1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      KIPSTA

      កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ

      8605502
      $24,00
      ពន្ធត្រូវបានបូកបញ្ចូល
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      • កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      កាបូបស្ពាយ Classic 25ល - ពណ៌ខ្មៅ
      ពណ៌:
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      កាតាបស្ពាយចំណុះ 25លីត្រនេះ ត្រូវបានឌីសាញឡើងសម្រាប់ការយកឈុតសម្ភារកីឡាទាំងអស់ទៅតាមខ្លួនប្រចាំថ្ងៃ។ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ដែលនឹងធ្វើឱ្យអ្នកចូលចិត្តប្រើវាបំផុត។

      តើអ្នកកំពុងស្វែងរកកាតាបស្ពាយដែលតម្រូវទៅតាមស្តាយ៍របស់លោកអ្នកមែនទេ? កាតាបស្ពាយចំណុះ 25លីត្រមួយនេះ មានថតដ៏ឆ្លាតវៃ ដែលថតមួយលោកអ្នកអាចប្តូរពណ៌បាន។

      ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

      ; ពពុះ: 100.0% Polyethylene

      BENEFITS

      ទំហំ

      ទំហំ46 x 32 x 20 cm |
      ទំហំ៖ 25 លីត | ទំហំផ្នែកផ្ទុកនៃកាតាប។

      ភាពបត់បែនបាន

      ហោប៉ៅដែលអាចដោះចេញបាន ជាមួយនឹងហោប៉ៅដែលអាចត្រឡប់ចេញបាន។ ផ្លាស់ប្តូរស្តាយ៍របស់អ្នក

      មានថតច្រើន

      មានថតចំនួន 7 ដែលរួមមានថតខាងមុខ ថតសំខាន់ ថតសម្រាប់ដាក់ដបទឹក និងថតសម្រាប់ដាក់ស្បែកជើង។

      ធន់បានយូរ

      ធ្វើពីវត្ថុដែលមានទម្ងន់ធ្ងន់ក្រាស់ និងវត្ថុដែលធន់នឹងការកកិត។ ការធ្វើតេស្តទាញកន្ត្រាក់។

      ផាសុខភាពក្នុងការយួរឬពាក់

      អាចពង្រីក ឬបង្រួមខ្សែស្មាបាន និងទ្រនាប់នៅខ្នង។ខ្សែស្មា។

      TECHNICAL INFORMATIONS

      តើអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងស្តាយ៍កាតាបរបស់អ្នកមែនទេ?ហេតុអ្វីបានជាថតកាតាបអាចត្រឡប់ចេញបាន។

      កាតាបនេះដែលមានការឌីសាញដ៏ស្រស់ស្អាតជាមួយនឹងទ្រង់ទ្រាយសាមញ្ញ។ យើងខ្ញុំបានបន្ថែមថតដែលអាចដោះចេញ ឬពន្លាត់ប្តូរពណ៌បាននៅផ្នែកខាងមុខ ដូច្នេះហើយលោកអ្នកអាចផ្លាស់ប្តូរស្តាយ៍បាន៖រលោង ឬពណ៌ធម្មតា? អាស្រ័យទៅលើអ្នកប្រើប្រាស់មនុស្សភាគច្រើនតែងផ្លាស់ប្តូរកាតាបរបស់ពួកគេនៅពេលដែលពួកគេធុញទ្រាន់នឹងស្តាយ៍របស់វា ប៉ុន្តែលោកអ្នកអស់បារម្ភជាមួយនឹងកាតាបមួយនេះ។

      ផាសុកភាពសម្រាប់ការប្រើប្រាស់

      ព្រោះ លោកអ្នកត្រូវការកាតាបស្ពាយសម្រាប់ការដើរ ឬការជិះកង់ ហើយយើងខ្ញុំបានឌីសាញខ្សែកាតាបដែលមានរាងកោងដើម្បីតម្រូវទៅតាមទម្រង់នៃដងខ្លួននិងទំហំរបស់អ្នក។ យើងខ្ញុំបានបន្ថែមខ្សែទ្រូងដើម្បីរក្សាលំនឹងនៅពេលដែលលោកអ្នកជិះកង់។

      ហេតុអ្វីបានត្រូវជ្រើសរើសកាតាបប្រភេទនេះ?

