Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
QUECHUA

ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh

8589340
$40,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
  • ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
ស្បែកជើងសម្រាប់ស្ត្រីឡើងភ្នំ - NH150 Fresh
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតស្បែកជើង NH150 Fresh នេះឡើងសម្រាប់អ្នកទើបចាប់ផ្តើមដើរនៅលើផ្លូវលំបាក ឬផ្លូវរទេះនៅតាមជនបទក្នុងអាកាសធាតុក្តៅ។

ដើម្បីផ្តល់អោយលោកអ្នកនូវផាសុកភាព & ភាពស្រាលរបស់ស្បែកជើង ហើយក៏ធានាផ្តល់អោយលោកអ្នកនូវការការពារ & ភាពស្អិតរបស់ស្បែកជើងដើរភ្នំ។ ស្បែកជើងដែលមានខ្យល់ចេញចូលនេះនឹងក្លាយជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការដើររបស់លោកអ្នក។

Outer sole of: 40.0% Ethylene Vinyl Acetate, 60.0% Butadiene Rubber; Upper of: 30.0% Polyurethane, 70.0% Polyester; Lining and sock of: 100.0% Polyester

BENEFITS

ផាសុខភាពដល់អ្នកប្រើប្រាស់

កែងស្បែកជើងត្រូវបានរចនាឡើងដោយប្រើអេប៉ុងស្រទន់ | បាតខាងក្នុងកម្រាស់ 5 មម

មានខ្យល់ចេញចូល

ផ្ទៃខាងលើធ្វើពីសំណាញ់ដែលអាចអោយខ្យល់ចេញចូលបាន

ការពារការឆក់

បាតកណ្តាលធ្វើពី EVA | កម្រាស់ដែលកាត់បន្ថយអារម្មណ៍ថាប៉ះក្រួសថ្ម

ការពារការប៉ះទង្គិច

ស្រទាប់ការពារថ្មដែលមិនមានថ្នេរ នៅផ្នែកខាងមុខជួយ​ការពារលោកអ្នកបន្ថែមពីក្រួសថ្ម។

ការទប់ទំងន់

សមាសធាតុផ្សំនៃបាតស្បែកជើង និងម៉ូតរចនាធ្វើអោយស្បែកជើងស្អិតមិនងាយរអិល

TECHNICAL INFORMATIONS

បាតស្បែកជើងដែលមានស្អិតល្អ សម្រាប់ដើរលើផ្លូវលំបាក

ម៉ូតរចនារបស់បាតស្បែកជើងគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់យើង។ វាផ្សំឡើងដោយរូបមន្តកៅស៊ូពិសេសដែលផ្តល់នូវភាពស្អិត និងមិនរអិល។ដោយសារតែតម្រូវការពីរផ្សេងគ្នាគឺតែងតែមិនដូចគ្នាឡើយ ដូច្នេះជាស្វ័យប្រវត្តិយើងបានស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការដើរលើផ្លូវផុងលំបាក ដូចទៅនឹងផ្លូវព្រៃ។

ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។

ស្បែកជើងថ្មើរជើងរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។យើងជ្រើសរើសសមាសធាតុផ្សំបាតស្បែកជើង និងផ្ទៃខាងលើរបស់ស្បែកជើង និងធ្វើតេស្តវាដើម្បីធានាថាវាសាកសម្យសម្រាប់ការដើរលើផ្លូវផុងលំបាក (ដូចទៅនឹងផ្លូវព្រៃ, សួនកំសាន្ត តំបន់ទេសភាពស្រស់ស្អាត) ឬផ្លូវថ្មរឹង (ដូចទៅនឹងផ្លូវថ្មតាមឆ្នេរសមុទ្រ)។ ប្រើប្រាស់លើផ្លូវ (កៅស៊ូ) អាចធ្វើអោយវាដាចមុនអាយុកាល និងបង្ករការរំខាន។ ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។

ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍

ការធ្វើតេស្តនៅមន្ទីរពិសោធន៍ផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដើម្បីឯកភាពទៅលើគុណភាពសមាសធាតុខាងក្រោម៖ ការហែករន្ធខ្សែ និងខ្សែ ការបិតកាវ ការសិក្សាពីគីមី ភាពធន់នឹងកាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើងនិងសមាសធាតុផ្សំផ្នែកខាងលើ យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បីពង្រឹងគុណភាពផលិតផល​របស់យើង​ និងការពារភាពមិនពេញលក្ខណៈនៃស្បែកជើងថ្មើរជើងរបស់យើង។

របៀបជ្រើសរើសទំហំស្បែកជើងរបស់អ្នកយ៉ាងដូចម្តេច?

សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ សូមលម៉ូឌែល និងទំហំផ្សេងទៀត បើចាំបាច់។ត្រូវពិនិត្យមើលចំនុចផាសុកភាពចំនួនពីរដូចខាងក្រោម៖
- ទ្រនាប់កែងស្បែកជើង
- ផ្ទៃខាងមុខជើងនៅលើទីជម្រាល
មិនត្រូវមានចំណុចសំពាធនៅពេលពាក់។ លោកអ្នកអាចដើរជុំវិញហាងដោយសេរី។ពាក់ស្បែកជើងបន្តិចម្តងៗដោយដើរភ្នំពីរបីដង។

របៀបជ្រើសរើសសាច់ក្រណាត់ស្រោមជើងរបស់អ្នកយ៉ាងដូចម្តេច?

សំណើមត្រូវបានការពារយ៉ាងមានប្រសិទ្ធភាពនៅពេលកំពុងដើរ៖យើងបែកញើស ដែលជារឿងត្រូវតែកើតឡើង។ប្រសិនបើស្បែកជើងមានខ្យល់ចេញចូលល្អ វានឹងជួយបំបាត់សំណើមដែលចេញពីញើសរបស់លោកអ្នក៖ដូច្នេះវាពិតជាសំខាន់ក្នុងការជ្រើសរើសស្រោមជើងស្រាល និងច្រោះខ្យល់ផងដែរ។ ប្រសិនបើស្បែកជើងរបស់លោកអ្នកការពារទឺកដែរ លោកអ្នកនឹងមិនធ្វើការជ្រើសរើសបែបនេះដើម្បីការពារលោកអ្នកពីសំណើមដោយសារភ្លៀងឡើយ៖ជ្រើសរើសស្រោមជើងដែលនឹងជក់ញើស និងបញ្ជូនវាឆ្ងាយពីស្បែកជើងតាមដែលអាចធ្វើទៅបាន។

តើស្រោមជើងមួយណាដែលត្រូវនឹងស្បែកជើង NH150 FRESH?

សម្រាប់ស្បែកជើងទាំងនេះ លោកអ្នកនឹងមានអារម្មណ៍ផាសុកភាព ដោយពាក់ ឬមិនពាក់ស្រោមជើង។
យើងសូមណែនាំអោយលោកអ្នកជ្រើសរើសស្រោមជើងដែលធ្វើពីប៉ូលីអាម៉ៃដែលគ្មានជាតិកប្បាស។ ប៉ូលីអាម៉ៃគឺជាសសៃហ្វៃបឺដែលត្រូវបានជ្រើសរើសជាពិសេសសម្រាប់មុខងារបំបាត់សំណើមរបស់វា។ដូច្នេះនៅពេលដែលលោកអ្នកបែកញើស ស្រោមជើងដែលធ្វើពីប៉ូលីអាម៉ៃនេះនឹងបំបាត់សំណើមបានល្អ។ បន្ទាប់មក ស្បែកជើងរបស់អ្នកនឹងមាននាទីជក់សំណើមមកខាងក្រៅដោយសារតែសំណាញ់ច្រោះខ្យល។ សម្រាប់ម៉ូដែលនេះ យើងសូមណែនាំអោយប្រើស្រោមជើង Newfeel WS500 Fresh របស់យើង។

ការធានា

ស្បែកជើងរបស់យើ់ងមានការធានារយៈពេល ២ ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលស្លៀកជាប់ល្អ និងប្រើប្រាស់សម្រាប់​គ្រប់​ដំណើរ​ថ្មើរ​ជើងរបស់លោកអ្នក​នៅ​តំបន់ជនបទ និងដើរភ្នំ។ ដោយសារតែផលិតផលដែលយើងស្រលាញ់ខ្លាំងគឺជាផលិតផលដែលធន់ខ្លាំងនៅពេលធ្វើដំណើរផ្សងព្រេង និងបន្តនៅប្រើបានយូរ!