បាតកម្រាស់ 8MM
បាតស្បែកជើងខាងក្រោយ និងខាងមុខ មានកម្ពស់ខុសគ្នា 8mm។
អត្ថប្រយោជន៍នៃភាពទន់ល្មើយរបស់ស្បែកជើង
ដើម្បីផ្តល់ជូនលោកអ្នកនូវផាសុកភាព និងស្បែកជើងប្រកបដោយគុណភាពខ្ពស់ យើងខ្ញុំសម្រេចផ្តោតទៅលើការឌីសាញបាតស្បែកជើងដោយគោរពទៅតាមផ្នត់គំនិតពីរ៖- K-Ring៖បន្ទះបាតដែលឋិតនៅកែងនៃស្បែកជើង ដែលមានតួនាទីជម្រុញដល់ភាពទន់ នៅផ្នែកខាងមុខ និងបញ្ចេញរលកកម្លាំងដើម្បីបង្កើនប្រសិទ្ធិភាពដល់ការការពាររាងកាយ៖សន្លាក់ ខ្នង ជង្គង់
- Kalensole: បង្កើនភាពទន់រហូតដល់ 34% និងបង្កើតការបោះជំហ៊ានទៅមុខបានរហូតដល់ 25%បើប្រៀបធៀបនឹងអេប៉ុងប្រភេទផ្សេង ហើយអាចប្រើបានរហូតដល់ចម្ងាយ 1000km។
តើអ្នកមានបាននិយាយថា មានលំនឹងដែរឬទេ?
ស្បែកជើងដែលផ្តល់លំនឹង និងជួយសម្រួលដល់ការធ្វើចលនារបស់ប្រអប់ជើង ព្រមទាំងកាត់បន្ថយការប្រើប្រាស់កម្លាំងដែលត្រូវការចាំបាច់សម្រាប់គ្រប់គ្រងប្រអប់ជើង និងកែងជើងដើម្បីបង្កើតចលនាប្រអប់ជើងប្រកបដោយភាពងាយស្រួល។
ជាលទ្ធផល យើងខ្ញុំបានបង្កើនតំបន់ទង្គិចគ្នាជាមួយនិងប្រអប់ជើងហើយបន្ថែមបច្ចេកវិទ្យា ARKSTAB ឧទាហរណ៏សាច់ក្រណាត់ជ័រ TPU មួយដុំនៅកណ្តាលប្រអប់ជើង។
ផាសុកភាពរបស់ស្បែកជើងម៉ាក KIPRUN KS500
ដើម្បីរត់បានជាប្រចាំក្នុងរយៈចម្ងាយឆ្ងាយ ផាសុកភាពប្រអប់ជើងជាកត្តាដ៏ចម្បងបំផុត។យើងបានគិតគូចំពោះការបង្កើនផាសុកភាពជាមួយនឹង៖- បន្ទះទ្រនាប់ថ្មីមួយនៅផ្នែកខាងក្រោយនៃស្បែកជើងដើម្បីធានាការទ្រទ្រង់កែងជើង និងផ្តល់ភាពទន់ល្មើយ។- ការរចនារូបរាងបាតស្បែកជើងទុកជាស្រេច ពីប៉ូលីយូរ៉េថេន (polyurethane) - ប្រអប់ជើងផ្នែកមុខដែលមានកែច្នៃឡើងវិញ - សាច់ក្រណាត់គ្មានថ្នេរ កាត់បន្ថយការរលាក ឬកកិត។
សមត្ថភាពក្នុងការគ្រប់គ្រងនៅលើផ្លូវសើមៗ និងផ្លូវបត់
បាតស្បែកជើងរបស់យើងខ្ញុំត្រូវបានបង្កើតឡើងដូចទៅនឹងសម្បករថយន្ត សម្រាប់ការរត់ដោយមិនប៉ះពាល់ដល់ការគ្រប់គ្រងល្បឿនកំឡុងពេលមេឃភ្លៀង ឬឋិតក្រោមស្ថានភាពសំណើម។ធរណីមាត្ររបស់កែងជើងគួបផ្សំជាមួយសារធាតុជ័រថ្មីនេះបានផ្តល់ជូននូវភាពស្អិតខ្លាំងលើផ្លូវលំដែលសើម បើទោះបីជារត់ល្បឿនលឿនក៏ដោយ។
តើមានអ្វីប្លែកពីស្បែកជើងម៉ាក KS500?
ដោយសារតែមតិយោបល់របស់អ្នកអស់រយះពេលជាង២ឆ្នាំនេះ យើងខ្ញុំបានកែលំអរបាតស្បែកជើងម៉ាក KS500 ទាំងស្រុងដើម្បីធ្វើឲ្យស្បែកជើងមានផាសុកភាពជាងមុននិងបង្កើតចលនាជើងបានរលូនជាងមុន។យើងខ្ញុំក៏បានធ្វើការលើភាពអាចដកដង្ហើមបានរបស់ផ្នែកខាងលើស្បែកជើង KS500 ដោយសារតែបន្ទះចងខ្សែកាន់តែអាចដកដង្ហើមបានជាងមុន។ការផលិតត្រឹមកជើងនេះក៏ផ្តល់ជូននូវផាសុកភាពនិងការទប់ប្រអប់ជើងជាប់នៅមួយកន្លែងផងដែរ។
ក្រុមការងារកីឡាមួយក្រុមដើម្បីផ្តល់បទពិសោធន៍នៃកីឡារត់ដែលគូប្រៀប។
ស្បែកជើង Kiprun KS500 គឺជាសម្មិទ្ធផលនៃការផលិតផលស្បែកជើងដ៏ល្អបំផុតនៅ DECATHLONអស់រយៈពេលជាង១០ឆ្នាំទៅហើយ។ Caroline និង Pierre-Emmanuel (នាយកគ្រប់គ្រងផលិតផល), Raphael (វិស្វករគម្រោង) និង Nicolas (អ្នកឌីសាញ) ដែលជាអ្នកស្រឡាញ់វិស័យកីឡារត់ប្រណាំងដោយឋិតក្រោមការជួយជ្រោមជ្រែងរបស់ឯកអគ្គរដ្ឋទូតសុឆន្ទៈ៖អ្នករត់នៅ Decathlon ក្រុមគ្រូបង្វិកកីឡា និងអ្នករាល់គ្នា!
យើងបានជ្រើសរើសសមាសធាតុផ្សំ បង្កើតសំណាកគំរូផលិតផល ធ្វើតេស្ត និងផ្តល់សុពលភាពផលិតផលនៅមន្ទីរពិសោធន៍ និងនៅទីលាន។