Hide Filters
Filters
0
Sort by :
Filters
0
OLAIAN
អាវទ្រនាប់ហែលទឹកសម្រាប់ស្ត្រីមានខ្នងអាចសារ៉េបាន ម៉ាកISA ពណ៌ខ្មៅ
8756379
4540515
$7,00
ពន្ធត្រូវបានបូកបញ្ចូល
Cannot ship to ()
Home Delivery
Within 48 HoursAvailable
Click & Collect
Pickup in store within 4 HoursThis product is currently unavailable for your region
សូមជ្រើសរើសទំហំជាមុន
ស្តុកតាមហាង
យើងបានឌីសាញឈុតហែលទឹកនេះឡើងសម្រាប់ស្ត្រីគ្រប់កម្រិតដែលជាអ្នកលេងកីឡាជិះក្តារបន្ទះកម្រិតខ្ពស់នៅលើទឹករលកគ្រប់ប្រភេទ។
អាវប៊ីគីនីហែលទឹកសម្រាប់ជិះក្តារស្គីនេះមានបន្ទះខ្សែយឺតធំនៅពិក្រោមគូថដែលផ្តល់នូវការទ្រទ្រង់បានល្អ
ក្រណាត់: 20.0% Elastane, 80.0% Polyamide
; ស្រទាប់: 100.0% Polyester; នឹម: 24.0% Elastane, 76.0% Polyamide
អាវប៊ីគីនីហែលទឹកសម្រាប់ជិះក្តារស្គីនេះមានបន្ទះខ្សែយឺតធំនៅពិក្រោមគូថដែលផ្តល់នូវការទ្រទ្រង់បានល្អ
ក្រណាត់: 20.0% Elastane, 80.0% Polyamide
; ស្រទាប់: 100.0% Polyester; នឹម: 24.0% Elastane, 76.0% Polyamide
BENEFITS
ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក
រចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយអាចឲ្យខោអាវមិនងាយរបូតចេញ ជាមួយរលកកំពស់តិចជាងមួយម៉ែត្រTECHNICAL INFORMATIONS
លោកអ្នកជាអ្នកជិះកីឡាស្គីបន្ទះដ៏ស្ទាត់ជំនាញបំផុត។
លោកអ្នកអាចលេងជិះក្តារបន្ទះដោយសេរី វាជាកីឡាដែលអ្នកចូលចិត្តលេងបំផុត។ក្នុងអំឡុងពេលលេង អ្នកយកដៃកូរទៅក្រៅដើម្បីតម្រង់ខ្លួនឱ្យត្រង់ ជ្រមុជទឹកក្រោមរលកខ្លាំង ប្រសិនបើអ្នកស្ថិតនៅលើក្តារខ្លី ឬប្រើក្បាច់អណ្តើករមៀល ប្រសិនបើអ្នកស្ថិតនៅលើក្ដារវែង។អ្នកបង្ហាញការតាំងចិត្តខ្ពស់ចំពោះរលកកម្លាំងខ្លាំង និងកម្ពស់ខ្ពស់ជាងមួយម៉ែត្រ។ ឈុតហែលទឹករបស់អ្នកត្រូវនៅជាប់នឹងខ្លួន រាល់ការធ្វើចលានានានា មិនថាទឹករលកខ្លាំងប៉ុណ្ណា។យើងបានរចនាឡើងជាច្រើនប្រភេទសម្រាប់អ្នក ដែលសក្តិសមនឹងការអនុវត្តជាប្រចាំរបស់អ្នកនិងរូបរាងកាយរបស់អ្នក។
សកម្មនៅតាមឆ្នេរសមុទ្រ!
មិនថាលោកអ្នកជាអ្នកជិះក្តារស្គីលើរលក ឬចូលចិត្តមុជទឹកសមុទ្រនោះទេ លោកអ្នកពិតជាមិនចង់បាត់នូវឈុតហែលទឹករបស់អ្នកនោះទេ! នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើគ្រប់ឈុតហែលទឹកទាំងអស់នៅក្នុងទឹករលក។ ម៉ូឌែលនីមួយៗត្រូវបានរចនាឡើងសម្រាប់ការជិះបន្ទះក្តារស្គីលើរលក និងសក្តិសមឥតខ្ចោះសម្រាប់កីឡាក្នុងទឹកផ្សេងទៀត៖ ការជិះលើបន្ទះក្តារឈរកាន់ច្រវ៉ាចែវ ការជិះទូកក្តោង ការជិះស្គីតោងខ្លែង ការមុជទឹក ជាដើម ល។
ទ្រង់ទ្រាយរាងកាយ
អ្នកដែលចូលចិត្តលេងក្តារស្គណោក្នុងរលកជាង១ម៉ដឹងពីសារះសំខាន់នៃការទប់ជាប់របស់ឈុតពួកគេហើយ! នេះជាមូលហេតុដែលយើងខ្ញុំឌីសាញអាវទ្រនាប់កីឡាជិះក្តារបន្ទះប្រភេទនេះ។ បន្ទះយឺតធំរបស់វានៅពីក្រោមគូថផ្តល់នូវភាពមានលំនឹងបានល្អមិនថារលករឺការជិះលេងមានកម្លាំងប៉ុណ្ណាទេ។ខ្នងវាលរបស់វាអាចសារ៉េបានដើម្បីឲ្យសមរាងរបស់អ្នកជិះក្តារ; ស្មាស្រឡះ ការចែវមានភាពស្រួលជាងមុន។
ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត
ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនាឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។
ផាសុកភាពសម្រាប់កីឡាទឹក
យើងខ្ញុំផ្តល់នូវការទ្រទ្រង់សម្រាប់ស្ត្រី ដើម្បីធានាឱ្យបាននូវផាសុកភាពសម្រាប់សកម្មភាពកីឡារបស់ពួកគេទ្រូងមិនជ្រួញចូលគ្នា ផ្នែកខាងក្រោមមិនវែងពេក ផ្តល់ភាពបិទបាំងបានតិចតួចបេសកកម្មរបស់យើងគឺដើម្បីធានាថាស្ត្រីគ្រប់រូប មិនថាប្រភេទ ឬទំហំប៉ុណ្ណានោះទេ អាចស្វែងរកឈុតហែលទឹកដែលសក្តិសមសម្រាប់នាងបាន។
តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?
ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។
OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ
OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។
$10,00
Price
$3,50
-65%