ការបោះជំហានទៅមុខ និងភាពស្អិត ចង់បានទាំងពីរមែនទេ?
ការបោះជំហានទៅមុខ គឺជាអ្វីដែលទប់ស្កាត់បាតស្បែកជើងលោកអ្នកពីការរអិលពីផ្ទៃនានា។ ភាពស្អិតគឺជាអ្វីដែលទប់ស្កាត់អ្នកពីការរអិលលើផ្ទៃដែលរឹង (សើមរឺស្ងួត)។
ជាមួយនឹងបាតស្បែកជើងដែលមានកម្រាស់ 5mm សម្រាប់ត្រដុសនឹងផ្ទៃដីឱ្យកាន់តែមានប្រសិទ្ធិភាព ស្បែកជើងប្រភេទនេះ អាចមានលទ្ធភាពខាំជាប់នឹងផ្ទៃដីក៏បាន។ ប្រសិនបើវាឋិតនៅលើទីជម្រាលភក់ជ្រាំ អ្នកច្បាស់ជានឹងដឹងថាស្បែកជើងប្រភេទនេះវាអស្ចារ្យខ្លាំងប៉ុណ្ណា។ ហើយជាមួយនិងជ័រថ្មីនេះ អ្នកអាចប្រាកដថាបាតជើងអ្នកនឹងមិនរអិល បើទោះបីជានៅលើថ្មសើមក៏ដោយ!
ជាមួយនិងហ្វូមEVA របស់ Kalensole: យើងផ្តល់ជូនអ្នកនូវប៉ុងដ៏សែនស្រាល
Kalensole ជាហ្វូមEVAពិសេសរបស់កីឡារត់ Decathlon។ លទ្ធផលនៃការស្រាវជ្រាវរយៈពេលបីឆ្នាំដើម្បីបង្កើតនូវសមាសធាតុផ្សំដែលខុសដាច់ពីគេដែលជួយបង្កើននូវទ្រនាប់ការពារបាន 34% កំលាំងរុញច្រានបាន 25% និងផ្តល់នូវស្ថេរភាពសីតុណ្ហភាពបានល្អ និងភាពជាប់បានយូរ។
ស្បែកជើងរត់ប្រភេទនេះ ស័ក្តិសមចំពោះទីជម្រាលគ្រប់ប្រភេទ ព្រមទាំងការបោះជំហានគ្រប់ប្រភេទផងដែរ!
បច្ចេកវិទ្យា Kalenji ពិសេសដែលធ្វើឱ្យស្បែកជើងរបស់យើងស័ក្តិសមសម្រាប់គ្រប់ប្រភេទជំហាន ដោយសារតែស្នោដ៏ក្រាស់ដែលស្ថិតនៅក្រោមប្រអប់ជើងទីមួយ។
ស្បែកជើងដែលផ្តល់ការទ្រទ្រង់ដល់អ្នក នៅពេលដែលអ្នកកំពុងរត់។
ជាលទ្ធផល នៅពេលដែលអ្នករត់ទៅក្រៅអស់ពេលជាច្រើនម៉ោង លោកអ្នកនឹងត្រូវការស្បែកជើងដែលផ្តល់ការទ្រទ្រង់ដល់អ្នកកម្រិតខ្ពស់បំផុត។ នេះជាមូលហេតុដែលយើងបានបន្ថែមបន្ទះ PU ដែលបិទនៅលើសំណាញ់នៅផ្នែកខាងក្រោយ និងគែមនៃស្បែកជើង ដើម្បីបណ្តឹងប្រអប់ជើងរបស់អ្នកឱ្យបានរឹងមាំ។ នៅពេលដែលអ្នកទាញខ្សែស្បែកជើងរបស់អ្នក ស្បែកជើងរបស់អ្នកនឹងបណ្តឹងជុំវិញប្រអប់ជើងទាំងមូលដើម្បីផ្តល់ជូននូវការទ្រទ្រង់បន្ថែម។
តើអ្វីដែលនៅពីក្រោយការឌីសាញរបស់ស្បែកជើង XT?
