1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      QUECHUA

      ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ

      8641388
      $75,00
      ពន្ធត្រូវបានបូកបញ្ចូល
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      • ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      ស្បែកជើងដើរភ្នំនារី មិនជ្រាបទឹក - ខៀវ
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      យើងបានបង្កើតស្បែកជើងនេះសម្រាប់ការដើរភ្នំនៅពេលថ្ងៃ។ ដើរភ្នំប្រកបដោយផាសុកភាព និងសុវត្ថិភាពគ្រប់ជំហាន

      ដោយសារបច្ចេកវិទ្យា Outdoor Contact ស្បែកជើងនេះផ្តល់ឱ្យលោកអ្នកនូវភាពស្អិតមិនរអិល និងការការពារជើងបានល្អ។ ផ្ទៃខាងលើស្បែកជើងការពារជ្រាបទឹកដែលបត់បែនទៅតាមប្រអប់ជើងរបស់អ្នក។

      បាតស្បែកជើង: 55.0% កៅស៊ូសំយោគ, 45.0% Ethylene Vinyl Acetate; ផ្នែកខាងលើនៃ: 2.0% Polyurethane

      , 38.0% Polyester

      , 60.0% ស្បែក - Bovine - Split

      ; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

      BENEFITS

      ការទប់ទំងន់

      បាតកៅស៊ូមិនរអិលជាមួយនឹងក្រឡាកម្រាស់ 4,5មម។

      ធន់បានយូរ

      កាងកៅស៊ូការពារចុងជើងខាងមុខ និងប្លាស្ទិកនៅលើខ្នងជើង

      មិនជ្រាបទឹក

      ស្រទាប់ខាងក្នុងការពារទឹក និងមានខ្យល់ចេញចូល៖ ជើងស្ងួតរយៈ 6 ម៉ោងក្នុងគ្រប់អាកាសធាតុទាំងអស់

      ដែលមានទំងន់ស្រាល

      ទម្ងន់ 347 ក្រាម ស្បែកជើងមួយចំហៀង ទំហំលេខ 39!

      ការពារការឆក់

      បាតកណ្តាលអេប៉ុង EVA ក្រាស់៖ ​ ផ្តល់នូវផាសុកភាព និងការការពារពីដី។

      សាកសម

      ប្រព័ន្ធ Weblock នៅលើរន្ធខ្សែស្បែកជើងចុងក្រោយទាំងពីរធានាថាស្បែកជើងពាក់មិនរបូត

      ដែលស្របតាមរាងកាយ

      ស្បែកទន់នៅលើផ្នែកខាងមុខ រក្សារទម្រង់ជើងរបស់អ្នក.

      TECHNICAL INFORMATIONS

      តើការដើរភ្នំញឹកញាប់ និងខ្លាំងក្លាប៉ុនណា?

      យើងបានចែកថ្នាក់ផលិតផលរបស់យើង ដែលរួមមាន ការប្រើប្រាស់ និង​លក្ខណពិសេស ជា 3 កម្រិត ដើរភ្នំ:
      យូរៗម្តងការដើរភ្នំប្រហែលដប់ដងក្នុងមួយឆ្នាំ មានរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយតិចជាង 10 គម និងតំបន់ចំណោតប្រវែង 700 ម។
      -ជាប្រចាំ: 20ដងក្នុងមួយឆ្នាំ. 4 - 6 ម៉ោង, 10 - 20 km, 700 - 1200m ឡើទួល.
      - ជាញឹកញាប់: លើសពី 20 ដងក្នុងមួយឆ្នាំ. លើងពី 6 ម៉ោង, លើស 20 km, 1200 2000m ឡើទួល.

      បាតប្រភេទ Outdoor Contact

      បាតស្បែកជើងដែលមានមុខងារថ្មីជាមួយនឹងការលាយបញ្ចូលគ្នានូវកៅស៊ូពិសេសដែលបង្កើតឡើងដោយអ្នកជំនាញរបស់យើង។ ស្អិតខ្លាំង និងជាប់បានយូរ។ បាតស្បែកជើងត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យស្បែកជើងកាន់តែស្អិតដោយប្រើប្រាស់ការធ្វើតេស្តប្រើជាក់ស្តែង 3D និងបន្ទាប់មកធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃលើកម្រិតភាពស្អិតលើផ្ទៃដី និងលក្ខខណ្ឌផ្សេងៗគ្នា។ ការធ្វើតេស្តជាក់ស្តែងនៅលើភ្នំអាចឱ្យយើងធ្វើសុពលភាពប្រើប្រាស់ចុងក្រោយជាមួយអ្នកធ្វើតេស្តមួយក្រុម។

