Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
អាវទ្រនាប់មានរ៉ូតខាងមុខ 920
DOMYOS

អាវទ្រនាប់មានរ៉ូតខាងមុខ 920

8666353
$18,00
$12,00
-33%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
  • អាវទ្រនាប់មានរ៉ូតខាងមុខ 920
អាវទ្រនាប់មានរ៉ូតខាងមុខ 920
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាអាវទ្រនាប់កីឡាសម្រាប់ហាត់ប្រាណនេះសម្រាប់ការហ្វឹកហាត់ដែលប្រើប្រាស់ឥទ្ធិពលខ្លាំងដូចជា៖HIIT ហាត់ខាឌីយ៉ូ ហក់លោត និង body attack ទំហំមានចាប់ពី XS ដល់ 5XL.

ខ្នងវាលនិងសាច់ក្រណាត់យឺតដែលអាចឲ្យអ្នកធ្វើចលនាដោយសេរីបានហើយមកជាមួយសាច់ក្រណាត់មានខ្យល់ចេញចូលក្នុងការបឺតជាតិញើសផងដែរនោះ អាវទ្រនាប់នេះគឺជាមិត្តសំឡាញ់ដ៏ឥតខ្ចោះហើយច្បាស់លាស់ក្នុងការផ្តល់ផាសុកផាពជូនអ្នក

Main fabric: 8.0% Elastane, 92.0% Polyester; Back fabric: 24.0% Elastane, 76.0% Polyester; Back lining: 24.0% Elastane, 76.0% Polyester; Lining molded cup: 100.0% Polyester; Secondary lining: 100.0% Polyamide; Elastic band: 72.3% Polyamide, 9.5% Polyester, 18.2% Elastodiene

BENEFITS

ជំនួយដើមទ្រូង

កម្រិតនៃការទ្រទ្រង់ខ្ពស់សម្រាប់កីឡាប្រើកម្លាំងខ្លាំងៗ

សេរីភាពក្នុងការធ្វើចលនា

សមាសធាតុអេឡាស់ស្ទែនក្នុងសាច់ក្រណាត់ អាចឱ្យអ្នកធ្វើចលនាបានដោយសេរី។

ការផ្ទេរសំណើម

សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួត។

អាចកែតំរូវបាន

សូមសារ៉េអាវទ្រនាប់ដោយប្រើរ៉ូតរឺខ្សែអាវ។

TECHNICAL INFORMATIONS

តើសកម្មភាពមួយណាដែលអ្នកអាចធ្វើជាមួយអាវទ្រនាប់មានប៉ុងនេះបាន?

អាវទ្រនាប់មានរ៉ូតនេះដែលមានប៉ុងពីក្នុងគឺឥតខ្ចោះសម្រាប់កីឡាប្រើកម្លាំងខ្លាំងៗ (HIIT ហាត់ខាឌីយ៉ូ bodyattack ។ល។)

តើអាវទ្រនាប់មានរ៉ូតនេះជួយសម្រួលដល់ការធ្វើចលនាដោយេបៀបណា?

អ្នកហាត់ប្រាណគឺដោយសារអ្នកចង់ធ្វើចលនាហើយបែកញើស ហើយអ្នកក៏ដឹងដែរថាការធ្វើបែបនេះគឺពិតជាបែកញើស។ ប៉ុន្តែអ្នកមិនចូលចិត្តនូវភាពសើមនិងស្អិតជាប់ខ្លួននោះឡើយ។ដូច្នេះហើយទើបយើងផ្តល់ជូនអ្នកនូវភាពស្ងួតពេលកំពុងហាត់ប្រាណ របៀបណា? ដោយធ្វើអាវទ្រនាប់នេះពីសាច់ក្រណាត់បែបបច្ចេកទេសដែលបណ្តេញជាតិញើសហើយសម្ងួតបានលឿន

តើឌីថែលអ្វីខ្លះធ្វើឲ្យអាវទ្រនាប់នេះមានផាសុកភាព?

