បរិស្ថាន
សម្រាប់ការអភិវឌ្ឍស្បែកជើងនេះឡើង យើងបានរចនាម៉ូតបាតស្បែកជើងជាមួយនឹងកៅស៊ូ 11% និង EVA (អេទីលែន វីនីល អាសេតាត) កែច្នៃឡើងវិញ 6%។ ស្បែក និងសាច់ក្រណាត់ដែលប្រើប្រាស់សម្រាប់ខ្សែស្បែកជើងក៏ត្រូវបានកែច្នៃឡើងវិញផងដែរ។ ជាលទ្ធផល 27% នៃម៉ាស់របស់ស្បែកជើងត្រូវបានផលិតពីវត្ថុធាតុផ្សំកែច្នៃឡើងវិញ។
ត្រូវបានរចនាឡើងសម្រាប់ការដើរឡើងភ្នំ។
ស្បែកជើងថ្មើរជើងរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។យើងជ្រើសរើស និងធ្វើតេស្តសមាសធាតុផ្សំនៃបាតស្បែកជើងរបស់យើងដើម្បីតម្រូវទៅតាមស្ថានភាពឡើងភ្នំលើដីស្រទន់ជាក់ស្តែង (ជាឧទារហណ៍ ផ្លូវដីក្នុងព្រៃ) ឬផ្លូវរ៉ែ (ឧទាហរណ៍ដូចជាផ្លូវតាមឆ្នេរថ្ម)។ ការប្រើប្រាស់លើផ្លូវខ្លាំង (ផ្លូវកៅស៊ូ) អាចធ្វើអោយស្បែកជើងឆាប់សឹក។ ហាមប្រើប្រាស់វានៅលើផ្លូវភ្នំជាមួយនឹងផ្លូវរលាក់។
ផាសុកភាព និងបច្ចេវិទ្យាដែលប្រើសមាសភាគច្រើន
ផាសុកភាពគឺជាអារម្មណ៍អត្តនោម័តិ និងងាយផ្លាស់ប្តូរ ដែលយើងជឿជាក់ថាចាំបាច់សម្រាប់ផលិតផលស្បែកជើងរបស់យើង។ ដូច្នេះយើងបានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើផាសុកភាពរបស់ស្បែកជើងនេះដោយធ្វើការបញ្ចូលគ្នានូវវត្ថុធាតុផ្សំដែលបត់បាន និងកាត់បន្ថយការប៉ះទង្គិច (EVA) និង (ស្បែក) ធម្មជាតិ ដើម្បីធ្វើឱ្យផលិតផលនេះផ្តល់ផាសុកភាពតាមដែលអាចធ្វើទៅបានសម្រាប់ការដើរក្នុងរដូវក្តៅ។ សារ៉េបានច្រើនយ៉ាង (ខ្សែចំនួន 3) នឹងធានាថាស្បែកជើងរបស់អ្នកស័ក្តិសមបំផុតជាមួយនឹងទម្រង់ជើងរបស់អ្នក ហើយក៏បង្កើនកម្រិតផាសុកភាពរបស់ស្បែកជើងផងដែរ។
តើស្បែករបស់យើងមានប្រភពមកពីណា?
យើងប្រើស្បែកដែលមានឈ្មោះថា "ស្បែកញែក"។ ស្បែកដែលប្រើនៅលើស្បែកជើងនេះ ជាស្បែកគោ។យើងមិនសម្លាប់សត្វដើម្បីយកស្បែកទេ។ យើងប្រើប្រាស់កាកសំណល់ចេញពីឧស្សាហកម្មម្ហូបអាហារប៉ុន្នោះ។