1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • ស្បែកជើងសម្រាប់បុរសដើរនៅទីជនបទ មានក.ស្បែកជើងប្រវែងមធ្យម- NH100

      ស្បែកជើងសម្រាប់បុរសដើរនៅទីជនបទ មានក.ស្បែកជើងប្រវែងមធ្យម- NH100
      QUECHUA

      ស្បែកជើងសម្រាប់បុរសដើរនៅទីជនបទ មានក.ស្បែកជើងប្រវែងមធ្យម- NH100

      8734586
      $24,00
      $19,00
      -20%
      ពន្ធត្រូវបានបូកបញ្ចូល

      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      អ្នករចនាម៉ូតស្បែកជើងដើរទីជនបទរបស់យើងបានបង្កើតស្បែកជើងក.មធ្យម NH100 សម្រាប់ការដើរនៅទីជនបទ ក្នុងព្រៃ ឬតាមឆ្នេរសមុទ្រ ក្នុងអាកាសធាតុស្ងួត។

      កំលាំងចិត្តរបស់យើង? ដើម្បីរចនាម៉ូតស្បែកជើងក.មធ្យមដែលផ្តល់ផាសុកភាព និងមានទំងន់ស្រាល ដើម្បីធានាថាវាមានភាពស្អិតល្អនៅលើផ្លូវលំបាក។ និងមានតម្លៃសមរម្យ!

      បាតស្បែកជើង: 100.0% Styrene Butadiene Styrene

      ; ផ្នែកខាងលើនៃ: 42.9% Polyurethane

      , 57.1% Polyester; ស្រទាប់ និង ស្រោមនៃ: 50.0% Ethylene Vinyl Acetate, 50.0% Polyester

      BENEFITS

      ការពារការឆក់

      ប្រព័ន្ធទ្រនាប់កែងជើងដែលមានទ្រនាប់ EVA 6 មម បត់បែនទៅតាមទម្រង់ជើងពីធម្មជាតិរបស់អ្នក។

      ការទប់ទំងន់

      បាត TPR មានក្រឡាកម្រាស់ 3.5មម ដែលរចនាឡើងសម្រាប់ការដើរលើផ្លូវពិបាក

      សាកសម

      ផ្ទៃខាងលើទន់ខ្ពស់ | ប្រហោងស៊កខ្សែចំនួន 6 ជាមួយនឹងទំពក់សម្រាប់ជាជំនួយ

      ដែលមានទំងន់ស្រាល

      ស្បែកជើងម្ខាងមានទម្ងន់ 376​ ក្រាម (សម្រាប់ទំហំចក្រភពអង់គ្លេសលេខ 7 - ទំហំអឹរ៉ុប 43)

      ងាយស្រួលប្រើ

      ផ្នែកខាងលើកំពស់មធ្យមកាត់បន្ថយចំនួនថ្ម និងមែកឈើចូលក្នុងស្បែកជើង។

      ដែលស្របតាមរាងកាយ

      បាតខាងក្នុងអាចដោះចេញបាន ដូច្នេះលោកអ្នកអាចស៊កបាតខាងក្នុងដែលអាចកែតម្រូវប្រអប់ជើងអ្នកបាន

      ការពារការប៉ះទង្គិច

      ស្រទាប់ការពារថ្មអត់ថ្នេរ ជួយការពារជើងលោកអ្នកពីថ្ម។

      ការទប់ទំងន់

      សមាសធាតុផ្សំរបស់ស្បែកជើង និងក្រឡាស្បែកជើងកម្រាស់ 3.5មម ដែលរចនាឡើងដើម្បីជួយឱ្យភក់ជ្រុះបានស្រួល

      TECHNICAL INFORMATIONS

      បាតស្បែកជើងស្អិតនៅលើផ្លូវធម្មជាតិ

      ម៉ូតរចនារបស់បាតស្បែកជើងគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់យើង។ វាផ្សំឡើងដោយរូបមន្តកៅស៊ូពិសេសដែលផ្តល់នូវភាពស្អិត និងមិនរអិល។ដោយសារតែលក្ខខណ្ឌតម្រូវខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ យើងស្វែងរកនូវដំណោះស្រាយដ៏ល្អបំផុតក្នុងការផលិតក្នុងការធ្វើដំណើរលើផ្លូវជនបទផុង (ផ្លូវនៅក្នុងព្រៃដែលមិនចាក់បេតុង) និងផ្លូវធ្វើពីថ្មរ៉ែ (ដូចជាផ្លូវឆ្នេរ)។

      ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។

      ស្បែកជើងថ្មើរជើងរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។ដូច្នេះ យើងជ្រើសរើសសមាសធាតុផ្សំបាត និងផ្នែកខាងលើនៃស្បែកជើង ហើយធ្វើតេស្ត​ដើម្បី​ធានា​ថា​វា​ពិតជាសក្តិសមសម្រាប់ការដើរនៅលើផ្លូវរាប (ឧទាហរណ៍ ផ្លូវក្នុងព្រៃដែលធ្វើពីដី) ឬ ផ្លូវមានថ្ម (ឧទាហរណ៍ ផ្លូវនៅតំបន់ឆ្នេរដែលមានថ្ម)។ ប្រើប្រាស់លើផ្លូវ (កៅស៊ូ) អាចធ្វើអោយវាដាចមុនអាយុកាល និងបង្ករការរំខាន។ ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។

      ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍

      ការធ្វើតេស្តនៅមន្ទីរពិសោធន៍ផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដើម្បីឯកភាពទៅលើគុណភាពសមាសធាតុខាងក្រោម៖ ការហែករន្ធខ្សែ និងខ្សែ ការបិតកាវ ការសិក្សាពីគីមី ភាពធន់នឹងកាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើងនិងសមាសធាតុផ្សំផ្នែកខាងលើ និងភាពចាស់។ យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បី​ពង្រឹង​គុណភាព​ផលិតផល​​របស់យើង​ និងការពារភាព​មិនពេញលក្ខណៈ​នៃស្បែកជើង​ថ្មើរជើងរបស់យើង។

      របៀបជ្រើសរើសទំហំស្បែកជើងរបស់អ្នកយ៉ាងដូចម្តេច?

      សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ សាកល្បងម៉ូដែលឬទំហំមួយចំនួន បើចាំបាច់។ សូមពិនិត្យទៅលើចំណុចផាសុកភាពចំនួនពីរ៖
      - ទ្រនាប់កែងស្បែកជើង
      - ផ្ទៃខាងមុខជើងនៅលើទីជម្រាល
      មិនត្រូវមានចំណុចសំពាធនៅពេលពាក់។ លោកអ្នកអាចដើរជុំវិញហាងដោយសេរី។ចាប់ផ្តើមពាក់ស្បែកជើងបន្តិចម្តងៗនៅពេលឡើងភ្នំពីរបីដងដំបូង ដើម្បីឲ្យវាត្រូវទំហំជើង។

      ការប្រើប្រាស់រួមគ្នានូវ ស្បែកជើង/ស្រោមជើង ពិតជាមានសារៈសំខាន់។

      មានមូលហេតុជាច្រើនដែលបង្ករអោយពងជើងនៅពេលដើរភ្នំ៖ការកកិត ផ្នត់ស្រោមជើង សំណើម ទំហំស្បែកជើងតូចពេក ឬធំពេក ជាដើម។ ដូច្នេះ វាសំខាន់ណាស់ក្នុងការជ្រើសរើសទំហំដែលត្រឹមត្រូវ និងប្រើស្រោមជើ​ងដែលធ្វើពីវត្ថុធាតុ​ត្រឹមត្រូវ​សម្រាប់ស្បែកជើងថ្មើរជើងរបស់លោកអ្នក។

      របៀបជ្រើសរើសទំហំស្រោមជើងរបស់អ្នកយ៉ាងដូចម្តេច?

      លោកអ្នកចាំបាច់់ត្រូវជ្រើសរើសទំហំស្រោមជើង ដែលត្រូវនឹងជើងរបស់លោកអ្នក ដើម្បីជៀសវាងផ្នត់ស្រោមជើង៖ ចំណុចបត់ទាំងនេះកើតមានឡើងដោយសារតែស្រោមជើងធំពេកធ្វើឱ្យសល់សាច់ក្រណាត់នៅលើប្រអប់ជើងរបស់លោកអ្នក ឬដោយសារវាតូចពេក ធ្វើអោយរឹបជើង។

      របៀបជ្រើសរើសសាច់ក្រណាត់ស្រោមជើងរបស់អ្នកយ៉ាងដូចម្តេច?

      លោកអ្នកចាំបាច់ត្រូវគ្រប់គ្រងសំណើមអោយបានល្អតាមដែលអាចធ្វើទៅបាននៅពេលចេញដើរ៖លោកអ្នកនឹងបែកញើស ហើយវាមិនអាចជៀសផុតឡើយ។
      ប្រសិនបើស្បែកជើងមានខ្យល់ចេញចូលល្អ វានឹងជួយបំបាត់សំណើមដែលចេញពីញើសរបស់លោកអ្នក៖ដូច្នេះវាពិតជាសំខាន់ក្នុងការជ្រើសរើសស្រោមជើងស្រាល និងច្រោះខ្យល់ផងដែរ។ ប្រសិនបើស្បែកជើងរបស់លោកអ្នកការពារទឺកដែរ លោកអ្នកនឹងមិនធ្វើការជ្រើសរើសបែបនេះដើម្បីការពារលោកអ្នកពីសំណើមដោយសារភ្លៀងឡើយ៖លោកអ្នកគួរជ្រើសរើសស្រោមជើងដែលនឹងជក់ញើសរបស់អ្នក និងជក់វាចេញពីជើងរបស់អ្នក។

      តើស្រោមជើងគូណាដែលសាកសម្យជាមួយនឹងស្បែកជើងកមធ្យម NH100?

      ស្បែកជើងនេះមានខ្យល់ចេញចូលតិចតួច ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការបញ្ចេញសំណើមទាំងអស់ដែលបង្កើតឡើងដោយញើសរបស់អ្នកមកខាងក្រៅបានទេ។ ដូច្នេះ លោកអ្នកគួរជ្រើសរើសស្រោមជើងកមធ្យម NH500។ វាផ្សំពីកប្បាសដែលអាចស្រូបសំណើមបាន និងប្រើប្រភេទក្រណាត់កន្សែងពោះគោបញ្ច្រាសនៅបាតស្រោមជើង ដែល​ជួយក​ម្ចាត់​ញើស​ចេញពីជើងរបស់លោកអ្នក។ វាវែងល្អ ដែលអាចការពារកជើងលោកអ្នកពីស្បែកជើងបាន។វាគឺជាការផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីfការបន្ថយការកើតពងបែក។

      ការធានា

      ស្បែកជើងថ្មើរជើងរបស់យើ់ងមានការធានារយៈពេល ២ ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់នូវផលិតផលដែលជាប់បានយូរដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ការដើរនៅជនបទ និងការដើរកំសាន្ត។ ដោយសារតែផលិតផលដែលយើងស្រលាញ់បំផុតគឺជាផលិតផលដែលអមដំណើរយើង ហើយនឹងបន្តអមដំណើរយើងតទៅទៀត!