Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
Moderate Support Cropped Fitness Sports Bra 540
DOMYOS

Moderate Support Cropped Fitness Sports Bra 540

8739282
$15,00
$12,00
-20%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
  • Moderate Support Cropped Fitness Sports Bra 540
Moderate Support Cropped Fitness Sports Bra 540
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានបង្កើតអាវទ្រនាប់ហាត់ប្រាណ cardio នេះសម្រាប់សកម្មភាពដែលមានផលប៉ះពាល់កម្រិតមធ្យម៖ប្រដាល់ក្បាច់គុណ ក្បាច់រាំ និងបោះជំហាន។

យើងបានជ្រើសរើសសម្រាប់ការកាត់ខ្លី និងក្រណាត់ដែលមានខ្យល់ចេញចូលបានសម្រាប់អាវទ្រនាប់កីឡាជំនួយកម្រិតមធ្យមនេះ ជាមួយនឹងប៉ុងដែលអាចដកចេញបានពាក់ជាមួយនឹងខោរឹបសម្រាប់រូបរាងបែបកីឡាទាន់សម័យ

ក្រណាត់: 27.0% Elastane, 73.0% Polyamide

; បង្គោលព័ទ្ធលើថូផ្កា: 10.0% Elastane, 90.0% Polyester; ស្រទាប់ទីពីរ: 24.0% Elastane, 76.0% Polyester; កៅស៊ូយឺត: 8.0% Elastane, 92.0% Polyester

BENEFITS

ជំនួយដើមទ្រូង

មធ្យម៖ កាត់បន្ថយនូវចលនាដើមទ្រូងបាន 36.6%* ក្នុងអំឡុងពេលហាត់ដែលមានការប៉ះទង្គិចមធ្យម។

ការផ្ទេរសំណើម

សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួត។

អាចកែតំរូវបាន

អាវទ្រនាប់កីឡានេះមិនមានកន្លែងកែតម្រូវទំហំទេ។

យឺត

សារជាតិ elastane របស់ក្រណាត់ផ្តល់នូវភាពងាយស្រួលក្នុងអំឡុងពេលចលនា។.

បង្កើតរូបរាង

អាវទ្រនាប់កីឡានេះមានទ្រនាប់ដើម្បីបង្កើនដើមទ្រូងរបស់អ្នក។

TECHNICAL INFORMATIONS

ប៉ុងអាវទ្រនាប់ដែលអាចដោះចេញបាន

អាវទ្រនាប់កីឡាប្រភេទនេះ មានអេប៉ុងពីរដែលអាចដោះចេញបាន។

អាវទ្រនាប់កីឡាដែលត្រូវបានឌីសាញឡើងសម្រាប់សកម្មភាពកីឡាតិចតួច។

អេប៉ុងអាវទ្រនាប់កីឡា 540 ប្រភេទនេះ គឺល្អសម្រាប់ការហ្វឹកហាត់កីឡាពង្រឹងចង្វាក់បេះដូង។ *កាត់បន្ថយការប៉ះទង្គិចរហូតដល់ 36.6% បើប្រៀបធៀបទៅនឹងអាវទ្រនាប់ធម្មតានៅពេលដែលធ្វើសកម្មភាពដែលមានការប៉ះទង្គិចទាប។

សម្ភារកីឡាដែលចាំបាច់ត្រូវមាន សម្រាប់ការហ្វឹកហាត់។

ខណៈដែលលោកអ្នកកំពុងធ្វើលំហាត់ប្រាណ ដើមទ្រូងរបស់អ្នកត្រូវការទ្រទ្រង់យ៉ាងខ្លាំងដោយស្បែក ដែលវាផ្តល់នូវភាពតប់ប្រមល់ក្នុងជីវភាពរស់នៅរាល់ថ្ងៃ។ ដើមទ្រូងរបស់អ្នករងនូវចលនា និងយោលចុះឡើងដែលអាចបង្កើតកំលាំងរហូតដល់៥ដងនៃទំងន់ជាក់ស្តែងរបស់វា។ អាវទ្រនាប់កីឡាប្រភេទនេះ ផ្តល់នូវការទ្រទ្រង់ និងផាសុភាពសម្រាប់ការធ្វើលំហាត់ប្រាណរបស់អ្នក។ វាការពារទ្រូងរបស់អ្នកពីផលប៉ះពាល់ ការឈឺចាប់ ជាដើម។

