Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
QUECHUA

ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ

8504213
$36,00
$32,00
-11%
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
  • ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
ស្បែកជើងការពារថ្មើរជើងនារី NH150 ពណ៌ប្រផេះ
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើងនេះ អាចឱ្យអ្នកប្រើប្រាស់ ប្រើបានបើទោះបីជាឋិតក្រោមអាកាសធាតុសើម ជាមួយនឹងការឌីសាញការពារទឹកភ្លៀង។ ស្បែកជើងនេះ ស័ក្តិសមសម្រាប់ការដើរគ្រប់ប្រភេទនេះទីជម្រាល។

តម្លៃថោកសមរម្យ សម្រាប់ស្បែកជើងប្រភេទឡើងភ្នំ។ វាអាចប្រឈមនឹងការឡើងភ្នំបានពីរម៉ោង ឋិតក្រោមអាកាសធាតុភ្លៀង។ បាតស្បែកជើងមានភាពធន់ខ្ពស់ និងមានភាពតឹងណែនល្អ។

Upper of: 5.0% Elastane, 50.0% Polyamide, 30.0% Polyurethane, 15.0% Polyester; Outer sole of: 100.0% Butadiene Rubber; Lining and sock of: 30.0% Polyurethane, 70.0% Polyester

BENEFITS

មិនជ្រាបទឹក

បន្ទះក្រណាត់ការពារជម្រាបទឹក និងមានខ្យល់ចេញចូល ឆ្លងកាត់ការធ្វើតេស្តសម្រាប់ការឡើងភ្នំបានពីរម៉ោង ឋិតក្រោមលក្ខខណ្ឌអាកាសធាតុភ្លៀង

ការពារការឆក់

បាតជ័រក្រឡាបើក សម្រាប់ការដើរលើផ្លូវលំបាក

ការទប់ទំងន់

សមាសធាតុផ្សំ &ម៉ូតរចនានៃបាតស្បែកជើងបង្កើនភាពស្អិត និងមិនងាយរអិល | ក្រឡាកម្រាស់ 4មម

ដែលស្របតាមរាងកាយ

បាតខាងក្នុងអាចដោះចេញបាន ដូច្នេះលោកអ្នកអាចស៊កបាតខាងក្នុងដែលអាចកែតម្រូវប្រអប់ជើងអ្នកបាន

ផាសុខភាពក្នុងការពាក់

បាតខាងក្នុងមានខ្យល់ចេញចូលកម្រាស់ 5 មម | កស្បែកជើង៖អេប៉ុងហ្វូមដ៏មានផាសុកភាព។

ធន់នឹងការកកិត

សមាសធាតុផ្សំសំយោគ នៅផ្នែកខាងមុខ ដើម្បីទទួលបានភាពរេស៊ីស្តង់ប្រឆាំងនឹងសំណឹក ក្រោមធម្មជាតិ

ការទប់ទំងន់

ម៉ូតរចនាបាតស្បែកជើង និងក្រឡាកម្រាស់ 4 ងាយស្រួលយកភក់ចេញ។

ដែលមានទំងន់ស្រាល

ស្បែកជើងម្ខាងមានទម្ងន់ 341​ ក្រាម សម្រាប់ទំហំ 39

TECHNICAL INFORMATIONS

បាតស្បែកជើងស្អិតជាប់ មិនរអិល

ត្រូវបានឌីសាញនៅក្នុងទីពិសោធន៍យើងខ្ញុំ ហើយយើងខ្ញុំបានប្រើប្រាស់ជ័រកៅស៊ូពិសេសម្យ៉ាង ដើម្បីផ្តល់នូវភាពស្អិតជាប់ និងការបោះជំហ៊ានទៅមុខបានល្អជាមួយនឹងបាតស្បែកជើងប្រភេទនេះ។ យើងខ្ញុំបានស្រាវជ្រាវអំពីវិធីសាស្ត្រល្អ ក្នុងការបង្កើតបាតស្បែកជើងដែលអាចប្រើបានឋិតក្រោមស្ថានភាពភក់ ឬនៅទីស្ងួត។

ត្រូវបានឌីសាញឡើងសម្រាប់ការឡើងភ្នំ

ស្បែកជើងដើរភ្នំរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។ដូច្នេះ យើងជ្រើសរើសសមាសធាតុផ្សំបាត និងផ្នែកខាងលើនៃស្បែកជើង ហើយធ្វើតេស្ត​ដើម្បី​ធានា​ថា​វា​ពិតជាសក្តិសមសម្រាប់ការដើរនៅលើផ្លូវរាប (ឧទាហរណ៍ ផ្លូវក្នុងព្រៃដែលធ្វើពីដី) ឬ ផ្លូវមានថ្ម (ឧទាហរណ៍ ផ្លូវនៅតំបន់ឆ្នេរដែលមានថ្ម)។ ប្រើប្រាស់លើផ្លូវ (កៅស៊ូ) អាចបង្ករអោយស្បែកជើងសឹករិចរិល និងបង្ករជាការរំខាន។ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។

