ហេតុអ្វី បានជាអាវក្រៅនេះ អាចច្រានទឹកចេញបាន ?
សមាសធាតុផ្សំដ៏សំខាន់បំផុត បានធ្វើឱ្យទឹកខ្ចាយចេញពីផ្ទៃរបស់អាវដោយមិនជ្រាបចូលទៅក្នុងអាវឡើយ។ ផ្នែកស្មា ត្រូវបានការពារយ៉ាងល្អ ដោយសារតែថ្នេរដែលមិនជ្រាបទឹក។ ថ្នេរផ្សេងទៀត ដែលមិនសូវត្រូវទឹក ជាថ្នេរធម្មតា មិនមែនជាថ្នេរការពារជម្រាបទឹកទេ។
តាមរយៈការប្រើប្រាស់អាវធំប្រភេទនេះ លោកអ្នកនឹងអាចបន្តការរត់កីឡារបស់អ្នកបើទោះបីជាឋិតក្រោមមេឃកំពុងភ្លៀងយ៉ាងណាក៏ដោយ។ អាវធំនេះ មានសន្ទះខ្យល់ចេញចូលផ្នែកខាងក្រោមដៃ និងនៅផ្នែកខាងក្រោយ ដើម្បីជួយសម្រួលដល់ចរន្តខ្យល់ចេញចូលក្នុងអាវ។ នេះជាមូលហេតុដែលធ្វើឱ្យអាវប្រភេទនេះមិនមានការការពារទឹកពេញលេញ។
ហេតុអ្វីបានជា ហោប៉ៅ មានសារៈ សំខាន់?
យើងបានអនុវត្ដតាម មតិយោបល់អតិថិជនស្រ្ដី របស់យើងខ្ញុំ និងបានបន្ថែមហោប៉ៅរូត នៅសងខាងអាវ ដើម្បីផ្ទុកសម្ភារៈផ្ទាល់ខ្លួនផ្សេងៗ (កូនសោ ក្រដាស ។ល។) នៅពេលកំពុងរត់។
ហេតុអ្វីបានជា អាវក្រៅសម្រាប់ការត់កាត់ភ្លៀងនេះ ផ្តល់ខ្យល់ចេញចូល?
យើងបានបំពាក់សំណាញ់ក្រោមដៃ និងប្រព័ន្ធខ្យល់ចេញចូលជាមួយនឹងផ្នែកចំហនៅផ្នែកខាងក្រោយ ដើម្បីអាចឱ្យខ្យល់ចេញចូល កំឡុងពេលនៃការរត់កីឡារបស់អ្នក។ ប្រព័ន្ធខ្យល់ចេញចូល ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អាវធំសម្រាប់កីឡារត់ប្រភេទនេះ ដែលវាជាករណីដែលមិនអាចការពារជម្រាបទឹកបានពេញលេញឡើយ។
ហេតុអ្វីបានជា អាវក្រៅសម្រាប់ការត់កាត់ភ្លៀងនេះ មានផាសុខភាព?
យើងបានប្រើប្រាស់ក្រណាត់ ដែលមានភាពយឺត នៅសងខាង និងផ្នែកដៃ សម្រាប់ផ្ដល់ជូនលោកអ្នកនូវការធ្វើចលនាបានខ្លាំងជាងមុន នៅពេលរត់។សាច់ក្រណាត់ដ៏ទន់ប្រភេទនេះ គឺត្រូវបានបំពាក់នៅតំបន់យុទ្ធសាស្ត្រ សម្រាប់ការធ្វើចលនាដៃដោយគ្មានសម្លេងនៅពេលដែលអ្នកកំពុងរត់កីឡា។
តើមួកនេះនៅនឹង ពេលកំពុងរត់ដែរឬទេ?
មួកនៅពីក្រោយអាវនេះ ត្រូវបានរចនាជាពិសេសសម្រាប់ការពារ និងដាក់សក់របស់អ្នក នៅពេលអ្នកកំពុងរត់។
ការណែនាំអំពីការថែរក្សា អាវក្រៅសម្រាប់រត់ពេលភ្លៀងរបស់ខ្ញុំ
មុនពេលបោកគក់៖
រូតបិតហោប៉ៅ និងក្រលាស់ផ្នែកខាងក្នុងចេញមកខាងក្រៅ វិញ។ ការណែនាំសម្រាប់ការបោកគក់៖
បោកគក់អាវក្រៅនេះ នៅក្នុងសីតុណ្ហភាព ៣០អង្សារសេ និងប្រើប្រាស់ម្សៅសាប៊ូធម្មតា សម្រាប់បោកគក់។ សូមកុំប្រើប្រាស់ប្រភេទសាប៊ូបន្ទន់ជាតិ ហ្វាយប៊ើ និងសូមបោកគក់ ដាច់ពីគ្នា។
ទុកអាវក្រៅអ្នក ឱ្យស្ងួតដោយហាលនៅហ្នឹងខ្យល់ សណ្ដូកអាវនេះ នៅស្នួលហាលសម្លៀកបំពាក់។ ប្រសិនបើ តំណក់ទឹកឈប់ខ្ចាយចេញពីអាវរបស់អ្នក យើងសូមណែនាំឱ្យលោកអ្នកប្រើស្ព្រៃបាញ់ការពារជម្រាបទឹក។
ពិន្ទុដើម្បីប្រៀបធៀបផលប៉ះពាល់បរិស្ថាននៃផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលត្រូវបានគណនាពេញមួយអាយុកាលប្រើប្រាស់របស់វាដោយប្រើសូចនាករមួយចំនួន។
ការដាក់ពិន្ទុពី A ដល់ E ត្រូវផ្តល់ឱ្យដើម្បីជួយអ្នកទទួលបានភាពងាយស្រួលក្នុងការកត់សម្គាល់ផលិតផលមិនប៉ះពាល់បរិស្ថាន តាមរយៈការប្រៀបធៀបទៅនឹងផលិតផលផ្សេងក្នុងប្រភេទតែមួយ (អាវយឺត ខោជើងវែង កាតាបស្ពាយជាដើម) Decathlon សូមប្តេជ្ញាយ៉ាងមុតមាំក្នុងការបង្ហាញព័ត៌មានស្តីពីផលប៉ះពាល់លើបរិស្ថាននៅលើផលិតផលរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា៖http៖//sustainability.decathlon.com/