Hide Filters
Filters 0
Sort by :
Filters 0
  • អាវទ្រនាប់កីឡាហាត់ចង្វាក់បេះដូងមានខ្សែរូតសម្រាប់ស្ត្រី 100 - ប្រផេះ
អាវទ្រនាប់កីឡាហាត់ចង្វាក់បេះដូងមានខ្សែរូតសម្រាប់ស្ត្រី 100 - ប្រផេះ
DOMYOS

អាវទ្រនាប់កីឡាហាត់ចង្វាក់បេះដូងមានខ្សែរូតសម្រាប់ស្ត្រី 100 - ប្រផេះ

8549010
$10,00
ពន្ធត្រូវបានបូកបញ្ចូល
  • អាវទ្រនាប់កីឡាហាត់ចង្វាក់បេះដូងមានខ្សែរូតសម្រាប់ស្ត្រី 100 - ប្រផេះ
អាវទ្រនាប់កីឡាហាត់ចង្វាក់បេះដូងមានខ្សែរូតសម្រាប់ស្ត្រី 100 - ប្រផេះ
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើង​បាន​បង្កើត​អាវទ្រនាប់​កីឡា​សម្រាប់​ហាត់ប្រាណ​សម្រាប់​សកម្មភាព​ដែល​មាន​ផលប៉ះពាល់​ទាប៖​​ការហ្វឹកហាត់កម្លាំង ហាត់ប្រាណស្រាលៗ កម្ដៅសាច់ដុំ ពីឡាតេ។

យើងបានជ្រើសរើសក្រណាត់polyesterដើម្បីផ្ដល់នូវផាសុកភាពខ្ពស់បំផុត:ទន់ខ្លាំង បំបាត់ញើស។ អាវទ្រនាប់បែបកីឡានេះគឺជារបស់សំខាន់មួយនៅក្នុងទូរខោអាវកីឡារបស់អ្នក!

Main fabric: 16.0% Elastane, 84.0% Polyester; Lining: 10.0% Elastane, 90.0% Polyester; Back fabric: 18.0% Elastane, 82.0% Polyester

BENEFITS

ជំនួយដើមទ្រូង

ស្រាល៖ កាត់បន្ថយចលនារបស់ដើមទ្រូងបាន 16% នៅពេលហាត់ប្រាណដែលមានការប៉ះទង្គិចទាប។

ការផ្ទេរសំណើម

ក្រណាត់ដែលស្ងួតឆាប់រហ័ស មានខ្យល់ចេញចូល ដែលរក្សាអ្នកអោយនៅស្ងួតពេលហ្វឹកហាត់។

TECHNICAL INFORMATIONS

អាវទន់ជាមួយនឹងជម្រើសអាចបន្ថែមបន្ទះហ្វូមបាន។

អាវទ្រនាប់ហាត់ប្រាណជំនួយកម្រិតស្រាល 100 នេះមានសាច់ទន់ដោយគ្មានទ្រនាប់បន្ថែមនោះទេ។ អ្នកអាចបន្ថែមទ្រនាប់ប្រសិនបើអ្នកចង់បាន ដោយនៅលើអាវមានប្រលោះបើកស្រាប់។

អាវទ្រនាប់កីឡាដែលរចនាឡើងសម្រាប់សកម្មភាពដែលមានផលប៉ះពាល់ទាប

អាវទ្រនាប់ហាត់ប្រាណជំនួយកម្រិតស្រាល 100 គឺល្អសម្រាប់ធ្វើសកម្មភាពកាយសម្បទាដែលមានផលប៉ះពាល់ទាប ដូចជាការកម្ដៅសាច់ដុំ ឬការហ្វឹកហាត់កម្លាំង។
កម្រិតទម្រគឺសមស្របជាពិសេសសម្រាប់ទំហំដើមទ្រូងតូច។អ្នកអាចបន្ថែមទ្រនាប់ប៉ុងប្រសិនបើអ្នកចង់បាន ដោយប្រើរន្ធដែលមាននៅលើម៉ូដែលនេះស្រាប់។*កាត់បន្ថយផលប៉ះពាល់បាន 16% បើប្រៀបធៀបទៅនឹងអាវទ្រនាប់ធម្មតា នៅពេលធ្វើសកម្មភាពដែលមានផលប៉ះពាល់ទាប។

