បាតស្បែកជើងស្អិតជាប់ មិនរអិល
ត្រូវបានឌីសាញនៅក្នុងទីពិសោធន៍យើងខ្ញុំ ហើយយើងខ្ញុំបានប្រើប្រាស់ជ័រកៅស៊ូពិសេសម្យ៉ាង ដើម្បីផ្តល់នូវភាពស្អិតជាប់ និងការបោះជំហ៊ានទៅមុខបានល្អជាមួយនឹងបាតស្បែកជើងប្រភេទនេះ។ យើងខ្ញុំបានស្រាវជ្រាវអំពីវិធីសាស្ត្រល្អ ក្នុងការបង្កើតបាតស្បែកជើងដែលអាចប្រើបានឋិតក្រោមស្ថានភាពភក់ ឬនៅទីស្ងួត។
ត្រូវបានឌីសាញឡើងសម្រាប់ការឡើងភ្នំ
ស្បែកជើងដើរភ្នំរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។ដូច្នេះ យើងជ្រើសរើសសមាសធាតុផ្សំបាត និងផ្នែកខាងលើនៃស្បែកជើង ហើយធ្វើតេស្តដើម្បីធានាថាវាពិតជាសក្តិសមសម្រាប់ការដើរនៅលើផ្លូវរាប (ឧទាហរណ៍ ផ្លូវក្នុងព្រៃដែលធ្វើពីដី) ឬ ផ្លូវមានថ្ម (ឧទាហរណ៍ ផ្លូវនៅតំបន់ឆ្នេរដែលមានថ្ម)។ ប្រើប្រាស់លើផ្លូវ (កៅស៊ូ) អាចបង្ករអោយស្បែកជើងសឹករិចរិល និងបង្ករជាការរំខាន។ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។
ការធ្វើតេស្តជម្រាបទឹក
ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ ស្បែកជើងទាំងនេះមានស្រទាប់ធានាការមិនជ្រាបទឹក និងខ្យល់ចេញចូលល្អបំផុត។ដំបូង ស្បែកជើងត្រូវបានយកទៅដាក់ក្នុងទឹកនៅពេលដែលសម្ពាធខ្យល់ខាងក្នុងត្រូវបានបង្កើនដើម្បីពិនិត្យមើលថាមិនមានពពុះចេញពីផ្ទៃខាងក្រៅរបស់វា។បន្ទាប់មកទៀត ស្បែកជើងដាក់បំពាក់ដៃមេកានិចដែលធ្វើត្រាប់តាមការដើរ និងជ្រលក់ទឹកពាក់កណ្តាលដើម្បីធ្វើតេស្តថាផ្នែកខាងក្នុងនៅតែស្ងួតស្អាត។
ការវាស់វែងការការពារជម្រាបទឹក
ស្បែកជើងការពារទឹកសម្រាប់ការដើរក្នុងភ្លៀងរយៈពេល 2 ម៉ោង
វាត្រូវបានឆ្លងកាត់ការធ្វើតេស្តសម្រាប់ភាពបត់បែនរបស់វាចំនួន 2000ដង។ នៅពេលស្បែកជើងត្រូវបានសម្ងួត វាក៏មានមុខងារការពារជម្រាបទឹកម្តងទៀតផងដែរ។
នៅក្នុងការធ្វើតេស្តមិនជ្រាបទឹករបស់យើង យើងធ្វើតេស្តមិនជ្រាបទឹកចំនួន៣កំរិត៖ - បាតកម្រិត 2,000 flexesដែលអាចដើរក្រោមភ្លៀងបាន 2ម៉ោង
- បាតកម្រិត 4,000 flexesដែលអាចដើរក្រោមភ្លៀងបាន 4ម៉ោង
- បាតកម្រិត 8,000 flexesដែលអាចដើរក្រោមភ្លៀងបាន 8ម៉ោង
ការធ្វើតេស្តភាពរឹងមាំ
តេស្តនៅមន្ទីរពិសោធន៍ត្រូវបានធ្វើឡើងដើម្បីធ្វើតេស្តសាកល្បងនៅបំណែកខាងក្រោម៖
ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បីពង្រឹងគុណភាពផលិតផលរបស់យើង និងការពារភាពមិនពេញលក្ខណៈនៃស្បែកជើងថ្មើរជើងរបស់យើង។
របៀបប្រើស្បែកជើងឱ្យបានយូរ
យើងខ្ញុំសូមណែនាំអ្នកឱ្យប្រើស្ព្រៃការពារជម្រាបទឹកពីរបីដងក្នុងមួយឆ្នាំ៖វានឹងជួយរក្សាមុខងារការពារជម្រាបទឹកដើម និងប្រឆាំងនឹងភាពកខ្វក់នៅខាងក្រៅ
តើស្រោមជើងមួយណាដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ជាមួយនឹងស្បែកជើង QUECHUA NH150?
ស្បែកជើងនេះមានខ្យល់ចេញចូលតិចតួច ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការបញ្ចេញសំណើមទាំងអស់ដែលបង្កើតឡើងដោយញើសរបស់អ្នកមកខាងក្រៅបានទេ។ យើងសូមណែនាំឱ្យជ្រើសរើសស្រោមជើងដើរភ្នំក.មធ្យម 100 Mid៖ វាផ្សំពីកប្បាសដែលអាចស្រូបសំណើមបាន និងប្រើប្រភេទក្រណាត់កន្សែងពោះគោបញ្ច្រាសនៅបាតស្រោមជើង ដែលជួយកម្ចាត់ញើសចេញពីជើងរបស់លោកអ្នក។ ហើយវាវែងល្អ ដែលអាចការពារកជើងលោកអ្នកពីស្បែកជើងបាន។
វាគឺជាការផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីfការបន្ថយការកើតពងបែក។
គោលនយោបាយបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។