ហេតុអ្វីបានជាស្បែកជើងនេះត្រូវបានឌីសាញឡើងសម្រាប់កីឡារត់?
នៅពេលអ្នករត់ រលករំញោចដែលបង្កើតឡើងដោយការប៉ះទង្គិចជាមួយនឹងដីនៅពេលអ្នករត់គឺស្មើប្រមាណ ដងនៃទម្ងន់រាងកាយរបស់អ្នក។ រលកនេះរត់ពីកែងជើងទៅផ្នែកខាងលើនៃខួរឆ្អឹងខ្នង។ សន្លាក់របស់អ្នកដើរតួជាអ្នកស្រូបរំញោច ប៉ុន្តែក៏កំពុងស្ថិតក្នុងការធ្វើតេស្តផងដែរ។ សូមជ្រើសរើសស្បេកជើងសម្រាប់រត់ ដែលមានប្រយោជន៍ក្នុងការស្រូបរំញោច និងការបំបែករំញ័រ។
ហេតុអ្វីបានជាមានទ្រនាប់នៅក្នុងស្បែកជើងរត់ប្រណាំងនេះ?
ដើម្បីរក្សាការរត់ឲ្យបានល្អ អ្នកត្រូវការពារខ្លួនអ្នក ( សន្លាក់ ខ្នង ជង្គង់ -ល-)។អេប៉ុងនៅក្នុងស្បែកជើង RUN CUSHION ត្រូវបានឌីសាញឡើងសម្រាប់ការទប់លំញ័រដដែលៗ ដែលកើតឡើងនៅពេលដែលអ្នកកំពុងរត់កីឡា។
របៀបជ្រើសរើសទំហំសម្រាប់ស្បែកជើងរត់កីឡា
ដើម្បីទទួលបានផាសុកភាពកម្រិតខ្ពស់ជាមួយស្បែកជើង RUN CUSHION របស់អ្នក សូមជ្រើសរើសទំហំស្បែកជើងដែលធំជាងជើងរបស់អ្នកចំនួនមួយលេខ។វាគួរតែមាន ១ សម រវាងម្រាមជើងរបស់អ្នកនិងចុងស្បែកជើងរបស់អ្នក ដោយជើងរបស់អ្នកនឹងរីក អំឡុងពេលហាត់ប្រាណ។
តើមានទំហំណាខ្លះ?
ពី ៣ ដល់ ៨
តើស្បែកជើងនេះ មានទម្ងន់ប៉ុន្មាន?
210 ក្រាម (សម្រាប់ទំហំ 5½)។
តើការទម្លាក់នៅកែងស្បែកជើងមានន័យដូចម្ដេច?
"ការទម្លាក់ចុះ" គឺចំនុចខុសគ្នាចន្លោះកម្ពស់នៅកែងជើងក្រោយ និងជើងមុខនៃស្បែកជើង។
តើអ្វីជា Drop របស់ស្បែកជើង Run CUSHION?
កម្ពស់មានគន្លាតខុសគ្នា ៤មម ត្រង់ចន្លោះបាតខាងមុខនិងខាងក្រោយ។
តើខ្ញុំអាចថែទាំងស្បែកជើង RUN SUPPORT របស់ខ្ញុំយ៉ាងដូចម្ដេច?
សូមកុំសម្អាតស្បែកជើងរបស់អ្នកដោយម៉ាស៊ីន ព្រោះវាធ្វើឱ្យខូចខាតដល់លក្ខណៈបច្ចេកទេសនិងវត្ថុធាតុរបស់ស្បែកជើង។ វាអាចហើបឬរួញ ហើយផ្ទៃក្រណាត់ខាងលើអាចនឹងរហែក។
នៅពេលស្បែកជើងកខ្វក់ខ្លាំង (ជាប់ភក់) យើងសូមណែនាំឱ្យលាងសម្អាតវាជាមួយទឹកសាប៊ូនិងច្រាស់សំយោគ។ សូមកុំប្រើអូសាវ៉ែលជាដាច់ខាត!សូមលាងជម្រះជាមួយទឹកសាប។
សូមជៀសវាងទុកស្បែកជើងនៅជិតកន្លែងក្តៅដើម្បីឱ្យវាស្ងួត។
តើការរត់មានអត្ថប្រយោជន៍អ្វីខ្លះ?
ការរត់នឹងជួយឲ្យអ្នក៖
1. ស្រូបខ្យល់អាកាសបរិសុទ្ធ
2. មើលថែទាំរាងកាយអ្នក
3.ជួយអភិវឌ្ឍន៍សាច់ដុំអ្នកបន្ដិចម្ដងៗ
4.សម្រកទម្ងន់ ឬ រក្សាទម្ងន់អ្នកឲ្យនៅថេរ
5.ជួយពង្រឹងសុខភាពឆ្អឹងអ្នកឲ្យបានល្អ