Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • Women's Cardio Fitness Sports Bra 900 - Pink Print
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
អាវទ្រនាប់កីឡាខ្នាតធំ 960
DOMYOS

អាវទ្រនាប់កីឡាខ្នាតធំ 960

8569102
$25,00
$19,00
-24%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • Women's Cardio Fitness Sports Bra 900 - Pink Print
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
  • អាវទ្រនាប់កីឡាខ្នាតធំ 960
អាវទ្រនាប់កីឡាខ្នាតធំ 960
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវទ្រនាប់ដែលមានការទ្រទ្រង់ខ្ពស់ដែលរចនាឡើងជាពិសេសសម្រាប់ខ្នាត C/D/E/F គឺល្អឥតខ្ចោះសម្រាប់កីឡាហាត់ចង្វាក់បេះដូងកម្រិតខ្ពស់។

យើងខ្ញុំបានបង្កើតអាវទ្រនាប់នេះជាមួយនិងការសារ៉េបានជាច្រើនកន្លែងសម្រាប់ការចាប់រាងបានឥតខ្ចោះ: ខ្សែអាវ ផ្នែកមុខ រ៉ូតខាងមុខ និងទំពក់។

Main fabric: 13.0% Elastane, 87.0% Polyester; Cup: 9.0% Elastane, 91.0% Polyester; Main lining: 26.0% Elastane, 74.0% Polyamide; Lining: 100.0% Polyamide

BENEFITS

ជំនួយដើមទ្រូង

កម្រិតខ្ពស់: កាត់បន្ថយចលនាដើមទ្រូងបាន 37,9%* នៅពេលហាត់ប្រាណដែលមានការប៉ះទង្គិចខ្ពស់។

អាចកែតំរូវបាន

សូមសារ៉េអាវទ្រនាប់ដោយប្រើរ៉ូតរឺខ្សែអាវ។

ការផ្ទេរសំណើម

សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួតពេលកំពុងហាត់។

TECHNICAL INFORMATIONS

ប៉ុងទន់

អាវទ្រនាប់ទំហំធំនេះមានប៉ុងទន់ដោយមិនមានប៉ុងទ្រនាប់។

អាវទ្រនាប់រនាឡើងសម្រាប់ទំហំដើមទ្រូងធំៗ

យើងខ្ញុំបានបង្កើតអាវនេះឡើងសម្រាប់ស្ត្រីដែលមានទំហំពី C ដល់ F ដែលត្រូវការការទ្រទ្រង់ល្អសម្រាប់កីឡាហ្វីតណេសចង្វាក់បេះដូងកម្រិតខ្ពស់: HIIT, cardio circuits, cross training, body attack ជាដើម។

អាវទ្រនាប់់កីឡាដែលសក្តិសមសម្រាប់កីឡាមានការទង្គិចខ្ពស់

អាវទ្រនាប់ហ្វីតណេស 960 នេះល្អឥតខ្ចោះសម្រាប់កីឡាហ្វីតណេសកម្រិតខ្ពស់ដូចជា (HIIT, cardio circuits, cross training, body attack)។ ងាយស្រួលក្នុងការពាក់ដោយសារតែភាពអាចសារ៉េបានរបស់វា: ខ្សែអាវ ផ្នែកមុខ រ៉ូតខាងមុខ និងទំពក់។ផ្នែកខ្នងមាននូវសាច់ក្រណាត់បច្ចេកវិទ្យាច្រោះខ្យល់សម្រាប់គ្រប់គ្រងនូវសំនើម។

*កាត់បន្ថយការប៉ះទង្គិចរហូតដល់ ៣៧.៩% បើប្រៀបធៀបទៅនឹងអាវទ្រនាប់ធម្មតានៅពេលដែលធ្វើសកម្មភាពដែលមានការប៉ះទង្គិចខ្ពស់។

ជម្រើសក្នុងការសារ៉េមានច្រើនសម្រាប់ការចាប់រាងបានឥតខ្ចោះ

ប្រព័ន្ធសារ៉េនីមួយៗលើអាវត្រូវបានរចនាឡើងជាមួយនិងផាសុកភាពជានិច្ច។ រ៉ូតខាងមុខផ្តល់ភាពងាយស្រួលជាងមុនក្នុងការបាក់និងដោះអាវ។ផ្នែកខាងមុខផ្តល់នូវការទ្រទ្រង់ពីសាច់ក្រណាត់សំណាញ់។ទំពក់ខាងមុខអាចឲ្យអ្នកសារ៉េរង្វង់បន្ទះខ្សែនិងខ្សែអាវអាចសារ៉េបាននៅលើស្មា។