អាវទ្រនាប់នេះមានរ៉ូតខាងមុខដែលកាន់តែងាយស្រួលពេលពាក់និងដោះវាចេញ ដើម្បីបញ្ឈប់កុំឲ្យទើសពេលហាត់ សូមបត់រ៉ូតចូលក្នុងអាវ។ ធ្វើបែបនេះវានឹងឈប់រ៉េទៅមក
អ្នកអាចសារ៉េខ្សែបានដើម្បីឲ្យស្មាមានផាសុកភាព អាវនេះផ្តល់ជូននូវការទ្រទ្រង់កម្រិតខ្ពស់ដោយគ្មានដែកទប់ពីក្រោម
ប៉ុងផ្តល់នូវការទ្រទ្រង់បន្ថែម រក្សានូវផាសុកភាពជាងមុនដោយបិតបាំងសុដន់អ្នក និងការពារវាពីការទង្គិចនានា

ហេតុអ្វីបានជាវាសំខាន់ក្នុងការការពារសុដន់អ្នកពេលធ្វើលំហាត់ប្រាណ?

ពេលហាត់ប្រាណ សុដន់របស់អ្នកដែលងាយនិងរងឥទ្ធិពលហើយទ្រទ្រង់សំខាន់បំផុតដោយសារស្បែកនោះ ទទួលរងនូវសម្ពាធជាងធម្មតា មិនថាទំហំសុដន់រឺអាតុអ្នកប៉ុណ្ណាទេ ដើមទ្រូងរបស់អ្នករងនូវចលនានានា និងលោតចុះឡើងដែលអាចបង្កើតកំលាំងខ្លាំងជាងទម្ងន់របស់វារហូតដល់៥ដង នេះអាស្រ័យលើកម្លាំងនៃសកម្មភាពរបស់អ្នកការពាក់អាវទ្រនាប់កីឡាផ្តល់នូវការទ្រទ្រង់ដ៏សំខាន់ដែលសុដន់ត្រូវការ វាការពារទ្រូងរបស់អ្នកពីផលប៉ះពាល់ ការឈឺចាប់ និងយារធ្លាក់មុនអាយុ។

ហេតុអ្វីបានជាវាសំខាន់ក្នុងការរើសនូវការទ្រទ្រង់ឲ្យបានត្រឹមត្រូវ?

ចលនានៃសកម្មភាពកីឡាទាញស្បែកនិងសរសៃនៃដើមទ្រូង។បើសិនជាអ្នកមិនបានពាក់នូវអាវទ្រទ្រង់ត្រូវកម្រិតនោះទេ អ្នកនឹងអាចរងទុកពីភាពឈឺចាប់រឺការយារធ្លាក់មុនអាយុការទ្រទ្រង់លើសពេកក៏អាចមានឥទ្ធិពលមិនល្អផងដែរ ដើម្បីការពារសុដន់របស់អ្នកដោយមិនបាច់ទប់ចលនាធម្មជាតិរបស់វា វាពិតជាសំខាន់ដើម្បីពិនិត្យឲ្យច្បាស់ថាអាវនេះផ្តល់ជូននូវកម្រិតទ្រទ្រង់បានត្រឹមត្រូវដល់សកម្មភាពខ្លាំងរបស់អ្នក

តើយើងកំណត់កម្រិតនៃការទ្រទ្រង់ដែលផ្តល់ជូនដោយអាវទ្រនាប់របស់ Decathlon នេះដោយរបៀបណា?

អាវទ្រនាប់នេះត្រូវបានអនុម័តនៅក្នុងឡាបូរបស់ពួកយើងតាមរយះការធ្វើតេស្តនៃការទ្រទ្រង់សុដន់ដែលតេស្តនេះវាយតម្លៃការកាត់បន្ថយនូវកើនឡើងនៃចលនារបស់សុដន់ពេលហាត់កីឡាបន្ទាប់មកវាត្រូវបានគេវាយតម្លៃនិងចាត់ថ្នាក់ដូចខាងក្រោម: 1 សម្រាប់ការទ្រទ្រង់បានស្រាល 3 សម្រាប់ការទ្រទ្រង់មធ្យម និង 5 សម្រាប់ការទ្រទ្រង់ខ្លាំង។

តើកម្រិតនៃការទ្រទ្រង់មួយណាដែលអ្នកត្រូវការសម្រាប់សកម្មភាពអ្នក?