ការទទួលបានការទ្រទ្រង់ដ៏ត្រឹមត្រូវមួយ៖មិនខ្សោយពេក ឬមិនខ្លាំងពេក

ការធ្វើលំហាត់ប្រាណអាចបណ្តឹងស្បែកផ្នែកដើមទ្រូងរបស់អ្នកបាន។ ជាមួយនឹងការទ្រទ្រង់មិនត្រឹមត្រូវ អ្នកនឹងទទួលបានបទពិសោធន៍នៃការឈឺចាប់មួយក្នុងការហាត់កីឡារបស់អ្នក។ ការទទួលបានការទ្រទ្រង់ខ្លាំងពេក អាចនឹងមានផលប៉ះពាល់ថែមទៀតផង។ វាត្រូវតែសមស្របនឹងទំហំប៉ុងអាវទ្រនាប់របស់អ្នក និងកម្រិតនៃការហ្វឹកហាត់។ គោលដៅក្នុងការការពារដើមទ្រូងរបស់អ្នកដោយមិនប៉ះពាល់ដល់ការធ្វើចលនាដើមទ្រូងរបស់អ្នក។

កម្រិតនៃការទ្រទ្រង់បីផ្សេងគ្នាសម្រាប់កីឡារបស់អ្នក

យើងខ្ញុំឌីសាញអាវទ្រនាប់កីឡាប្រភេទនេះជាមួយនឹងកម្រិតនៃការទ្រទ្រង់ផ្សេងៗគ្នា អាស្រ័យទៅលើប្រភេទកីឡារបស់អ្នក។ ការគាំទ្រទាបសម្រាប់កីឡាជាមួយនឹងចលនាទ្រូងតិចតួច (ពីឡាតេ, ហាត់សម, ការបណ្តុះបណ្តាលកម្លាំង); ការគាំទ្រមធ្យមសម្រាប់សកម្មភាពជាមួយនឹងការលោតកម្រិតមធ្យម, មិនច្រំដែល (ការរាំហាត់ប្រាណ, ការបណ្តុះបណ្តាល cardio); ការគាំទ្រខ្ពស់សម្រាប់កីឡាដែលពាក់ព័ន្ធនឹងចលនាដែលពឹងផ្អែកខ្លាំង (ជំហាន ការរត់ម៉ាស៊ីនហាត់ប្រាណ ការរត់ជាន់ជើង)

ជ្រើសទំហំត្រឹមត្រូវ

ប្រសិនបើអាវទ្រនាប់កីឡាសមស្របនឹងអ្នក នោះអ្នកនឹងមានជំនឿទុកចិត្តដែលនឹងផ្តល់ការទ្រទ្រង់ដើមទ្រូង និងផាសុកភាពជូនលោកអ្នក។ ដើម្បីជ្រើសរើសទំហំដ៏ត្រឹមត្រូវ សូមយកខ្សែវាស់ រួចវាស់ទំហំដើមទ្រង់របស់អ្នក (ដោយមិនប្រើអាវទ្រនាប់) មើលកញ្ចក់* កាន់ម៉ែត្រវាស់ពីផ្នែកខាងលើខ្នងរបស់អ្នកចុះមកខាងក្រោមសន្ទះស្មារបស់អ្នក។
* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់ដោយមិនទាញវាតឹង។
មើលទៅតាមតារាងដែលត្រូវគ្នាដើម្បីស្វែងរកទំហំរបស់អ្នក។

តើអាវទ្រនាប់ DOMYOS ត្រូវបានរចនាឡើងដោយរបៀបណា?