      ដោយហេតុថា យើងមិនអាចពាក់សម្លៀកបំពាក់កីឡានៅពេលដែលកំពុងធ្វើដំណើរទៅជីម យើងខ្ញុំបានបង្កើតកាតាបនេះឡើងដើម្បីបំពេញតម្រូវការលោកអ្នក។ យើងខ្ញុំបានបង្កើតផលិតផលនេះឡើង ដើម្បីបំពេញតម្រូវការលោកអ្នកបើទោះបីជាស្ថិតនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ស្ងួត ឬកខ្វក់ ដែលមិនធ្វើឱ្យសម្ភាររបស់លោកអ្នកកខ្វក់ ហើយអាចជូតសម្អាតបានយ៉ាងងាយ។

      ការរចនា

      យើងទាំងអស់គ្នាមានបញ្ហាតែមួយនៅពេលធ្វើការរៀបចំកាតាបកីឡា៖តើត្រូវទុកដាក់ស្បែកជើងកខ្វក់ឱ្យនៅដាច់ដោយឡែកដោយរបៀបណា? កាបូបកីឡាACADEMIC នេះមានថតមួយ សម្រាប់ស្រួលដាក់ស្បែកជើងឱ្យនៅដាច់ដោយឡែកពីថតធំ។នៅផ្នែកខាងក្នុង ក៏មានថតសម្រាប់ដាក់កុំព្យូទ័ររបស់អ្នកផងដែរ។កាតាបនេះក៏មានថតសងខាង ហេតុដូច្នេះហើយលោកអ្នកអាចទុកដាក់ដបទឹកបានយ៉ាងងាយស្រួល។

      កាបូបស្ពាយ Classic 25L

      កាតាបនេះ អាចឱ្យអ្នកទុកដាក់សម្ភារៈកីឡាឱ្យនៅដាច់ដោយឡែកពីសម្លៀកបំពាក់។ កាតាបនេះមានថតប្រាំពីរ ដែលរួមមាន ថតសម្រាប់ដាក់សម្លៀកបំពាក់ ស្បែកជើង ថតដាក់ទឹកពីរ ថតដាក់ឡេបថប់ ឬឯកសារ ថតសម្រាប់ផ្ទុកវត្ថុមានតម្លៃ ដូចជា ទូរស័ព្ទ ឬថតសម្រាប់ដាក់សម្ភារតូចៗ។

      កាតាបយួរ។

      កាតាបនេះ អនុលោមតាមស្តង់ដា IATA និងអាចប្រើប្រាស់សម្រាប់កាបូបយួរនៅពេលដែលធ្វើដំណើរដោយយន្តហោះ។ទោះជាយ៉ាងណាក៏យើងសូមណែនាំឲ្យអ្នកទាក់ទងក្រុមហ៊ុនអាកាសចរដើម្បីត្រួតពិនិត្យនៅលក្ខខណ្ឌទំហំនិងទម្ងន់ជាក់ស្ដែង។

      ទំហំនិងទម្ងន់។

      ទំហំកាតាប៖46 x 32 x 20 cm។កាតាបនេះ មានទម្ងន់ត្រឹមតែ 748ក្រាម។

      ការឌីសាញដែលការពារបរិស្ថាន៖ ការជ្រលក់ពណ៌ពីរ

      ការជ្រលក់សាច់ក្រណាត់ប្រើប្រាស់ទឹកអស់ច្រើនណាស់ ហើយវាក៏បង្កើតជាទឹកឥតបានការយ៉ាងច្រើនសម្រាប់អាងជ្រលក់។ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន យើងខ្ញុំជ្រលក់តែនៅស្រទាប់ទី២នៃសាច់ក្រណាត់តែប៉ុណ្ណោះ ដូច្នេះហើយវានឹងជួយកាត់បន្ថយការប្រើប្រាស់ទឹក និងផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ទឹកសម្រាប់យើងទាំងអស់គ្នា។ផ្នែកខាងក្នុងនៃកាតាបត្រូវបានផលិតពីសាច់ក្រណាត់ពីរស្រទាប់ (មួយដែលដេរដោយក្រណាត់ និងមួយទៀតមិនត្រូវបានដេរដោយក្រណាត់) ដើម្បីកាត់បន្ថយស្នាមកាបូនបានរហូតដល់ 11%។