ការធ្វើតេស្តជម្រាបទឹក

ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ ស្បែកជើងទាំងនេះមានស្រទាប់ធានាការមិនជ្រាបទឹក និងខ្យល់ចេញចូលល្អបំផុត។ដំបូង ស្បែកជើងត្រូវបានយកទៅដាក់ក្នុងទឹកនៅពេលដែលសម្ពាធខ្យល់ខាងក្នុងត្រូវបានបង្កើនដើម្បីពិនិត្យមើលថាមិនមានពពុះចេញពីផ្ទៃខាងក្រៅរបស់វា។បន្ទាប់មកទៀត ស្បែកជើងដាក់បំពាក់ដៃមេកានិចដែលធ្វើត្រាប់តាមការដើរ និងជ្រលក់ទឹកពាក់កណ្តាលដើម្បីធ្វើតេស្តថាផ្នែកខាងក្នុងនៅតែស្ងួតស្អាត។

ការវាស់វែងការការពារជម្រាបទឹក

ស្បែកជើងការពារទឹកសម្រាប់ការដើរក្នុងភ្លៀងរយៈពេល 2 ម៉ោង
វាត្រូវបានឆ្លងកាត់ការធ្វើតេស្តសម្រាប់ភាពបត់បែនរបស់វាចំនួន 2000ដង។ នៅពេលស្បែកជើងត្រូវបានសម្ងួត វាក៏មានមុខងារការពារជម្រាបទឹកម្តងទៀតផងដែរ។
នៅក្នុងការធ្វើតេស្តមិនជ្រាបទឹករបស់យើង យើងធ្វើតេស្តមិនជ្រាបទឹកចំនួន៣កំរិត៖ - បាតកម្រិត 2,000 flexesដែលអាចដើរក្រោមភ្លៀងបាន 2ម៉ោង
- បាតកម្រិត 4,000 flexesដែលអាចដើរក្រោមភ្លៀងបាន 4ម៉ោង
- បាតកម្រិត 8,000 flexesដែលអាចដើរក្រោមភ្លៀងបាន 8ម៉ោង

ការធ្វើតេស្តភាពរឹងមាំ

តេស្តនៅមន្ទីរពិសោធន៍ត្រូវបានធ្វើឡើងដើម្បីធ្វើតេស្តសាកល្បងនៅបំណែកខាងក្រោម៖
ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បីពង្រឹងគុណភាពផលិតផល​របស់យើង​ និងការពារភាពមិនពេញលក្ខណៈនៃស្បែកជើងថ្មើរជើងរបស់យើង។

របៀបប្រើស្បែកជើងឱ្យបានយូរ

យើងខ្ញុំសូមណែនាំអ្នកឱ្យប្រើស្ព្រៃការពារជម្រាបទឹកពីរបីដងក្នុងមួយឆ្នាំ៖វានឹងជួយរក្សាមុខងារការពារជម្រាបទឹកដើម និងប្រឆាំងនឹងភាពកខ្វក់នៅខាងក្រៅ

តើស្រោមជើងមួយណាដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ជាមួយនឹងស្បែកជើង QUECHUA NH150?

ស្បែកជើងនេះមានខ្យល់ចេញចូលតិចតួច ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការបញ្ចេញសំណើមទាំងអស់ដែលបង្កើតឡើងដោយញើសរបស់អ្នកមកខាងក្រៅបានទេ។ យើងសូមណែនាំឱ្យជ្រើសរើសស្រោមជើងដើរភ្នំក.មធ្យម 100 Mid៖ វាផ្សំពីកប្បាសដែលអាចស្រូបសំណើមបាន និងប្រើប្រភេទក្រណាត់កន្សែងពោះគោបញ្ច្រាសនៅបាតស្រោមជើង ដែល​ជួយក​ម្ចាត់​ញើស​ចេញពីជើងរបស់លោកអ្នក។ ហើ​យវាវែងល្អ ដែលអាចការពារកជើងលោកអ្នកពីស្បែកជើងបាន។
វាគឺជាការផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីfការបន្ថយការកើតពងបែក។

គោលនយោបាយបរិស្ថានរបស់យើង

ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។