លោកអ្នកជាអ្នកជិះកីឡាស្គីបន្ទះដ៏ស្ទាត់ជំនាញបំផុត។
លោកអ្នកអាចលេងជិះក្តារបន្ទះដោយសេរី វាជាកីឡាដែលអ្នកចូលចិត្តលេងបំផុត។ក្នុងអំឡុងពេលលេង អ្នកយកដៃកូរទៅក្រៅដើម្បីតម្រង់ខ្លួនឱ្យត្រង់ ជ្រមុជទឹកក្រោមរលកខ្លាំង ប្រសិនបើអ្នកស្ថិតនៅលើក្តារខ្លី ឬប្រើក្បាច់អណ្តើករមៀល ប្រសិនបើអ្នកស្ថិតនៅលើក្ដារវែង។អ្នកបង្ហាញការតាំងចិត្តខ្ពស់ចំពោះរលកកម្លាំងខ្លាំង និងកម្ពស់ខ្ពស់ជាងមួយម៉ែត្រ។ ឈុតហែលទឹករបស់អ្នកត្រូវនៅជាប់នឹងខ្លួន រាល់ការធ្វើចលានានានា មិនថាទឹករលកខ្លាំងប៉ុណ្ណា។យើងបានរចនាឡើងជាច្រើនប្រភេទសម្រាប់អ្នក ដែលសក្តិសមនឹងការអនុវត្តជាប្រចាំរបស់អ្នកនិងរូបរាងកាយរបស់អ្នក។
សកម្មនៅតាមឆ្នេរសមុទ្រ!
មិនថាលោកអ្នកជាអ្នកជិះក្តារស្គីលើរលក ឬចូលចិត្តមុជទឹកសមុទ្រនោះទេ លោកអ្នកពិតជាមិនចង់បាត់នូវឈុតហែលទឹករបស់អ្នកនោះទេ! នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើគ្រប់ឈុតហែលទឹកទាំងអស់នៅក្នុងទឹករលក។ ម៉ូឌែលនីមួយៗត្រូវបានរចនាឡើងសម្រាប់ការជិះបន្ទះក្តារស្គីលើរលក និងសក្តិសមឥតខ្ចោះសម្រាប់កីឡាក្នុងទឹកផ្សេងទៀត៖ ការជិះលើបន្ទះក្តារឈរកាន់ច្រវ៉ាចែវ ការជិះទូកក្តោង ការជិះស្គីតោងខ្លែង ការមុជទឹក ជាដើម ល។
ទ្រង់ទ្រាយរាងកាយ
នៅថ្ងៃមួយ ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់យើងខ្ញុំម្នាក់ ក្នុងចំណោមបួននាក់ ដែលជាគ្រូបង្វិកកីឡាជិះក្តារបន្ទះ បានប្រាប់ពួកយើងអំពីការហ្វឹកហាត់នៅឥណ្ឌូនេស៊ីដែលនៅពេលនោះ ប្រសិនបើគាត់គ្មានខ្សែចង គាត់ប្រហែលជារបូតឈុតហែលទឹករបស់គាត់បាត់ទៅហើយ! អ្នកជិះក្តារបន្ទះដ៏ជំនាញ ច្បាស់ជាធ្លាប់ភ្លក់បទពិសោធន៍ដូចគាត់ហើយ! ជាមួយនឹងការគិតបែបនេះ ទើបយើងខ្ញុំ បានបង្កើតខោលីអូហែលទឹក Savana។ ដោយសារតែការឌីសាញ និងខ្សែចងរបស់វា វាធានាឱ្យបាននូវភាពរឹតជាប់ក្នុងរលក បើទោះបីជារលកវាយខ្លាំងប៉ុណ្ណាក៏ដោយ។ ម៉ូដកាត់ទូលាយ និងបង្ហាញរូបរាងជាស្ត្រីរបស់វា ជម្រុះទឹកចេញបានយ៉ាងលឿន។
ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត
យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។
មានអារម្មណ៍ថាស្រស់ស្អាតនៅពេលស្លៀកឈុតហែលទឹកនេះ
អស់រយៈពេល 6 ឆ្នាំ មកហើយ ដែលយើងបានធ្វើការអភិវឌ្ឍលើឈុតដែលបង្អួតបង្ហាញរាងកាយរបស់ស្ត្រីជាមួយនឹងគោលដៅតែមួយគត់៖ ដើម្បីធ្វើឱ្យស្ត្រីមានអារម្មណ៍ថាស្រស់ស្អាតនៅពេលស្លៀកឈុតហែលទឹកនេះ។ ទ្រូងមិនតឹងចង្អៀត មិនលេចគូទ និងលើកដើមទ្រូង។ បេសកកម្មរបស់យើងគឺដើម្បីធានាថាស្ត្រីគ្រប់រូប មិនថាប្រភេទ ឬទំហំប៉ុណ្ណានោះទេ អាចស្វែងរកឈុតហែលទឹកដែលសក្តិសមសម្រាប់នាងបាន។
ការដកចែញនូវស្ទីគ័រផ្លាស្ទិកពីឈុតហែលទឹករបស់យើង
ចាប់ពីឆ្នាំ គ្រប់ឈុតហែលទឹកសម្រាប់នារីទាំងអស់ដែលរចនាឡើងដោយ Decathlon ត្រូវបានគេដាក់លក់ដោយមិនមានស្ទីគ័រផ្លាស្ទិកទៀតទេ។ការសម្រចចិត្តដ៏មានទំនួលខុសត្រូវនេះត្រូវបានធ្វើឡើងដើម្បីជួយការពារផែនដីនិងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ចំណេញផ្លាស្ទិកបាន 940 km រៀងរាល់ឆ្នាំ!
សូមពឹងអ្នកបន្តិចដោយទុកខោទ្រនាប់នៅក្នុងបន្ទប់ផ្លាស់ខោអាវ។
ទម្ងន់ស្ងួត និង ទម្ងន់សើម
ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនាឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។
តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?
ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។
OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ
OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។