ការទ្រទ្រង់របស់អាវទ្រនាប់អ្នក គួរតែសក្តិសមនិងសកម្មភាពដែលអ្នកកំពុងតែធ្វើចំណាត់ថ្នាក់មាន៣កម្រិត:
-កម្រិត 1: ការទ្រទ្រង់បែបស្រាលសម្រាប់សកម្មភាពដែលសុដន់ធ្វើចលនាតិចៗ (ផាយឡែត ពត់ខ្លួន កាតហាត់ប្រើកម្លាំង ។ល។);
- កម្រិត 3: ការទ្រទ្រង់បែបមធ្យមសម្រាប់សកម្មភាពដែលមានការហក់លោតគួរសម (ការរាំ ហ្វីតណេស ហាត់ខាឌីយ៉ូ។ល។);
- កម្រិត 5: - ការទ្រទ្រង់ខ្ពស់សម្រាប់សកម្មភាពខ្លាំងៗ (ការបោះជំហ៊ានរាំ ការរត់ ការលោតលើត្រាំប៉ូលីន។ល។)

តើធ្វើយ៉ាងម៉េចទើបអ្នកដឹងថាអ្នកទិញអាវត្រូវទំហំ?

វាពិតជាសំខាន់ក្នុងការទិញអាវទ្រនាប់ដែលត្រូវនិងដងខ្លួនរបស់អ្នកដើម្បីរក្សានូវផាសុកភាពនិងការទ្រទង់ដើម្បីរើសអាវទ្រនាប់ត្រូវ សូមធ្វើតាមជំហានទាំងនេះ:
- ឈរនៅមុខកញ្ចក់;
-កាន់ខ្សែម៉ែត្រវាស់ព័ទ្ធទៅក្រោយខ្នងអ្នក ដាក់កម្រិតនៅក្រោមឆ្អឹងស្លាបប្រចៀវរបស់អ្នក;

* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់វែងដោយមិនទាញវាឱ្យតឹង។-ដើម្បីឲ្យកាន់តែច្បាស់ សូមពិនិត្យមើលម៉ាស៊ីនគណនាលេខតាមអនឡាញ

តើអាវមានរ៉ូតដែលមានប៉ុងនេះសក្តិសមគ្រប់ដងខ្លួនមែនទេ?

អាវនេះត្រូវបានរចនាឡើងជាពិសេសនិងធ្វើតេស្តដើម្បីឲ្យត្រូវគ្រប់ដងខ្លួនទាំងអស់
ទំហំមានចាប់ពី XS ដល់ 5XL.

តើអាវទ្រនាប់ Decathlon ត្រូវបានរចនាឡើងដោយរបៀបណា?

អាវទ្រនាប់កីឡា DOMYOS ត្រូវបានឌីសាញឡើងសម្រាប់ក្រុមកីឡាដើម្បីបង្កើននូវផាសុកភាពនិងកាត់បញ្ចៀសផលប៉ះពាល់សុខភាពរបស់លោកអ្នក។ យើងមិនប្រើដែកទប់ពីក្រោមនោះទេដូច្នេះវាមិនមានបញ្ហាបង្កជារបួសរឺសង្កត់ដល់កូនកណ្តុររបស់អ្នកទេយើងបានបន្ថយស្នាមថ្នេរដេរជុំវិញចុសុដន់ដើម្បីកាត់បន្ថយការកកិត ហើយដោយការផ្តល់អាទិភាពដល់សាច់ក្រណាត់បណ្តេញជាតិញើសចេញនេះហើយ ទើបយើងរក្សានូវផាសុកភាពនិងកាត់បន្ថយនូវការកកិតស្បែកជូនអ្នក

តើអ្នកគួរថែទាំអាវទ្រនាប់របស់អ្នកដោយរបៀបណា ?

អាវនេះត្រូវបានរចនាឡើងសម្រាប់ការហាត់កីឡាខ្លាំងៗហើយអាចដោះស្រាយជាមួយនិងការបោកគក់ជាញឹកញាប់បានទៀតយើងសូមណែនាំឲ្យអ្នកដោះប៉ុងចេញមុនពេលដាក់បោកហើយសូមអ្នកដាក់អាវបោកក្នុងថង់បោកគក់ដែលមានដាក់លក់ផ្សេងពីគ្នា (ref. 8505236). បោកម៉ាស៊ីននៅ ៣០°C។ ប្រើសាប៊ូទឹកជាជាងសាប៊ូម្សៅ ហើយសូមកុំប្រើទឹកបន្ទន់ដោយសារតែវាអាចប៉ះពាល់ដល់ខ្យល់ចេញចូលរបស់សាច់ក្រណាត់ហាមបោកស្ងួត។