XT8 ផ្តល់ជូនលោកអ្នកនូវការទ្រទ្រង់ ការប្រើប្រាស់ដ៏សម្បូរបែប និងការបោះជំហានទៅមុខ៖ - មានថតមួយនៅផ្នែកអណ្តាតដែលលោកអ្នកអាចដាក់ខ្សែស្បែកជើងចូលក្នុងហ្នឹងបាន! - ទម្ងន់ត្រឹមតែ 285ក្រាម ក្នុងទំហំ 5.5 ស្បែកជើងរបស់អ្នកកាន់តែស្រាល និងស័ក្តិសមសម្រាប់ដងខ្លួនដែលមានទម្ងន់ 75kg។ - បាតស្បែកជើងមានសម្រុតពីកែងជើងដល់ម្រាមជើង 8 mm
- សម្រាប់ផាសុកភាពខ្ពស់ - ទោះបីជានៅផ្លូវលំ - ស្រទាប់ស្បែកទប់ផ្នែកខាងក្នុងរបស់ស្បែកជើងទាំងស្រុងរហូតដល់ម្រាមជើង!
ស្បែកជើងត្រូវបានធ្វើតេស្តសម្រាប់ភាពរឹងមាំរបស់វា
ដើម្បីផ្តល់ជូនលោកអ្នកនូវស្បែកជើងដែលប្រើបានច្រើនយ៉ាងប្រភេទនេះ ជាបឋមអ្វីដែលយើងធ្វើមុនគេបំផុត គឺស្តាប់នូវមតិត្រឡប់វិញរបស់អតិថិជន។ វាអាចឱ្យយើងអភិវឌ្ឍកែងស្បែកជើងផលិតពីជ័រកៅស៊ូបែបថ្មី ដែលផ្តល់នូវភាពស្អិតជាប់កាន់តែប្រសើរ។
បន្ទាប់មកយើងបានកាន់ស្បែកជើងនេះទៅឱ្យអ្នកស្រឡាញ់កីឡារត់តាមផ្លូវលំរយៈពេលប្រាំមួខែ ទាំងប្រុស ទាំងស្រីដើម្បីធ្វើតេស្តសាកល្បងក្នុងទិដ្ឋភាពជាក់ស្តែងជារៀងរាល់ថ្ងៃនៅលើទីជម្រាល។ លទ្ធផល៖ ក្រៅពីកម្រិតនៃភាពស្អិតជាប់ និងការទ្រទ្រង់ ស្បែកជើងប្រភេទនេះ ក៏អាចរត់បានរហូតដល់ចម្ងាយ 1,000KM។
ការជ្រើសរើសទំហំត្រឹមត្រូវ
សម្រាប់ការរត់ផ្លូវលំ សូមកុំស្ទាក់ស្ទើរក្នុងការជ្រើសរើសទំហំស្បែកជើងមួយខុសពីទំហំធម្មតាដើម្បីថានានូវផាសុកភាពខ្ពស់ពេលរត់ចុះភ្នំនិងទប់ស្កាត់ម្រាមជើងអ្នកពីការទង្គិចផ្នែកស្បែកជើងមុខ។ ការណែនាំ: សូមទុកក្រចកជើងអ្នកឲ្យខ្លី ននិងមុនពេលចុះភ្នំ ពិនិត្យមើលខ្សែស្បែកជើងការពារប្រអប់ជើងអ្នកកុំរអិលទៅផ្នែកខាងមុខរបស់ស្បែកជើង។
គន្លឺះក្នុងការទិញនិងពាក់ឲ្យសម
សាកលលស្បែកជើងទាំង២ ងើបឈរ ពាក់ស្រោមជើងអ្នកប្រើពេលរត់។ សាកលម៉ូដែលនិងទំហំថ្មី២-3 ម៉ូតបើចាំបាច់។ ចំណុច២សម្រាប់ផាសុកភាពគួរតែពិនិត្យ:បាតកែងជើងនិងផ្នែកជើងមុខសម្រាប់ពេលចុះភ្នំ។ អ្នកអាចរត់ចុះឡើងក្នុងហាង។ប្រើស្បែកជើងរបស់អ្នកជាសន្សឹមៗពេលរត់ផ្លូវលំលើកទី១សិន មុនពេលបន្ថែមចម្ងាយរត់។