Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
DOMYOS

អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900

8643089
$16,00
$13,00
-18%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
  • អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
អាវទ្រនាប់ហាត់ប្រាណកម្រិតខ្ពស់ 900
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវទ្រនាប់ទាន់សម័យដែលផ្តល់ជូននូវកម្រិតទ្រទ្រង់ខ្ពស់សម្រាប់កីឡាប្រើកម្លាំងខ្លាំងៗដូចជា HIIT ហាត់ខាឌីយ៉ូ លោតអន្ទាក់ លោតត្រាំប៉ូលីន និងជិះសេះ

សាច់ក្រណាត់យឺត បាលខ្នង និងខ្សែអាចសារ៉េបានសម្រាប់សេរីភាពក្នុងការធ្វើចលនានិងផាសុកភាព​រក្សានូវភាពស្ងួត មិនថាពេលកំពុងហាត់ប្រាណបែកញើសនោះទេ ដោយសារតែសាច់ក្រណាត់មានខ្យល់ចេញចូលរបស់វា

Main fabric: 8.0% Elastane, 92.0% Polyester; Back fabric: 24.0% Elastane, 76.0% Polyester; Back lining: 24.0% Elastane, 76.0% Polyester; Lining cup: 100.0% Polyester; Secondary lining: 100.0% Polyamide

BENEFITS

ជំនួយដើមទ្រូង

កម្រិតនៃការទ្រទ្រង់ខ្ពស់សម្រាប់កីឡាប្រើកម្លាំងខ្លាំងៗ

សេរីភាពក្នុងការធ្វើចលនា

ធាតុផ្សំអេឡាស្ទែន 24% ឲ្យសាច់ក្រណាត់យឺតជាងមុនដែលផ្តល់ជូននូវសេរីភាពក្នុងកាធ្វើចលនា

ការផ្ទេរសំណើម

សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួត។

អាចកែតំរូវបាន

ខ្សែដែលអាចសារ៉េឱ្យរឹបបាន។

TECHNICAL INFORMATIONS

តើសកម្មភាពប្រភេទអ្វីដែលអាវទ្រនាប់នេះត្រូវជាមួយ?

អាវទ្រនាប់នេះរចនាឡើងដើម្បីផ្តល់ជូននូវការទ្រទ្រង់សុដន់ដែលវាត្រូវការពេលធ្វើសកម្មភាពខ្លាំងៗនានាដូចជា HIIT ហាត់ខាឌីយ៉ូ ការរាំ bodyattack ជិះសេះ និងលោតត្រាំប៉ូលីន

តើអាវទ្រនាប់មានរ៉ូតនេះជួយសម្រួលដល់ការធ្វើចលនាដោយេបៀបណា?

បើសិនជាអ្នកត្រៀមធ្វើសកម្មភាពឲ្យសប្បាយ វាពិតជាសំខាន់ក្នុងការរក្សាផាសុកភាពឲ្យបានល្អពេលធ្វើចលនាទៅមកហើយនេះមានន័យថាជាការពាក់ខោអាវឲ្យបានត្រឹមត្រូវ
ធាតុផ្សំអេឡាស្ទែនដែលយើងបានបន្ថែមចូលនោះគឺធ្វើឲ្យសាច់ក្រណាត់កាន់តែយឺតយើងក៏បានធ្វើឲ្យខ្នងវាលផងដែរដើម្បីឲ្យឆ្អឹងស្លាបប្រចៀវអ្នកស្រឡះស្រួលវាក៌អាចឲ្យអាវទ្រនាប់តាមជាប់នូវចលនារបស់អ្នកតាមដែលអ្នកចង់

តើអាវទ្រនាប់នេះមានខ្យល់ចេញចូលដោយរបៀបណា?

លំហាត់ប្រាណនិងការបែកញើសតែងតែមកជាមួយគ្នាតែវាមិនមែនជាអារម្មណ៏ល្អនោះទេបើវាសើមហើយស្អិតពេលអ្នកហាត់ប្រាណ ដើម្បីកាត់បន្ថយអារម្មណ៏មិនល្អនេះ យើងបានបង្កើតអាវដែលមានសាច់ក្រណាត់មានខ្យល់ចេញចូលដែលបណ្តេញជាតិញើសនិងសម្ងួតបានយ៉ាងឆាប់រហ័សដូច្នេះអ្នកអាចហាត់មួយទំហឹងបានហើយនៅតែស្អាតនិងស្ងួតដដែល

តើប្រព័ន្ធសារ៉េនេះអាចធ្វើឲ្យអាវទ្រនាប់នេះមានផាសុកភាពជាងមុនដោយរបៀបណា?