      ការធ្វើតេស្តមិនជ្រាបទឹក

      នៅក្នុងមន្ទីពិសោធន៍ ស្បែកជើងត្រូវបានដាក់ជ្រមុជចូលទៅក្នុងទឹកត្រឹមពាក់កណ្តាលលើដៃមេកានិចដែលធ្វើត្រាប់ដើរច្រើនជំហាន។ ដោយសារការធ្វើតេស្តនេះ យើងអាចកំណត់ពេលវេលា និងចំនួនគីឡូម៉ែត្រដែលយើងអាចដើរបាន ហើយជើងរបស់យើងស្ងួត។
      បន្ទាប់មកយើងបញ្ជាក់ នៅលើស្ថានភាពជាក់ស្ដែង ឬ នៅក្រោមទឹកភ្លៀង ហើយស្បែកជើង ពិតជាតម្រូវតាមអ្វីដែលយើងត្រូវការ.

      អាចការពារទឹកបានយូរ

      ដើម្បីរក្សាជើងរបស់អ្នកអោយនៅស្ងួត សូមណែនាំអោយប្រើប្រាស់ស្រោមជង្គង់មិនជ្រាបទឹក ឬស្រោមជង្គង់តូចដែលនឹងការពារផ្នែកខាងលើនៃស្បែកជើងពីទឹកហូរចូល ក៏ដូចជាគ្រួសល្អិត ខ្សាច់ ជាដើម។

      យើងសូមណែនាំអោយលោកអ្នកធ្វើស្បែកជើងអោយដំណើរការមុខងារការពារទឹកឡើងវិញចំនួនពីរដងក្នុងមួយឆ្នាំដោយប្រើប្រាស់ផលិតផលការពារទឹក (ស្វែងរក "ការការពារទឹក" នៅលើវេបសាយ Decathlon) ដែលនឹងជួយរក្សាមុខងារការពារទឹកឡើងវិញ និងទប់ស្កាត់ការប្រឡាក់មកពីខាងក្រៅ។

      ការរចនាម៉ូតផលិតផល៖ ជំនាញ

      មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
      តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
      អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

      តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

      រឿងដែលសំខាន់បំផុតត្រូវសាកល្បងស្បែកជើងច្រើនប្រភេទ និងច្រើនទំហំដើម្បីស្វែងរកគូដែលសាកសម្យបំផុតសម្រាប់អ្នក!
      លោកអ្នកអាចជ្រើសរើសទំហំដែលធំជាងទំហំជាក់ស្តែងដើម្បីការពារកុំអោយចុងជើងបុកជាមួយនឹងប្រអប់ខាងចុងស្បែកជើងពេលចុះចំណោត លុះត្រាតែជើងរបស់អ្នកទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការការពារកុំអោយកកិត។
      វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។

      វិធីសាស្ត្រទិញរបៀបពាក់សាកល្បង?

      ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។

      1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
      3. ពិនិត្យមើលលើពីចំណុច៖
      - មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
      - ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
      4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។

      ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។

      តើត្រូវការពារកុំអោយពងជើងដោយរបៀបណា?

      ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖ - ជ្រើសរើសស្បែកជើងទៅតាមទំហំជើងរបស់អ្នក។
      - ពាក់ស្រោមជើងដែលស័ក្តិសម
      - ចង និងបន្តឹងស្បែកជើងរបស់អ្នកឱ្យបានត្រឹមត្រូវ។
      - សូមកុំស្ទាក់ស្ទើរក្នុងការសារ៉េខ្សែបន្តឹងនៅពេលកំពុងដើរ ជាពិសេសនៅមុនពេលឡើង និងចុះភ្នំ។
      - ពាក់ស្បែកជើងរបស់អ្នកនៅពេលធ្វើដំណើរផ្លូវជិតសម្រាប់ការប្រើប្រាស់លើកដំបូង។

      ស្រោមជើងមួយណា?

      ស្បែកជើងការពារទឹកនឹងមានខ្យល់ចេញចូលតិចជាងស្បែកជើងដែលមិនការពារទឹក។ ស្រោមជើងដូចជា MH500, MH520 និង MH900 ដែលមានកប្រវែងមធ្យមពិតជាជម្រើសដ៏ល្អដែលជក់ញើស និងកាត់បន្ថយកកិត។

      ទទួលបានផលប្រយោជន៍ពីស្បែកជើងដោយធ្វើការផ្លាស់ប្តូរបាតខាងក្នុង៖

      បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖
      1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។
      2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
      3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។

      តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

      ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
      - លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
      - ទុកអោយស្ងួត
      - បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។