ដំបូន្មានអំពីការទិញ និងលសាកល្បង?
សាកល្បងស្បែកជើងទាំងពីរ ក្រោកឈរឡើង ដោយពាក់ស្រោមជើងសម្រាបឡើងភ្នំ។
សូមលម៉ូឌែល និងទំហំផ្សេងទៀត បើចាំបាច់។សូមពិនិត្យទៅលើចំណុចផាសុកភាពចំនួនពីរ៖ បាតកែងស្បែកជើង និងផ្នែកខាងមុខនៃជើងតេចុះក្រោម។ ដើម្បីជៀសវាងនៅចំណុចសំពាធនៅពេលសាកល្បងពាក់ស្បែកជើងនេះ។ កុំមានការស្ទាក់ស្ទើរក្នុងការដើរជុំវិញហាង។
ចាប់ផ្តើមពាក់ស្បែកជើងបន្តិចម្តងៗនៅពេលឡើងភ្នំពីរបីដងដំបូង ដើម្បីឲ្យវាត្រូវទំហំជើង។
តើទំហំស្បែកជើងប៉ុន្មានដែលអ្នកជ្រើសរើស?
សម្រាប់ការឡើងភ្នំ កុំស្ទាក់ស្ទើរក្នុងការទិញទំហំធំជាងទំហំជើងពិតរបស់អ្នកដើម្បីផាសុកភាពអតិប្បរមានៅពេលចុះចំណោត និងការពារចុងជើងរបស់អ្នកមិនអោយកកិតជាមួយផ្នែកខាងមុខនៃស្បែកជើង។ វិធីសាស្ត្រ៖កាត់ក្រចកអោយខ្លី ហើយមុនពេលចុះចំណោត សូមពិនិត្យមើលថាខ្សែចងតឹងហើយឬនៅដើម្បីកុំអោយជើងរបស់អ្នករអិលមកផ្នែកខាងមុខនៃស្បែកជើង។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។
ព្យួរបាតស្បែកជើងរបស់យើង
ភាពស្អិតរបស់បាតស្បែកជើងមានការបញ្ជាក់។ដើម្បីបញ្ចាក់ពីគុណភាព ស្បែកជើងបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃកម្រិតស្អិតនៅលើផ្ទៃផ្សេងៗគ្នា (រលោង គ្រើម ស្ងួត សើម)។ ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តដែលជាតំណាងលើចំងាយចរ 500គម
ការធ្វើតេស្តមិនជ្រាបទឹក
នៅក្នុងមន្ទីពិសោធន៍ ស្បែកជើងត្រូវបានដាក់ជ្រមុជចូលទៅក្នុងទឹក ហើយតេស្តជំហានជាច្រើនជំហាន. ដោយសារការធ្វើតេស្តនេះ យើងអាចកំណត់ពេលវេលា និងចំនួនគីឡូម៉ែត្រដែលយើងអាចដើរបាន ហើយជើងរបស់យើងស្ងួត។
បន្ទាប់មកយើងបញ្ជាក់ នៅលើស្ថានភាពជាក់ស្ដែង ឬ នៅក្រោមទឹកភ្លៀង ហើយស្បែកជើង ពិតជាតម្រូវតាមអ្វីដែលយើងត្រូវការ.
ធ្វើអោយការការពារទឹកបានយូរ
យើងសូមផ្តល់ដំបូន្មានឱ្យលោកអ្នកធ្វើប្រព្រឹត្តិកម្មការពារទឹកលើស្បែកជើងរបស់អ្នកមួយឆ្នាំពីរដង ដោយប្រើប្រាស់ភ្នាក់ការពារទឹក (ស្វែងរក “waterproofing agent” នៅលើវេបសាយរបស់យើង) ដែលនឹងដំណើរការមុខងារការពារទឹក និងការពារស្នាមប្រឡាក់ខាងក្រៅឡើងវិញ។
តើត្រូវការពារកុំអោយពងជើងដោយរបៀបណា?
ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖
- ជ្រើសរើសស្បែកជើងត្រូវជើងរបស់អ្នក (ពិនិត្យមើលការណែនាំអំពីទំហំ)
- ពាក់ស្រោមជើងត្រូវប្រភេទ
- ចងខ្សែ និងបណ្តឹងស្បែកជើងឱ្យបានត្រឹមត្រូវ
- នៅពេលលោកអ្នកពាក់ស្បែកជើងរបស់អ្នកលើកដំបូង សូមរក្សាការធ្វើដំណើរឱ្យបានខ្លី
តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?
ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
- ទុកអោយស្ងួត
- បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។