សម្ភារៈកីឡាដែលតែមានដើម្បីការពារទ្រូងរបស់អ្នក។

ដើមទ្រូងរបស់អ្នកដែលងាយរងការប៉ះពាល់ និងទ្រស្ទើរតែទាំងស្រុងដោយស្បែកតែមួយមុខ ជួបប្រទះភាពប៉ះពាល់ច្រើនជាងការធ្វើសកម្មភាពជីវិតប្រចាំថ្ងៃពេលកំពុងហាត់ប្រាណ មិនថាទំហំប៉ុណ្ណា ឬអាយុប៉ុន្មាននោះទេ ដើមទ្រូងរបស់អ្នកនឹងធ្វើចលនា និងសកម្មភាពដែលអាចបង្កើតកម្លាំងរហូតដល់ប្រាំដងនៃទម្ងន់របស់វា។ អាវទ្រនាប់កីឡាផ្តល់នូវជំនួយក្នុងការទ្រ និងផាសុកភាពដែលអ្នកត្រូវការពេលកំពុងហាត់ប្រាណ។ វាការពារទ្រូងរបស់អ្នកពីផលប៉ះពាល់ ការឈឺចាប់ និងការយារធ្លាក់មុនអាយុ។

ជ្រើសរើសជំនួយទម្រត្រឹមត្រូវ៖មិនតិចពេក មិនខ្លាំងពេក

ចលនានៃសកម្មភាពកីឡាទាញស្បែកនិងសរសៃនៃដើមទ្រូង។បើគ្មានទម្រជំនួយគ្រប់គ្រាន់ទេ អ្នកអាចជួបប្រទះការឈឺចាប់ ឬការយារធ្លាក់មុនអាយុ។ប៉ុន្តែ​ការ​ទ្រជំនួយ​ច្រើន​ពេក​ក៏​អាច​បង្ក​គ្រោះថ្នាក់​ក្នុងពេកយូរដែរ: វាត្រូវតែត្រូវទៅតាមទំហំដើមទ្រូងរបស់អ្នកនិងឥទ្ធិពលនៃការបញ្ចេញកម្លាំងរបស់អ្នក។គោលបំណងរបស់វាគឺដើម្បីការពារដើមទ្រូងរបស់អ្នកដោយមិនផ្លាស់ប្តូរចលនាសុដន់ធម្មជាតិ។

កម្រិតជំនួយទម្របីផ្សេងគ្នាសម្រាប់កីឡារបស់អ្នក។

យើងបានរចនាអាវទ្រនាប់កីឡារបស់យើងជាមួយនឹងជំនួយទម្របីផ្សេងគ្នាអាស្រ័យលើកីឡារបស់អ្នក៖ជំនួយទម្រតិចសម្រាប់កីឡាជាមួយនឹងចលនាទ្រូងតិចតូច (ពីឡាតេ, លំហាត់ stretching, ហ្វឹកហាត់កម្លាំង);ជំនួយទម្រមធ្យមសម្រាប់សកម្មភាពដែលមានការលោតកម្រិតមធ្យម, មិនច្រំដែល (ការរាំហាត់ប្រាណ, ការហ្វឹកហាត់cardio);ជំនួយទម្រខ្ពស់សម្រាប់កីឡាដែលប្រើប្រាស់ចលនាខ្លាំង (ហាត់ជំហាន ការប្រើម៉ាស៊ីនរត់ ការលោតត្រាំប៉ូលីន។