ស្រាល ការរចនាមានភាពជាស្ត្រីភេទ

ប៉ុងធ្វើឡើងពីសាច់ក្រណាត់រាងទូលាយ (សំណាញ់ 3D)ដែលសក្តិសមនិងទ្រូងបានឥតខ្ចោះសម្រាប់ផាសុកភាពនូវគ្រប់កីឡាទាំងឡាយរបស់អ្នក។សាច់ក្រណាត់ជក់ញើសយ៉ាងមានប្រសិទ្ធភាព។ ផ្នែកខ្នងផ្តល់នូវការរចនាមានភាពជាស្រ្តីភេទ។

ជាអាវកីឡាដែលត្រូវតែមានដើម្បីការពារទ្រូងរបស់អ្នក

ពេលកំពុងហាត់ប្រាណ សុដន់របស់អ្នកទទួលរងនូវសំពាធច្រើនជាងក្នុងសកម្មភាពប្រចាំថ្ងៃ នោះគឺវាជ្រាយនិងទ្រទ្រង់បានភាគច្រើននិងជាពិសេសដោយស្បែកប៉ុណ្ណោះ។មិនថាទំហំប៉ុងអ្នកប៉ុណ្ណារឺអាយុប៉ុន្មានទេ ដើមទ្រូងរបស់អ្នករងនូវចលនា និងយោលចុះឡើងដែលអាចបង្កើតកំលាំងរហូតដល់៥ដងនៃទំងន់ជាក់ស្តែងរបស់វា។ អាវទ្រនាប់នេះផ្តល់នូវការទ្រទ្រង់និងផាសុកភាពដែលអ្នកត្រូវការពេលកំពុងហាត់ប្រាណ។វាការពារទ្រូងរបស់អ្នកពីការទង្គិច ការឈឺចាប់ និងយារធ្លាក់មុនវ័យ។

ការរើសនូវការទ្រទ្រង់ដ៏ត្រឹមត្រូវ: មិនខ្សោយពេក ក៏មិនខ្លាំងពេក

ការហាត់ប្រាណអាចពន្លាស្បែកនិងសុដន់លើទ្រូងបាន។បើគ្មានការទ្រទ្រង់បានគ្រប់គ្រាន់ទេ អ្នកអាចទទួលបានការឈឺចាប់រឺយារធ្លាក់មុនវ័យ។ តែការទ្រទ្រង់ពេកក៏អាចបង្ករជាការប៉ះពាល់នាពេលខាងមុខផងដែរ: វាត្រូវតែសមល្មមនិងទំហំប៉ុងរបស់អ្នកនិងការហាត់ខ្លាំងៗរបស់អ្នក។គោលបំណងគឺដើម្បីការពារសុដន់របស់អ្នកដោយមិនចាំបាច់កែប្រែចលនាដើមទ្រូងធម្មជាតិរបស់អ្នក។

កម្រិតនៃការទ្រទ្រង់៣ខុសៗគ្នាសម្រាប់កីឡារបស់អ្នក

យើងខ្ញុំបានរចនាអាវនេះឡើងជាមួយនិងការទ្រទ្រង់៣កម្រិតខុសៗគ្នាអាស្រ័យលើកីឡារបស់អ្នក: ការទ្រទ្រង់ទាបសម្រាប់ចលនាទ្រូងស្រាលៗ (ផាយឡេត ការពន្លាខ្លួន និងការហាត់យកកម្លាំង); ការទ្រទ្រង់មធ្យមសម្រាប់សកម្មភាពលោតជាមធ្យម មិនច្រំដែល (ការរាំហ្វីតណេស ការហាត់ចង្វាក់បេះដូង); ការទ្រទ្រង់ខ្ពស់សម្រាប់កីឡាដែលប្រើចលនាខ្លាំង (ការបោះជំហាន ការរត់លើម៉ាស៊ីន ការលោតលើត្រាំប៉ូលីន)។

