Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ឈុតជិះរលក សម្រាប់ស្ត្រីដែលមានអាវប្រើទ្រនាប់ប៉ុង - ពណ៌លាយឆ្នូត

ឈុតជិះរលក សម្រាប់ស្ត្រីដែលមានអាវប្រើទ្រនាប់ប៉ុង - ពណ៌លាយឆ្នូត
OLAIAN

ឈុតជិះរលក សម្រាប់ស្ត្រីដែលមានអាវប្រើទ្រនាប់ប៉ុង - ពណ៌លាយឆ្នូត

8653119
$10,00
$5,00
-50%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្នុងនាមជាស្ត្រីដែលលេងកីឡាជិះក្តារបន្ទះលើទឹករលក យើងបានឌីសាញឈុតហែលទឹកសម្រាប់អ្នកលេងកម្រិតដំបូងនៅក្នុងទឹករលកដាច់ៗ។

ជាឈុតដែលមានប៉ុងអាវរាងត្រីកោណ ជាមួយនឹងប៉ុងអាចដោះចេញបាន សម្រាប់ការបិទបាំងសុដន់បានតិចតួចឬច្រើន ផ្នែកសងខាងយឺត ខ្សែនៅខាងក្រោយខ្នងអាចប្តូរទំហំអាវនិងកបាន។

Main fabric: 21.0% Elastane, 79.0% Polyamide; Lining: 100.0% Polyester

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

រចនាឡើងដើម្បីរក្សាលំនឹងនៅឯរលកដាច់ៗ

TECHNICAL INFORMATIONS

លោកអ្នកជាអ្នកចាប់ផ្តើមលេងក្តារស្គីហែលទឹកជាលើកដំបូង។

សម្រាប់លោក លោកស្រីដែលធ្វើការលេងជិះស្គីរលើទឹកម្តងឬពីរដងក្នុងមួយឆ្នាំ ជាពិសេសកំឡុងពេលថ្ងៃឈប់សម្រាកឬក៏ដំណើរកម្សាន្តជិះស្គីរលើទឹក។លោកអ្នកត្រូវនៅកន្លែងណាដែលអាចប៉ះផ្នែកខាងក្រោម នៃរលក ឬផ្នែកដាច់ៗនៃទឹករលក។លោកអ្នកជិះស្គីលេងសម្រាប់កម្សាន្តអារម្មណ៍នៅក្នុងទឹក។កំឡុងពេលនេះ លោកអ្នកជារឿយៗអាចនឹងដួលនៅក្នុងរលកដែលមិនសូវមានកម្លាំងបក់បោកខ្លាំង។ ក្រុមហ៊ុនយើងខ្ញុំ សម្រិតសម្រាងនូវសម្ភារៈហែលទឹកជាច្រើនសម្រាប់អស់លោកអ្នកដែលចង់អនុវត្ត និងលេងកីឡាដើម្បីរក្សារាង។

សកម្មនៅតាមឆ្នេរសមុទ្រ!

មិនថាលោកអ្នកជាអ្នកជិះក្តារស្គីលើរលក ឬចូលចិត្តមុជទឹកសមុទ្រនោះទេ លោកអ្នកពិតជាមិនចង់បាត់នូវឈុតហែលទឹករបស់អ្នកនោះទេ! នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើគ្រប់ឈុតហែលទឹកទាំងអស់នៅក្នុងទឹករលក។ ម៉ូឌែលនីមួយៗត្រូវបានរចនាឡើងសម្រាប់ការជិះបន្ទះក្តារស្គីលើរលក និងសក្តិសមឥតខ្ចោះសម្រាប់កីឡាក្នុងទឹកផ្សេងទៀត៖ ការជិះលើបន្ទះក្តារឈរកាន់ច្រវ៉ាចែវ ការជិះទូកក្តោង ការជិះស្គីតោងខ្លែង ការមុជទឹក ជាដើម ល។

ទ្រង់ទ្រាយរាងកាយ

សមាសធាតុផ្សំដ៏សំខាន់របស់ឈុតប៊ីគីនី ខ្សែទាញរាងត្រីកោណផ្តល់ភាពងាយស្រួលក្នុងការសម្របទៅតាមទម្រង់ដងខ្លួនខុសៗគ្នា ហើយត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលមានទំហំដើមទ្រូងតូច និងមធ្យម។ ឈុតអាវប៊ីគីនីប្រភេទនេះផ្តល់នូវផាសុកភាពខ្ពស់ ដោយសារតែខ្សែក និងខ្នងរបស់វា ជាមួយនឹងប៉ុងរាងត្រីកោណផ្នែកខាងមុខដែលផ្តល់នូវភាពបិទបាំងបានតិចតួច ឬច្រើនទៅលើសុដន់។ ដោយសារតែបែបបទនៃអាវ និងភាពទន់ល្មើយនៃសារធាតុផ្សំ ឈុតនេះផ្តល់ផាសុកភាពបានយ៉ាងល្អបំផុត។ ជាមួយនឹងប៉ុងអាវទ្រនាប់ដែលអាចដោះចេញបាន ដើមទ្រូងរបស់អ្នកនឹងអាចពង្រឹងបានភ្លាមៗ។

