌គគីរ
  • ខោខ្លីនារី - BELLY ពណ៌ស
អាវប៊ីគីនីនារី - ពណ៌គគីរ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវនេះសមស្របសម្រាប់ការជិះក្ដាររលកដោយវាអនុញ្ញាតឱ្យមានសេរីភាពក្នុងការធ្វើចលនាដ៏ល្អ

អាវប៊ីគីនីនេះផ្តល់នូវសុវត្ថិភាពក្នុងការលេងក្នុងរលករហូតដល់មួយម៉ែត្រមាន ករាង V និងរាងរឹបខ្លួន ជាមួយនឹងគន្លឹះខ្នងដែលអាចលៃតម្រូវបានពីរកន្លែង

ក្រណាត់: 17.0% Elastane, 83.0% Polyester; ស្រទាប់: 100.0% Polyester; ស្រទាប់ទីពីរ: 100.0% Polyamide

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

រចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយអាចឲ្យខោអាវស្ថិតនៅទ្រង់ទ្រាយដើម ជាមួយរលកកំពស់តិចជាងមួយម៉ែត្រ

TECHNICAL INFORMATIONS

ទ្រង់ទ្រាយរាងកាយ

ទឹករលកអាចនឹងធ្វើឱ្យអ្នករបូតឈុតហែលទឹកគ្រប់ពេលវេលាដែលអ្នកលេងជិះក្តាររលក។ នោះហើយជាមូលហេតុដែលយើងរចនាអាវប៊ីគីនីនេះ រឹបរាងបែបនារីដែលសាកសមជាមួយនឹងក V អាវនៅនឹងកន្លែង ដោយសារគន្លឹះខ្នងដែលអាចលៃតម្រូវបានពីរតង់ (ផ្នែកខាងលើនៃខ្នង និងក្រោមដើមទ្រូង) ហើយល្អសម្រាប់គ្រប់ប្រភេទរាងកាយទាំងអស់

របៀបជ្រើសរើសទំហំសម្រាប់អ្នក

ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

លោកអ្នកជាអ្នកជិះក្តារបន្ទះដ៏មានបទពិសោធន៍ម្នាក់

អ្នកទៅលេងក្ដារស្គីលើទឹកជាប្រចាំ។ ក្នុងអំឡុងពេលលេង អ្នកយកដៃកូរទៅក្រៅដើម្បីតម្រង់ខ្លួនឱ្យត្រង់ ជ្រមុជទឹកក្រោមរលកខ្លាំង ប្រសិនបើអ្នកស្ថិតនៅលើក្តារខ្លី ឬប្រើក្បាច់អណ្តើករមៀល ប្រសិនបើអ្នកស្ថិតនៅលើក្ដារវែង បន្ទាប់ជិះក្ដារលើរលកដែលមានកម្ពស់តិចជាងមួយម៉ែត្រ។ ជារឿយៗ អ្នកដួលនិងទម្លាប់នឹងការបោកនៅក្រោមទឹក។ ឈុតជិះរលករបស់អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវការនៃការអនុវត្តរបស់អ្នក និងរក្សាទីតាំងជាប់ល្អ សម្រាប់ចលនានីមួយៗរបស់អ្នក។ យើងបានរចនាឡើងជាច្រើនប្រភេទសម្រាប់អ្នក ដែលសក្តិសមនឹងការអនុវត្តជាប្រចាំរបស់អ្នកនិងរូបរាងកាយរបស់អ្នក។

សកម្មនៅតាមឆ្នេរសមុទ្រ!

មិនថាលោកអ្នកជាអ្នកជិះក្តារស្គីលើរលក ឬចូលចិត្តមុជទឹកសមុទ្រនោះទេ លោកអ្នកពិតជាមិនចង់បាត់នូវឈុតហែលទឹករបស់អ្នកនោះទេ! នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើគ្រប់ឈុតហែលទឹកទាំងអស់នៅក្នុងទឹករលក។ ម៉ូឌែលនីមួយៗត្រូវបានរចនាឡើងសម្រាប់ការជិះបន្ទះក្តារស្គីលើរលក និងសក្តិសមឥតខ្ចោះសម្រាប់កីឡាក្នុងទឹកផ្សេងទៀត៖ ការជិះលើបន្ទះក្តារឈរកាន់ច្រវ៉ាចែវ ការជិះទូកក្តោង ការជិះស្គីតោងខ្លែង ការមុជទឹក ជាដើម ល។

ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

មានអារម្មណ៍ល្អជាមួយឈុតហែលទឹករបស់យើង

ការងាររបស់យើងផ្តោតលើការជួយនារីឱ្យមានអារម្មណ៍ល្អនៅក្នុងឈុតហែលទឹករបស់យើងមិនសង្កត់ដើមទ្រូង ខ្សែរក្រោមមិនរឹបចូល ហើយកម្រិតនៃការគ្របដណ្តប់ប្រែប្រួលតាមជាក់ស្ដែងបេសកកម្មរបស់យើងគឺដើម្បីធានាថានារីគ្រប់រូបអាចស្វែងរកសំលៀកបំពាក់ហែលទឹកដែលសាកសមនឹងរាងកាយរបស់នាង មិនថារូបរាង ឬទំហំរបស់នាងឡើយ

តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

ការឌីសាញ

មានទីតាំងនៅ Hendaye ភាគនិរតីនៃប្រទេសបារាំង ការិយាល័យរបស់យើងស្ថិតនៅមាត់ទឹកយើង​អាច​រចនា​ឈុត​ហែល​ទឹក រួច​សាកល្បង​ផ្ទាល់​ក្នុង​សមុទ្រ​ដើម្បី​ពិនិត្យ​មើល​របៀប​ដែល​វា​ទប់​រលក​ក្នុង​ថ្ងៃ​តែមួយ