1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      QUECHUA

      ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច

      8911526
      $79,00
      ពន្ធត្រូវបានបូកបញ្ចូល
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      • ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      ស្បែកជើងបុរស MH500 ការពារជ្រាបទឹក ពណ៌ទឹកក្រូច
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      រចនាម៉ូតឡើងសម្រាប់ប្រើប្រាស់គ្រប់អាកាសធាតុ ស្បែកជើងនេះការពារទឹកដែលបំពេញសេចក្តីត្រូវការរបស់លោកអ្នកពេលដើរភ្នំ និងធ្វើឱ្យលោកអ្នកពេញចិត្តនៅគ្រប់ជំហាន។

      ស្បែកជើងនេះរឹបជើងបានល្អ ស្រួលដើរ។ វាបញ្ចូលគ្នារវាងទំងន់ស្រាល ការការពារ និងបាតស្អិតមិនរអិល។ ផ្ទៃខាងលើច្រោះខ្យល់និងការពារទឹករបស់វាផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើររបស់អ្នក។

      បាតស្បែកជើង: 40.0% Ethylene Vinyl Acetate, 60.0% កៅស៊ូ Butadiene; ផ្នែកខាងលើនៃ: 5.0% Elastane, 45.0% Polyurethane

      , 50.0% Polyester; ស្រទាប់ និង ស្រោមនៃ: 30.0% Polyurethane

      , 70.0% Polyester

      BENEFITS

      ការទប់ទំងន់

      បាត OUTDOOR CONTACT ស្អិតមិនរអិលជាមួយក្រឡាកម្រាស់ 5 មម ធានាផ្តល់លំនឹងដល់ជើង។

      ធន់បានយូរ

      កាងកៅស៊ូការពារចុងជើងខាងមុខ និងប្លាស្ទិកនៅលើខ្នងជើង

      មិនជ្រាបទឹក

      ស្រទាប់ការពារទឹក និងផ្ទៃខាងលើគ្មានថ្នេរធន់នឹងទឹកខ្លាំង

      ការពារការឆក់

      បាតក្រាស់ EVA ផ្តល់ផាសុកភាព និងការពារការប៉ះទង្គិច

      TECHNICAL INFORMATIONS

      តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

      ដើម្បីស្វែងរកស្បែកជើងដែលត្រឹមត្រូវ សូមសាកល្បងទំហំ និងម៉ូដែលផ្សេងៗ។ លោកអ្នកក៏អាចជ្រើសរើសទំហំដែលធំជាងជើងបន្តិចដើម្បីទទួលបានផាសុកភាពពេលពាក់ចុះចំណោត។ សូមជ្រើសរើសស្រោមជើងកីឡាដែលស័ក្តិសមសម្រាប់ការដើរភ្នំដើម្បីការពារកុំឱ្យវាក្តៅជើងខ្លាំងពេក។

      តើភាពស្អិតរបស់វាត្រូវធ្វើតេស្តដោយរបៀបណា?

      យកគំរូតាមបច្ចេកវិទ្យាឌីជីថល 3D៖
      យើងបង្កើតគំរូធ្វើតេស្តលើបាតស្បែកជើង 3D ដើម្បីវាយតម្លៃសមត្ថភាពការពាររអិលពេលដើរលើផ្លូវផ្សេងៗ។
      ការធ្វើតេស្តនៅមន្ទីរពិសោធន៍ស្បែកជើងដែលរងការធ្វើតេស្តភាពស្អិតនៅលើផ្ទៃច្រើនប្រភេទក្នុងមន្ទីរពិសោធន៍ដើម្បីធានាថាវាអាចជឿជាក់បាន។

      តើការគាំទ្រដល់ជើងមានទម្រង់ដូចម្តេច?

      ជាមួយនឹងខ្សែស្រួលចងរឹបជើងបានល្អ ស្បែកជើងនេះធានាបាននូវការគាំទ្រជើងដ៏ល្អ។ ប្រហោងស៊កខ្សែនៅលើក.ស្បែកជើងមានន័យថាកែងជើងមិនរំកិលចុះឡើងនៅក្នុងស្បែកជើង។ វាផ្តល់នូវភាពមានលំនឹង និងសុវត្ថិភាគ្រប់ជំហានពេលដើរ។

      តើស្បែកជើងនេះមានទំងន់ប៉ុន្មាន?

