Hide Filters
Filters 0
Sort by :
Filters 0
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
OLAIAN

ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត

8731081
$12,00
$5,50
-54%
ពន្ធត្រូវបានបូកបញ្ចូល
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
  • ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
ឈុតលីអូហែលទឹកសមញ្ញម៉ាក NINA - ក្រឡាឆ្នូត
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្នុងនាមជាស្ត្រីដែលលេងកីឡាជិះក្តារបន្ទះលើទឹករលក យើងបានឌីសាញឈុតហែលទឹកសម្រាប់អ្នកលេងកម្រិតដំបូងនៅក្នុងទឹករលកដាច់ៗ។

ឈុតប្រភេទនេះ គឺស័ក្តិសមចំពោះគ្រប់ទម្រង់ដងខ្លួន។ផ្នែកសងខាងយឺតល្អ រឹបតឹងណែនមិនថានៅក្នុងទឹករលក។

Main fabric: 20.0% Elastane, 80.0% Polyamide; Lining: 100.0% Polyester

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

រចនាឡើងដើម្បីរក្សាលំនឹងនៅឯរលកដាច់ៗ

TECHNICAL INFORMATIONS

លោកអ្នកជាអ្នកចាប់ផ្តើមលេងក្តារស្គីហែលទឹកជាលើកដំបូង។

សម្រាប់លោក លោកស្រីដែលធ្វើការលេងជិះស្គីរលើទឹកម្តងឬពីរដងក្នុងមួយឆ្នាំ ជាពិសេសកំឡុងពេលថ្ងៃឈប់សម្រាកឬក៏ដំណើរកម្សាន្តជិះស្គីរលើទឹក។លោកអ្នកត្រូវនៅកន្លែងណាដែលអាចប៉ះផ្នែកខាងក្រោម នៃរលក ឬផ្នែកដាច់ៗនៃទឹករលក។លោកអ្នកជិះស្គីលេងសម្រាប់កម្សាន្តអារម្មណ៍នៅក្នុងទឹក។កំឡុងពេលនេះ លោកអ្នកជារឿយៗអាចនឹងដួលនៅក្នុងរលកដែលមិនសូវមានកម្លាំងបក់បោកខ្លាំង។ ក្រុមហ៊ុនយើងខ្ញុំ សម្រិតសម្រាងនូវសម្ភារៈហែលទឹកជាច្រើនសម្រាប់អស់លោកអ្នកដែលចង់អនុវត្ត និងលេងកីឡាដើម្បីរក្សារាង។

សកម្មនៅតាមឆ្នេរសមុទ្រ!

មិនថាលោកអ្នកជាអ្នកជិះក្តារស្គីលើរលក ឬចូលចិត្តមុជទឹកសមុទ្រនោះទេ លោកអ្នកពិតជាមិនចង់បាត់នូវឈុតហែលទឹករបស់អ្នកនោះទេ! នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើគ្រប់ឈុតហែលទឹកទាំងអស់នៅក្នុងទឹករលក។ ម៉ូឌែលនីមួយៗត្រូវបានរចនាឡើងសម្រាប់ការជិះបន្ទះក្តារស្គីលើរលក និងសក្តិសមឥតខ្ចោះសម្រាប់កីឡាក្នុងទឹកផ្សេងទៀត៖ ការជិះលើបន្ទះក្តារឈរកាន់ច្រវ៉ាចែវ ការជិះទូកក្តោង ការជិះស្គីតោងខ្លែង ការមុជទឹក ជាដើម ល។

ទ្រង់ទ្រាយរាងកាយ

ចំពោះអ្នកដែលមិនចង់បង្ហាញកំប៉េះគូទ ឈុតខោហែលទឹកប្រភេទនេះគឺស័ក្តិសមបំផុតសម្រាប់ការបិទបាំង និងភាពជាស្ត្រី។ផ្តល់ផាសុកភាពខ្ពស់ ដោយម៉ូដកាត់របស់ខោផ្តល់នូវទ្រង់ទ្រាយស័ក្តិសមដល់ជើង។ វាស័ក្តិសមចំពោះដងខ្លួនគ្រប់ប្រភេទ ហើយគឺសម្រាប់ស្ត្រីដែលចង់បង្ហាញដងខ្លួន នៅក្នុងឈុតពីរដាច់ដោយឡែក។ គែមសងខាងទន់ ធានាបាននូវភាពជាប់លាប់បើទោះបីស្ថិតនៅក្នុងទឹក។

ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

មានអារម្មណ៍ថាស្រស់ស្អាតនៅពេលស្លៀកឈុតហែលទឹកនេះ

អស់រយៈពេល 6 ឆ្នាំ មកហើយ ដែលយើងបានធ្វើការអភិវឌ្ឍលើឈុតដែលបង្អួតបង្ហាញរាងកាយរបស់ស្ត្រីជាមួយនឹងគោលដៅតែមួយគត់៖ ដើម្បីធ្វើឱ្យស្ត្រីមានអារម្មណ៍ថាស្រស់ស្អាតនៅពេលស្លៀកឈុតហែលទឹកនេះ។ ទ្រូងមិនតឹងចង្អៀត មិនលេចគូទ និងលើកដើមទ្រូង។ បេសកកម្មរបស់យើងគឺដើម្បីធានាថាស្ត្រីគ្រប់រូប មិនថាប្រភេទ ឬទំហំប៉ុណ្ណានោះទេ អាចស្វែងរកឈុតហែលទឹកដែលសក្តិសមសម្រាប់នាងបាន។

ទម្ងន់ស្ងួត និង ទម្ងន់សើម

ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

ការដកចេញនូវស្ទីកគ័រផ្លាស្ទីកបង្ហាញពីអនាម័យពីខោអាវហែលទឹករបស់យើងខ្ញុំ

ចាប់ពីឆ្នាំ 2022 គ្រប់ឈុតហែលទឹកនារីទាំងអស់ដែលរចនាឡើងដោយ Decathlon នឹងត្រូវលក់ចេញដោយគ្មានដាក់ស្ទិគ័រផ្លាស្ទិកទៀតទេ។ ការសម្រេចចិត្តដ៏មានទំនួលខុសត្រូវនេះត្រូវបានធ្វើឡើងដើម្បីការពារផែនដីរបស់យើងនិងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ចំណេញផ្លាស្ទិក 940 km ជារៀងរាល់ឆ្នាំ! សូមមេត្តាទុកដាក់លីអូវិញនៅបន្ទប់ផ្លាស់សម្លៀកបំពាក់។

OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។