ប្រព័ន្ធសារ៉េនីមួយៗលើអាវត្រូវបានរចនាឡើងដោយគិតពីផាសុកភាពជានិច្ច។ ទំពក់នៅខាងមុខអាចប្រើដើម្បីសារ៉េប្រវែងបាន ហើយសម្រាប់ខ្សែវិញ អ្នកអាចលើករឺទម្លាក់កំពស់អាវទ្រនាប់បាន

ហេតុអ្វីបានជាអាវនេះមានប៉ុង?

អាវទ្រនាប់នេះមានអេប៉ុង២ហើយវាក៏មិនមែនមាននៅទីនោះដោយចៃដន្យនោះទេ
ប៉ុងផ្តល់នូវការទ្រទ្រង់បន្ថែម រក្សានូវផាសុកភាពជាងមុនដោយបិតបាំងសុដន់អ្នក វាផ្តល់នូវការការពារពីការទង្គិចនានាហើយក៏បង្កើតនូវរូបរាងដ៏ស្អាតផងដែរ ព្រោះយើងដឹងហើយថាអ្នកចង់បានភាពស្រស់ស្អាតពេលហាត់ប្រាណ

ហេតុអ្វីបានជាវាសំខាន់ក្នុងការការពារសុដន់ពេលហាត់ប្រាណ?

សុដន់របស់អ្នកងាយរងផលប៉ះពាល់ដោយសារតែវាទ្រទ្រង់ខ្លាំងដោយសារស្បែកប៉ុណ្ណោះកំឡុងពេលហាត់កីឡា វាងាយនិងរលាក់តាមសកម្មភាពនិងការហក់លោតនានាជាងធម្មតា មិនថាទំហំរឺអាយុអ្នកប៉ុណ្ណាទេអាស្រ័យលើសកម្មភាពដែលអ្នកកំពុងតែធ្វើ វាអាចទ្រទ្រង់បានដល់ទៅ៥ដងលើសពីទម្ងន់ធម្មតាដែលអ្នកមាន ការពាត់អាវទ្រនាប់កីឡាផ្តល់នូវការទ្រទ្រង់ដ៏សំខាន់ហើយវាការពារទ្រូងរបស់អ្នកពីការទង្គិចនានាដែលបញ្ចៀសពីការឈឺចាប់ និងយារធ្លាក់មុនអាយុ។

ហេតុអ្វីត្រូវរើសការទ្រទ្រង់រវាង កម្រិតខ្ពស់ មធ្យម និងទាប?

លំហាត់ប្រាណគឺដូចជាការដាក់សុដន់រងនូវសម្ពាធដែលដល់ពន្យឺតស្បែកនិងសសៃនានារបស់អ្នក បើគ្មានការទ្រទ្រង់ត្រឹមត្រូវនោះទេ ភាពឈឺចាប់និងការយារធ្លាក់មុនអាយុអាចកើតឡើងខ្លាំងការទ្រទ្រង់លើសពេកក៏អាចមានឥទ្ធិពលមិនល្អផងដែរ ការពាក់អាវទ្រនាប់ឲ្យត្រូវកម្រិតនៃការទ្រទ្រង់ទៅតាមទំហំនិងកម្លាំងនៃសកម្មភាពរបស់អ្នកដើម្បីការពារសុដន់អ្នកស្របពេលទ្រទ្រង់នូវចលនាធម្មជាតិរបស់សុដន់អ្នក

តើយើងកំណត់កម្រិតនៃការទ្រទ្រង់ដែលផ្តល់ជូនដោយអាវទ្រនាប់របស់ Decathlon នេះដោយរបៀបណា?

ឡាបូរបស់យើងបានធ្វើតេស្តនៃការទ្រទ្រង់សុដន់ដែលវាយតម្លៃបាននូវការកាត់បន្ថយនៃការលោតចុះឡើងនៃចលនាសុដន់ពេលកំពុងហាត់កីឡា អាវទ្រនាប់របស់យើងបន្ទាប់មកត្រូវបានចាត់ថ្នាក់តាម៣កម្រិតទាំងនេះ: 1 សម្រាប់ការទ្រទ្រង់បានស្រាល 3 សម្រាប់ការទ្រទ្រង់មធ្យម និង 5 សម្រាប់ការទ្រទ្រង់ខ្លាំង។

តើអ្នកគួររើសកម្រិតនៃការទ្រទ្រង់ដែលអ្នកត្រូវការដោយរបៀបណា?