      ទម្ងន់ 360 ក្រាម ស្បែកជើងមួយចំហៀង ទំហំលេខ 43។
      វាផ្តល់នូវតុល្យភាពរវាងភាបស្រាល និងការការពារ។

      តើយើងធ្វើតេស្តលើភាពមិនជ្រាបទឹកដោយរបៀបណា?

      ស្បែកជើងរបស់យើងត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដើម្បីធានាថាវាមានមុខងារការពារទឹក។ វាត្រូវបានជ្រលក់ក្នុងទឹក និងបត់ដាក់ក្នុងទុករហូតដល់កម្រិតមួយដូចទៅនឹងស្ថានភាពដើរភ្នំជាក់ស្តែង។ ការធ្វើតេស្តនេះធានាបានថាជើងរបស់អ្នករក្សាភាពស្ងួត បើទោះជាស្ថិតក្នុងស្ថានភាពសើម ឬមានភ្លៀង។

      ភាពញឹកញាប់នៃការឡើងភ្នំ និងការប្រើប្រាស់ក្នុងកម្រិតណា?

      ការអនុវត្តមានបីកម្រិត៖
      យូរៗម្តង៖ដើរភ្នំ​ 10 ដង/ឆ្នាំ, រយៈពេល 3-4 ម៉ោង, <10 គម, រយៈកំពស់ 700 ម។
      ជាប្រចាំ: ដើរភ្នំ​ 20 ដង/ឆ្នាំ, រយៈពេល 4-6 ម៉ោង, 10 -20 គម, រយៈកំពស់ 700 -1200 ម។
      ជាញឹកញាប់: ដើរភ្នំ​ >20 ដង/ឆ្នាំ, >6 ម៉ោង, <20 គម, រយៈកំពស់ 2000 ម។

      ស្បែកជើង MH500 ស័ក្តិសមសម្រាប់ការប្រើប្រាស់ជាប្រចាំ។

      តើត្រូវការពារកុំអោយពងជើងដោយរបៀបណា?

      ដើម្បីការពារពងជើង សូមជ្រើសរើសស្បែកជើងដែលរឹបជើងល្អ ពាក់ស្រោមជើងដែលល្មម ចងខ្សែឱ្យបានត្រឹមត្រូវ និងសារ៉េខ្សែមុននឹងឡើង ឬចុះភ្នំ។ បន្ទាប់មកចាប់ផ្តើមដើរជិតៗដើម្បីឱ្យជើងសមជាមួយនឹងស្បែកជើង។

      តើត្រូវជ្រើសរើសស្រោមជើងត្រឹមត្រូវដោយរបៀបណា?

      ដើម្បីដើរភ្នំប្រកបដោយផាសុកភាព សូមជ្រើសរើសរោមចៀម Merino ឬស្រោមជើងសំយោគដែលវាច្រោះខ្យល់ល្អ និងការពារពងជើង។ សូមជ្រើសរើសកម្រាស់ស្របតាមរដូវកាល និងសភាពផ្លូវដែលត្រូវដើរ និងត្រូវធានាថាវាបត់បែនទៅតាមស្បែកជើង ដោយមិនមានខ្ជឹបលើងចំណុចណានោះទេដើម្បីជៀសវាងពងជើង។

      តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

      ហាលសំងួត៖ ទុកវាឱ្យស្ងួតតាមបែបធម្មជាតិ,
      លាងសម្អាតភក់៖ យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង
      លាងសម្អាតស្នាមប្រឡាក់៖រូសច្រាសដោយប្រើទឹកក្តៅ,
      សំងួត៖ ត្រូវធានាថាវាស្ងួតសព្វ
      ដំណើរមុខងារការពារទឹកឡើងវិញ៖ បាញ់ថ្នាំស្ព្រាយដើម្បីទទួលបានមុខងារការពារទឹកឡើងវិញ។