ជ្រើសទំហំអាវឲ្យបានត្រឹមត្រូវ

បើសិនជាអាវរបស់អ្នករឹបជាប់បានល្អ អ្នកនឹងមានទំនុកចិត្តថាវានឹងទ្រទ្រង់ទ្រូងរបស់អ្នកនិងមានអារម្មណ៏ផាសុកភាព។ដើម្បីរើសទំហំឲ្យបានត្រឹមត្រូវ សូមយកខ្សែវាស់ហើយវាស់រង្វង់ទ្រូងរបស់អ្នក (ដោយមិនទាន់ពាក់អាវទ្រនាប់): ឆ្លុះកញ្ចក់; * កាន់ម៉ែត្រវាស់ពីផ្នែកខាងលើខ្នងរបស់អ្នកចុះមកខាងក្រោមសន្ទះស្មារបស់អ្នក។
ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ យកម៉ែត្រវាស់ដោយមិនទាញវាឲ្យតឹងពេក។ សូមមើលតារាងដើម្បីស្វែងរកទំហំរបស់អ្នក។

តើអាវទ្រនាប់ DOMYOS ត្រូវបានរចនាឡើងដោយរបៀបណា?

អាវម៉ាក Domyos ត្រូវបានចនាឡើងដោយក្រុមកីឡារបស់យើងខ្ញុំដើម្បីបង្កើនផាសុកភាពនិងចៀសវាងបញ្ហាសុខភាពដោយប្រការណាមួយ។យើងខ្ញុំមិនប្រើប្រាស់ខ្សែដែកទេដោយសារតែវាអាចបង្ករជារបួសនិងសង្កត់ខ្លាំង យើងខ្ញុំបានបន្ថយថ្នេរដេរជុំវិញចុងសុដន់ដើម្បីចៀសវាងការរលាកហើយក៏បានរើសយកសារធាតុដែលបឺតជាតិញើសដើម្បីរក្សាផាសុកភាពជូនអ្នកនិងជួយបន្ថយការលាកដល់ស្បែករបស់អ្នក។

តើអាវទ្រនាប់ DOMYOS ត្រូវបានធ្វើតេស្តដោយរបៀបណា?

ម៉ូដែលរបស់យើងទាំងអស់ត្រូវបានពិនិត្យឯកាភាពនៅក្នុងមន្ទីរពិសោធន៍របស់យើងដោយប្រើប្រាស់ការធ្វើតេស្តទ្រទ្រង់ដើម្បីទ្រូងរបស់យើង (វាស់ការកាត់បន្ថយនូវចលនានៃដើមទ្រូងនៅពេលហាត់កីឡា)។

រួចហើយវាត្រូវបានដាក់លើចំនាត់ថ្នាក់ពី 1 ដល់ 5: លេខ 1 សម្រាប់ការទ្រទ្រង់តិច លេខ3 សម្រាប់ការទ្រទ្រង់មធ្យម និងលេខ 5 សម្រាប់ការទ្រទ្រង់ខ្ពស់។*អាវម៉ាក Domyos សូមធានាថានងបន្ថយការធ្វើចលនានៃទ្រូងបានយ៉ាងហោចណាស់ 10% (កម្រិត1) និងបានរហូតដល់ to 50% (កម្រិត 5) បើប្រៀបធៀបនិងអាវទ្រនាប់ធម្មតា។

តើផលិតផលDecathlon នោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?

ជាការពិតណាស់! គ្រប់សាច់ក្រណាត់ទាំងអស់ត្រូវតែឆ្លងកាត់តេស្តនៅមន្ទីពិសោថណ៏បានយ៉ាងជោគជ័យដើម្បីធានាជូនការពេញចិត្តនិងសុវត្ថិភាព។ យើងខ្ញុំបានត្រួតពិនិត្យអាវនូវការឆាប់ប្រែពណ៌របស់វា ភាពធន់និងការបោកគក់ជាប្រចាំ ការបឺតជាតិញើស និងលើសពីនេះទៀត។យើងហៅតេស្តនេះថា «ការធ្វើតេស្តបែបទារុណកម្ម»។ តើនៅមានអ្វីទៀត?អត្តពលករដូចជាអ្នកធ្វើការតេស្តលើផលិតផលពេលកំពុងហាត់កីឡាបាន។យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។