1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      QUECHUA

      អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម

      8302454
      $50,00
      $38,00
      -24%
      ពន្ធត្រូវបានបូកបញ្ចូល
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      • អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      អាវភ្លៀងសម្រាប់ដើរភ្នំ - FORCLAZ 75 ទំហំ L/XL ក្រហម
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ដែលបង្កើតឡើង និងធ្វើតេស្តសាកល្បងនៅជ្រលងភ្នំ French Alps អាវភ្លៀងដៃវែងដែលមានខ្សែរូតពេញនេះផ្តល់នូវជម្រកសម្រាប់ពេលភ្លៀងនៅពេលធ្វើដំណើរទៅក្រៅ។

      អាវភ្លៀងនេះពិតជាសម្ភារចាំបាច់សម្រាប់ការដើរភ្នំរបស់អ្នក។ ពាក់បានលឿន វាផ្តល់ការពារពេញលេញ ដោយពាក់ និងមិនពាក់កាតាប (សមត្ថភាពផ្ទុក 75 ល)។

      ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester

      BENEFITS

      មិនជ្រាបទឹក

      ផលិតផលដែលផ្តល់ផាសុកភាពបំផុតបើធៀបនឹងផលិតផលប្រភេទដូចគ្នា។មានកម្រិត 5,000 Schmerbers ថ្នេរ និងដៃបិតស្គុត។

      មានចរន្តខ្យល់ចេញចូល

      ខ្សែរូតលើក្លៀក និងខ្សែរូតប្រវែងពេញនៅលើផ្ទៃខាងមុខដែលអនុញ្ញាតឱ្យខ្យល់បរិសុទ្ធជ្រាបចូលក្នុងបាន។

      ងាយស្រួលស្លៀកពាក់

      ខ្សែរូតខាងមុខធំមានប្រវែងពេញលើផ្ទៃអាវទាំងមូល៖ វាពាក់ដូចអាវរងារ។

      ការចុះសំរុង

      ទំហំខាងក្នុងអាចការពារភ្លៀងកាតាបស្ពាយខ្នងចំណុះចន្លោះពី 0 ដល់ 75 លីត្រ

      សមត្ថភាពបង្រួមតូច

      ហោប៉ាវងាយស្រួលទុកដាក់អាវភ្លៀង។
      ទំហំ៖ ប25 x ក23 x អ5 សម

      ដែលមានទំងន់ស្រាល

      ពី 508 ក្រ (S/M) ដល់ 560 ក្រ (L/XL) មានន័យថាលោកអ្នកភ្លេចអំពីកាតាបរបស់អ្នក។

      ធន់បានយូរ

      សាច់ក្រនាត់ប៉ូលីអេស្ទ័រជាមួយនឹងភាពធន់ល្អទៅនឹងការរហែក។

      TECHNICAL INFORMATIONS

      ព័ត៌មានអំពីទំហំ និងភាពសមល្មម

      គ្របដណ្តប់បានល្អសម្រាប់អ្នកដើរភ្នំ
      កម្ពស់ចន្លោះពី 167 ដល់ 176 សម ទំហំ S/M,
      កំម្ពស់ចន្លោះពី 177 ដល់ 190 សម ទំហំ L/XL
      និងពាក់កាតាប (សមត្ថភាពផ្ទុកពី 0 ដល់ 75 ល)។
      គម្របក្បាលអាចសារ៉េកម្ពស់ និងជម្រៅបានដោយសារខ្សែទាញយឺត រួមជាមួយនិងកន្លាស់កឹប។ វាមានរាងជាកន្តឹប ដូចមួក ដែលផ្តល់ការការពារលើមុខបានជាអតិបរមា។
      ចុងដៃអាវទាំងសងខាងមានសន្ទះបកបិតដែលការពារទឹកមិនឱ្យចូលក្នុងដៃអាវបាន។

      ផលិតផលដែលសូមណែនាំបន្ថែម

      ដើម្បីបំពេញបន្ថែមដល់ឯកសណ្ឋានរបស់អ្នក សូមណែនាំឱ្យស្លៀកខោភ្លៀងនេះដើម្បីការពារជើងបានល្អឥតខ្ចោះ។
      ផលិតផលថែទាំ៖ ស្ព្រៃ ឬសារធាតុរាវប្រព្រិត្តិកម្មការពារទឹក សម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីនបោកគក់។ ធ្វើអោយមុខងារការពារទឹកត្រលប់មកវិញ និងអាចប្រើប្រាស់អាវរបស់អ្នកពេញអាយុកាលរបស់វាអស់លទ្ធភាព។

      កាតាបដាក់ឥវ៉ាន់

      ភ្ជាប់ជាមួយផលិតផលនេះ។ បន្តឹងដោយខ្សែរ៉ូតផ្ទៃស្បៃការពារសាច់ក្រនាត់ពីការខូចប្រសិនបើអាវត្រូវបានបត់នៅឋានៈពេលនៅតែសើម។ទំហំ៖ប25 x ក23 x អ5 សម។

      ប្រព័ន្ធហោប៉ាវ

      មាត់ចំហរបើកនៅក្រោមសាច់សន្ទះក្រណាត់ចំនួន ២ សម្រាប់ភាពងាយស្រួលលូកចូលក្នុងហោប៉ៅអាវរងារ ឬខោជើងវែង។

      សុវត្ថិភាព

      ខ្សែឆ្នូតមានចំណាំងផ្លាតនៅលើខ្នងដែលងាយស្រួលសម្គាល់ឃើញនៅពេលដើរយប់តាមផ្លូវ។

      ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ

      យើងវាស់នូវភាពធន់សំពាធទឹករបស់សាច់ក្រណាត់ ដែលបង្ហាញជាកម្ពស់ទឹកគិតជា មម (ផ្អែកតាមស្តង់ដារ ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំដែលមានចំណាត់ថ្នាក់មិនជ្រាបទឹកកម្រិត 5,000 មម អាចធន់ទៅនឹងសំពាធកំពស់ទឹក 5,000 មម ដែលស្មើទៅនឹងភ្លៀងរលឹមដែលមានរយៈពេល 3 ម៉ោង។

      ភាពមិនជ្រាបទឹកនៃអាវ

      បច្ចេកវិទ្យា៖ អាវនេះត្រូវបានធ្វើសុពលភាពដោយប្រើការធ្វើតេស្តចាក់ទឹកក្រោមកម្រិតភ្លៀង 30 សម រយៈពេល 3 ម៉ោង។ នេះបង្កើតលក្ខខណ្ឌព្យុះខ្លាំងនៅលើតំបន់ភ្នំ។

      ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ

      អាវភ្លៀង និងអាវមានមួករបស់យើងទាំងអស់មិនមានស្រទាប់ការពារទឹកមិនឱ្យជ្រាប/មានខ្យល់ចេញចូលឡើយ។
      ដូច្នេះយើងសូមណែនាំឱ្យប្រើប្រាស់វាថ្នមៗ និងមួយៗដើម្បីកាត់បន្ថយការបែកញើស ជំនួសឱ្យការដើរលឿនៗ!

      សមាសធាតុផ្សំដែលធន់នឹងទឹក

      សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់ (រៀងរាល់បោកគក់ 3 ដង)។ រាល់អាវភ្លៀង Forclaz និង អាវមានមួកទាំងអស់ បានទទួលនូវប្រព្រិត្តិកម្មការពារទឹក។