មានអារម្មណ៍ថាស្រស់ស្អាតនៅពេលស្លៀកឈុតហែលទឹកនេះ

អស់រយៈពេល 6 ឆ្នាំ មកហើយ ដែលយើងបានធ្វើការអភិវឌ្ឍលើឈុតដែលបង្អួតបង្ហាញរាងកាយរបស់ស្ត្រីជាមួយនឹងគោលដៅតែមួយគត់៖ ដើម្បីធ្វើឱ្យស្ត្រីមានអារម្មណ៍ថាស្រស់ស្អាតនៅពេលស្លៀកឈុតហែលទឹកនេះ។ ទ្រូងមិនតឹងចង្អៀត មិនលេចគូទ និងលើកដើមទ្រូង។ បេសកកម្មរបស់យើងគឺដើម្បីធានាថាស្ត្រីគ្រប់រូប មិនថាប្រភេទ ឬទំហំប៉ុណ្ណានោះទេ អាចស្វែងរកឈុតហែលទឹកដែលសក្តិសមសម្រាប់នាងបាន។

ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

ឈុតជិះរលក ដែលមានប៉ុងអាវទ្រនាប់ដែលអាចដោះចេញបាន។

ប៉ុងទ្រនាប់ដែលអាចដោះចេញបាន ផ្តល់ជូននូវទំហំដែលអាចប្តូរផ្លាស់បាន ដូច្នេះហើយ លោកអ្នកអាចយកទាប ឬខ្ពស់ជាងកន្លះលេខបាន។

តើប៉ុងទ្រនាប់គឺជាអ្វី?

ប៉ុងទ្រនាប់ដែលត្រូវបានបំពាក់លើឈុតហែលទឹកនេះធ្វើឱ្យដើមទ្រូងរបស់អ្នកមាន​ភាពទាក់ទាញ និងធ្វើឱ្យដើមទ្រូងរបស់អ្នករាងមូល ដោយមិនលេចចេញថ្មេរ និងជៀសវាងការរលាក ដែលផ្ទុយនឹងប៉ុងដែលត្រូវបានកាត់និងដេរ។ Olaian បានរក្សាគិតគូរដល់អ្នកនិងផាសុកភាពរបស់អ្នក ដោយអំណោយផលដល់ការប្រើប៉ុងទ្រនាប់ នៅក្នុងម៉ូដែលជាច្រើនរបស់ខ្លួន។ ប៉ុងទ្រនាប់នេះអាចដកចេញបាន ហើយបើសិនជាដូច្នោះ ពួកគេអនុញ្ញាតឱ្យអ្នកឡើងលើឬចុះក្រោមបានទំហំពាក់កណ្តាល។

ការមិនជ្រលក់ពណ៌ធម្មជាតិ

ទាក់ទិននិងការអភិវឌ្ឍបែបចេរភាព យើងខ្ញុំបានរើសយកការមិនជ្រលក់ពណ៌លើអាវទ្រនាប់នេះ។ដូច្នេះវាចេញមកជាពណ៌ធម្មជាតិខ្លួនឯង ដែលកាត់បន្ថយបានយ៉ាងខ្លាំងនូវការបញ្ចេញកាបូនឌីអុកស៊ីត ជាពិសេសពេលពាក់ឈុតនេះ។គ្រប់ការអភិវឌ្ឍថ្មីទាំងអស់បានរួមបញ្ចូលគំនិតនៃការទទួលខុសត្រូវដែលគិតគូដល់បរិស្ថាន។ផែនដីជាកន្លែងលេងរបស់ពួកយើង ទឹកសមុទ្រជាផ្នែកមួយដែលគួរឲ្យចង់លេងរបស់យើងតោះសូមចូលរួមការពារវា។

អាចផ្លាស់ប្តូរទំហំបាន

អត្ថប្រយោជន៍ប៉ុងអាវរាងត្រីកោណរបស់វា គឺអ្នកអាចធ្វើការផ្លាស់ប្តូរទំហំនៃការបិទបាំងទៅតាមទំហំសុដន់របស់អ្នក។

ថ្នេរ

ឈុតប៊ីកីនីប្រភេទនេះ សាច់ក្រាស់ បិទបាំងបានល្អបើទោះបីត្រូវសើម។

ទម្ងន់ស្ងួត និង ទម្ងន់សើម

ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។

ការធានា

2ឆ្នាំ