ការទ្រទ្រង់របស់អាវទ្រនាប់អ្នក គួរតែសក្តិសមនិងសកម្មភាពដែលអ្នកកំពុងតែធ្វើចំណាត់ថ្នាក់មាន៣កម្រិត:
-កម្រិត 1: ការទ្រទ្រង់បែបស្រាលសម្រាប់សកម្មភាពដែលសុដន់ធ្វើចលនាតិចៗ (ផាយឡែត ពត់ខ្លួន កាតហាត់ប្រើកម្លាំង ។ល។);
- កម្រិត 3: ការទ្រទ្រង់បែបមធ្យមសម្រាប់សកម្មភាពដែលមានការហក់លោតគួរសម (ការរាំ ហ្វីតណេស ហាត់ខាឌីយ៉ូ។ល។);
- កម្រិត 5: - ការទ្រទ្រង់ខ្ពស់សម្រាប់សកម្មភាពខ្លាំងៗ (ការបោះជំហ៊ានរាំ ការរត់ ការលោតលើត្រាំប៉ូលីន។ល។)

តើអ្នកធ្វើយ៉ាងម៉េចទើបដឹងថាវាជាទំហំត្រឹមត្រូវ?

ប្រសិនបើអាវទ្រនាប់កីឡាសមស្របនឹងអ្នក នោះអ្នកនឹងមានជំនឿទុកចិត្តដែលអាវនេះនឹងផ្តល់ការទ្រទ្រង់ដើមទ្រូង និងផាសុកភាពជូនលោកអ្នក។ ដើម្បីរើសឲ្យត្រូវទំហំ សូមតាញយកម៉ែត្រវាស់និងធ្វើតាមជំហានខាងក្រោម:
- ឈរនៅមុខកញ្ចក់;
-កាន់ខ្សែម៉ែត្រវាស់ព័ទ្ធទៅក្រោយខ្នងអ្នក ដាក់កម្រិតនៅក្រោមឆ្អឹងស្លាបប្រចៀវរបស់អ្នក;

* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់វែងដោយមិនទាញវាឱ្យតឹង។-ប្រើម៉ាស៊ីនគណនាលេខអនឡាញដើម្បីឲ្យកាន់តែច្បាស់

តើគោលការណ៏រចនាម៉ូដនៅពីក្រោយអាវទ្រនាប់ Decathlon នេះមានអ្វីខ្លះ?

អាវទ្រនាប់របស់ Decathlon ត្រូវបានរចនាឡើងដោយក្រុមអ្នកកីឡារបស់យើងដើម្បីកាត់បន្ថយបញ្ហាសុខភាពនានាហើយរក្សាជូនអ្នកនូវផាសុកភាពតាមដែលអាចធ្វើទៅបានការគ្មានដែកទ្រនាប់ពីក្រោមកាត់បន្ថយការបង្កររបួសនិងការសង្កត់លើកូនកណ្តុរនានា​ដោយការលុបបំបាត់ស្នាមថ្នេរដេរជុំវិញចុងសុដន់ យើងបានកាត់បន្ថយការកកិតផងដែរហើយសម្រាប់សាច់ក្រណាត់ដែលបណ្តេញជាតិញើស វានូវតែរក្សាផាសុកភាពជូនអ្នកនិងកាត់បន្ថយការកកិតស្បែកបានច្រើនផងដែរ

តើអ្នកគួរថែទាំអាវទ្រនាប់របស់អ្នកដោយរបៀបណា ?

អាវនេះរចនាឡើងសម្រាប់កីឡាប្រើកម្លាំងខ្លាំងៗហើយវាអាចបោកគក់បានញឹកញាប់ផងដែរ យើងសូមណែនាំឲ្យបោកគក់វានៅក្នុងថង់បោកគក់ ដែលបានដាក់លក់ផ្សេងពីគ្នា (ref. 8505236បោកម៉ាស៊ីននៅ ៣០°C។ ប្រើសាប៊ូទឹកជាជាងសាប៊ូម្សៅ ហើយសូមកុំប្រើទឹកបន្ទន់ដោយសារតែវាអាចប៉ះពាល់ដល់ខ្យល់ចេញចូលរបស់សាច់ក្រណាត់
យើងសូមណែនាំមិនឲ្យប្រើម៉ាស៊ីនគ្រវីសម្ងួតនោះទេ