តើកាតាបនេះផ្តល់ផាសុកភាពកម្រិតណា?
ដោយអភិវឌ្ឍផលិតផលនេះឡើង យើងបានបង្កើនកម្រិតផាសុកភាពជាមួយនឹងខ្សែអាចសារ៉េបាន និងខ្នងមានទ្រនាប់អេប៉ុងបញ្ឈរ។ សាច់ក្រណាត់ច្រោះខ្យល់លើខ្នង និងខ្សែដែលផ្តល់នូវភាពច្រោះខ្យល់បានល្អ។ជាអត្ថប្រយោជន៍បន្ថែម៖ ប្រហោងម្រាមដៃ។
តើសមត្ថភាពផ្ទុករបស់វាប៉ុណ្ណា?
កាតាបនេះមានថតធំ សម្រាប់ដាក់របស់ប្រើប្រាស់ចាំបាច់ ហោប៉ាវមានខ្សែរូតពីរ ដែលមានមួយនៅក្នុងសម្រាប់ដាក់របស់មានតម្លៃ។ ហោប៉ាវសំណាញ់យឺតនៅចំហៀងក៏អាចដាក់ដបទឹក ឬឆ័ត្របានផងដែរ។
តើកាតាបនេះការពារជ្រាបទឹកដែរឬទេ?
កាតាបនេះការពារទឹក។ ពេលភ្លៀងតិចៗ ទឹកនឹងហូរលើផ្ទៃកាតាបមិនជ្រាបចូលឡើយ។ ប៉ុន្តែវាមិនអាចការពារទឹកបានពេញលេញនោះទេ។ ប្រសិនបើភ្លៀងយូរ ទឹកនឹងជ្រាបចូល។ សម្រាប់ការការពារបន្ថែម សូមជ្រើសរើសស្រោមការពារភ្លៀងរបស់យើងទំហំ 10-20ល (លេខយោង 8772113).
កំពុងជ្រើសរើសកាតាបជាប់បានយូរមែនទេ?
សមាសធាតុផ្សំត្រូវបានបង្កើតឡើងដើម្បីធន់ទៅនឹងការដើរនៅខាងក្រៅច្រើន។ នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើភាពជាប់បានយូររបស់វត្ថុធាតុផ្សំ និងភាពធន់របស់កាតាប៖ គ្មានអ្វីដែលមើលរំលងនោះទេ។ យើងបានបង្កើតជាការធ្វើត្រាប់តាមការធ្វើដំណើរជាក់ស្តែងជាមួយអ្នកធ្វើតេស្តដែលជាអ្នកដើរភ្នំ!