1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ខោខ្លី ប្រភេទ Fightshorts លេខ៥០០
      • ខោខ្លី ប្រភេទ Fightshorts លេខ៥០០
      ខោខ្លី ប្រភេទ Fightshorts លេខ៥០០
      OUTSHOCK

      ខោខ្លី ប្រភេទ Fightshorts លេខ៥០០

      8542376
      $15,00
      ពន្ធត្រូវបានបូកបញ្ចូល
      • ខោខ្លី ប្រភេទ Fightshorts លេខ៥០០
      • ខោខ្លី ប្រភេទ Fightshorts លេខ៥០០
      ខោខ្លី ប្រភេទ Fightshorts លេខ៥០០
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមអ្នកចូលចិត្តកីឡាប្រយុទ្ធរបស់យើង បានរចនាម៉ូតខោខ្លីប្រភេទ Fightshort ទាំងនេះ ដើម្បីបំពេញតាមតម្រូវការជាក់លាក់ នៅក្នុងកីឡាប្រវាយប្រតប់ និងកីឡាប្រយុទ្ធដទៃទៀត ដែលប្រើប្រាស់ចលនាផ្លាស់ទីនៅលើកម្រាលសង្វៀន ជាមូលដ្ឋាន។

      តើអ្នកកំពុងស្វែងរកខោខ្លីប្រើក្នុងប្រភេទកីឡាប្រវាយប្រតប់ ដែលមានបច្ចេកវិទ្យាផលិតខ្ពស់, ទម្ងន់ស្រាល និងជាប់ធន់បានយូរមែនដែរ ឬទេ? ខោខ្លី ប្រភេទ Fightshort លេខ៥០០ ត្រូវបានរចនាម៉ូតឡើង សម្រាប់កីឡាប្រវាយប្រតប់ (កីឡាណូហ្គី, កីឡាលូតាលីវើរ, កីឡាកាស) និងកីឡាប្រយុទ្ធដទៃទៀត ដែលធ្វើចលនាផ្លាស់ទីលើកម្រាលសង្វៀន ជាមូលដ្ឋាន។

      ក្រណាត់: 100.0% Polyester; នឹម: 11.0% Elastane, 89.0% Polyester; ខ្សែរឹត: 100.0% Polyester

      BENEFITS

      សេរីភាពក្នុងការធ្វើចលនា

      សាច់ក្រណាត់រាងយឺត ប៉ុន្តែជាប់ធន់បានយូរ នៅបរិវេណក្រលៀន។

      ការរក្សាលំនឹង

      ប្រព័ន្ធចងខោជាបីជាន់៖ ខ្សែរាងយឺត + បន្ទះបិតខោ + បន្ទះបកបិត ដែលអាចតម្រឹម បានយ៉ាងល្អ។

      ធន់បានយូរ

      សាច់ក្រណាត់ត្បាញ ដែលជាប់ធន់បានយូរ និងមានទម្ងន់ស្រាល។

      ភាពទន់រលោង

      សាច់ក្រណាត់ខាងក្នុងទន់រលោង ដែលធ្វើឱ្យកាន់តែមានផាសុខភាព ពេលប៉ះទៅនឹងស្បែក។

      TECHNICAL INFORMATIONS

      ការរចនាម៉ូត

      ក្រុមអ្នកចូលចិត្តកីឡាប្រយុទ្ធរបស់យើង បានរចនាម៉ូតខោខ្លី ប្រភេទ Fightshort ដើម្បីបំពេញតាមតម្រូវការ ក្នុងកីឡាប្រភេទនេះ៖ ភាពជាប់ធន់បានយូរ, ភាពសាកសម, និងការកាត់ដេរខោ ដែលមានលក្ខណៈជាក់លាក់។ខោខ្លីប្រភេទនេះ ធ្វើពីសាច់ក្រណាត់ប៉ូលីអេស៊្ទែរ (polyester) ១០០ភាគរយ ដែលមានទម្ងន់ស្រាល និងជាប់ធន់បានយូរ។ ការប្រើប្រាស់សាច់ក្រណាត់រាងយឺត នៅបរិវេណក្រលៀន និងការដេរសាច់ក្រណាត់ពង្រីកបន្ថែម ធ្វើឱ្យកាន់តែងាយស្រួលដល់ការធ្វើចលនាដោយសេរី មិនថាពេលបោកចំបាប់ ឬពេលវាយប្រហារផ្នែកជើងឡើយ។ប្រព័ន្ធចងខោជាបីជាន់ ធានាថាខោខ្លី មិនរុលចុះឡើង កំឡុងពេលប្រវាយប្រតប់។

      ម៉ូតខោខ្លី

      ខោខ្លី ប្រភេទ Fightshort មានម៉ូតសាមញ្ញ ជាមួយនឹងបច្ចេកវិទ្យាផលិតខ្ពស់។ ស្លាកសញ្ញា «ប្រយុទ្ធលើកម្រាលសង្វៀន (Ground Fighting)» នៅលើភ្លៅរបស់ខោ ក៏មាននៅលើផលិតផលដទៃទៀតរបស់យើង សម្រាប់ប្រើប្រាស់ជាមួយគ្នាក្នុងប្រភេទកីឡាប្រវាយប្រតប់ផងដែរ។

      ទំហំខោខ្លី

      អាចរកទិញបានក្នុងទំហំតូច (S), ទំហំមធ្យម (M), ទំហំធំ (L) និងទំហំធំខ្លាំង (XL)។

      ការណែនាំពីការថែរទាំ

      យើង សូមណែនាំឱ្យអ្នក បោកគក់ខោខ្លី ប្រភេទ Fightshort ដោយបិតភ្ជាប់បន្ទះខោបកបិត ដើម្បីការពារមិនឱ្យក្រណាត់ត្បាញរបស់ខោនៅផ្នែកដទៃទៀត ខូចខាត កំឡុងពេលបោកគក់ដោយម៉ាស៊ីន។ដើម្បិការពារការរចនាម៉ូតជាស្លាកសញ្ញាដទៃទៀត យើង ក៏សូមណែនាំឱ្យអ្នក បោកគក់ខោ ដោយត្រឡប់ផ្នែកខាងក្នុងមកក្រៅ។សូមកុំប្រើប្រាស់ម៉ាស៊ីនសម្ងួត។