អាវយឺតដែលអ្នកអាចប្រើបានគ្រប់រដូវកាល
រឹបណែន ប៉ុន្តែមិនតឹងជ្រុល ផ្តល់នូវសេរីភាពក្នុងការធ្វើចលនាអាវយឺតប្រភេទនេះ អាចពាក់បានទាំងនៅរដូវក្តៅ និងរដូវរងារដោយពាក់អាវដៃវែងពីលើ។
ផាសុកភាពជាចម្បង
បច្ចេកវិទ្យាមិនមានថ្នេរដេរនេះ គឺប្រើការចាក់ខ្សែអំបោះ ដើម្បីជៀសវាងថ្នេរដេរនៅចំហៀង និងធានានូវផាសុខភាពពេញលេញ!
រក្សាភាពស្ងួតកំឡុងពេលនៃការរត់កីឡារបស់អ្នក
អាវយឺតនេះ មានតបំន់ជាច្រើនដែលមានខ្យល់ចេញចូល ទាំងនៅក្រោមដៃទ្រូង សងខាង ដើម្បីគ្រប់គ្រងសំណើមញើសបានល្អ
ហេតុអ្វីបានជាខ្ញុំគួរជ្រើសរើសអាវយឺតដែលធ្វើពីសាច់ក្រណាត់សំយោគ សម្រាប់ការរត់?
ញើសគឺជាប្រតិកម្មធម្មជាតិដែលកើតឡើងនៅពេលមានអាកាសធាតុក្តៅឬនៅពេលរាងកាយរបស់អ្នកប្រឹងខ្លាំង។
មិនត្រូវពាក់អាវផលិតពីកប្បាសឡើយ ព្រោះថា ក្រៅពីការបញ្ជូនសំណើមចេញក្រៅ និងឆាប់ស្ងួត កប្បាសស្រូបយកសំណើមពីដងខ្លួន ហើយធ្វើឱ្យស្បែកឆាប់ត្រជាក់។ដោយជ្រើសយកអាវយឺតប្រភេទនេះ លោកអ្នកនឹងទទួលបានផាសុកភាព
របៀបថែទាំអាវយឺតកីឡាឱ្យបានល្អ
នៅពេលដែលអ្នករកឃើញរបស់ល្អ លោកអ្នកនឹងពេញចិត្តនឹងប្រើវាវាជារឿងសំខាន់ ដើម្បីបោកគក់ឱ្យបានត្រឹមត្រូវ- បោកគក់ឱ្យបានត្រឹមត្រូវ ចៀសវាងការបោកជាមួយសម្ភារដែលមានលោហធាតុ (ឡេវអាវដែក ជាដើម )
- កម្រិតសីតុណ្ហភាព 30អង្សារ ជាមួយនឹងម្ស៉ៅសាប៊ូសមល្មម
- ចៀសវាងការសម្ងួតជាមួយនឹងម៉ាស៊ីនផ្លុំ ឬត្រូវកម្តៅខ្លាំង ពន្លឺព្រះអាទិត្យនឹងធ្វើឱ្យស្លកពណ៌ និងបំផ្លាញគុណភាពសាច់ក្រណាត់