អាវទ្រនាប់កីឡា DOMYOS ត្រូវបានឌីសាញឡើងសម្រាប់ក្រុមកីឡាដើម្បីទទួលបានផាសុកភាពនិងកាត់បន្ថយផលប៉ះពាល់សុខភាពរបស់លោកអ្នក។ យើងខ្ញុំមិនប្រើខ្សែពីខាងក្រោមដែលនឹងអាចបង្កជារបួសស្នាម ហើយយើងខ្ញុំបានកម្រិតទំហំថ្នេរនៅជុំវិញសុដន់ដើម្បីទប់ស្កាត់ការស្កៀបរមាស់ និងបានជ្រើសយកសមាសធាតុផ្សំនានា ដើម្បីជក់ញើសបានល្អ ដែលផ្តល់ផាសុកភាពសម្រាប់អ្នកប្រើប្រាស់។

តើអាវទ្រនាប់ DOMYOS ត្រូវបានធ្វើតេស្តដោយរបៀបណា?

ម៉ូដែលរបស់យើងទាំងអស់ត្រូវបានពិនិត្យឯកាភាពនៅក្នុងមន្ទីរពិសោធន៍របស់យើងដោយប្រើប្រាស់ការធ្វើតេស្តគាំទ្រដើម្បីទ្រូងរបស់យើង (វាស់ការកាត់បន្ថយនូវចលនានៃដើមទ្រូងនៅពេលហាត់កីឡា)។
បន្ទាប់មក វានឹងត្រូវបានដាក់ពិន្ទុដោយឋិតក្នុងកម្រិតពី 1 ដល់ 5។ 1 សម្រាប់ការទ្រទ្រង់បានស្រាល 3 សម្រាប់ការទ្រទ្រង់មធ្យម និង 5 សម្រាប់ការទ្រទ្រង់ខ្លាំង។ ផលិតផល DOMYOS ធានា​ឱ្យបាននូវអាវទ្រនាប់កីឡា ដែលបន្ថយការបង្កើនសម្ពាធក្នុងការធ្វើចលនាផ្នែកដើមទ្រូងយ៉ាងហោចណាស់ 10% និង រហូតដល់ 50% បើប្រៀបធៀបជាមួយនឹងអាវទ្រនាប់ធម្មតា។

តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?

ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"តើនៅមានអ្វីទៀត?អ្នកលេងកីឡាជាច្រើនបានធ្វើតេស្តផលិតផលនេះ។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។

DOMYOS ក៏ប្តេជ្ញាក្នុងការការពារបរិស្ថានផងដែរ!

យើងខ្ញុំឌីសាញផលិតផលនេះឡើង ផលិតពីសមាសធាតុប៉ូលីអេស្ទែរដែលអាចច្នៃឡើងវិញបាន 70%តើវាមានន័យយ៉ាងដូចម្តេច? ផលិតផលនេះ ត្រូវបានឌីសាញដោយផ្តល់ផលប៉ះពាល់ដល់បរិស្ថានតិចបំផុត ជាមួយមុខងារបច្ចេកទេសរបស់វា។ តើវាត្រូវបានធ្វើឡើងដោយរបៀបណា? Polyamide គឺជាសម្ភារៈសំយោគដែលផលិតពីប្រេងការប្រើប្រាស់សារធាតុ polyamide កែច្នៃឡើងវិញមានន័យថា ការស្ដារឡើងវិញ និងការបំប្លែងសំណល់ផលិត ឬផលិតផលដែលត្រូវបោះចោល ជំនួសឱ្យការប្រើប្រាស់ធនធានប្រេងថ្មីហើយវាគ្រាន់តែជាមួយជំហ៊ានមែនទេ?