ការជ្រើសរើសទំហំអាវទ្រនាប់កីឡាត្រឹមត្រូវ

ប្រសិនបើ​អាវទ្រនាប់​កីឡា​របស់អ្នក​ត្រូវល្អ អ្នក​អាច​ជឿជាក់បាន​ថា​វា​នឹង​ជួយ​ទ្រទ្រង់​ដើមទ្រូង​របស់អ្នក និង​ផ្ដល់នូវផាសុកភាពដល់អ្នក។ដើម្បីជ្រើសរើសទំហំត្រឹមត្រូវ យកខ្សែម៉ែត្រវាស់មួយ ហើយវាស់រង្វង់ទ្រូងរបស់អ្នក (ដោយគ្មានអាវទ្រនាប់)៖ឈរនៅមុខកញ្ចក់មួយ;កាន់ខ្សែវាស់របស់អ្នកផ្តេកនៅផ្នែកខាងលើនៃខ្នងរបស់អ្នកឆ្ពោះទៅផ្នែកខាងក្រោមនៃស្មារបស់អ្នក;យកខ្សែវាស់កាត់ពីលើផ្នែកពេញនិងខ្ពស់បំផុតនៃដើមទ្រូងរបស់អ្នក;សូមធ្វើការវាស់ដោយមិនចាំបាច់ទាញវាឱ្យតឹង។មើលទៅតាមតារាងដែលត្រូវគ្នាដើម្បីស្វែងរកទំហំរបស់អ្នក។

តើអាវទ្រនាប់ DOMYOS ត្រូវបានរចនាឡើងដោយរបៀបណា?

អាវទ្រនាប់កីឡា Domyos ត្រូវបានរចនាឡើងដោយក្រុមកីឡារបស់យើង ដើម្បីបង្កើនភាពងាយស្រួលដល់អ្នក និងការពារអ្នកពីបញ្ហាសុខភាព។យើងមិនប្រើប្រាស់ឆ្អឹងទ្រនាប់នោះទេ ព្រោះវាអាចបណ្តាលឱ្យមានរបួស និងកូនកណ្តុរ យើងកាត់បន្ថយថ្នេរជុំវិញក្បាលសុដន់ ដើម្បីការពារការកកិត ហើយយើងជ្រើសរើសសមាសធាតុដែលកម្ចាត់ញើស ដើម្បីរក្សាអ្នកឱ្យស្រួលខ្លួន និងកាត់បន្ថយការរលាកស្បែក។

តើអាវទ្រនាប់ DOMYOS ត្រូវបានធ្វើតេស្តដោយរបៀបណា?

ម៉ូដែលរបស់យើងទាំងអស់ត្រូវបានពិនិត្យឯកាភាពនៅក្នុងមន្ទីរពិសោធន៍របស់យើងដោយប្រើប្រាស់ការធ្វើតេស្តគាំទ្រដើម្បីទ្រូងរបស់យើង (វាស់ការកាត់បន្ថយនូវចលនានៃដើមទ្រូងនៅពេលហាត់កីឡា)។
បន្ទាប់មកផលិតផលនេះត្រូវបានវាយតម្លៃលើមាត្រដ្ឋានពី 1 ដល់ 5:1 សម្រាប់ទម្រស្រាល, 3 សម្រាប់ទម្រមធ្យមនិង 5 សម្រាប់ទម្រខ្ពស់។* អាវទ្រនាប់កីឡា Domyos Fitness ធានាកាត់បន្ថយការបង្កើនល្បឿននៃចលនាសុដន់យ៉ាងហោចណាស់ 10% (កម្រិត 1) និងរហូតដល់ 50% (កម្រិត 5) បើប្រៀបធៀបទៅនឹងអាវទ្រនាប់ធម្មតា។

តើផលិតផល Decathlon ត្រូវបានសាកល្បងមុនពេលលក់ទេ?

ជាការពិតណាស់! ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធន៍យ៉ាងម៉ត់ចត់ដោយជោគជ័យ ដើម្បីធានាបាននូវការពេញចិត្ត និងសុវត្ថិភាពរបស់អ្នក។យើងពិនិត្យពួកវាសម្រាប់ការឡើងពណ៌ ភាពធន់នឹងការបោកគក់ម្តងហើយម្តងទៀត ការបែកញើស និងច្រើនទៀត។យើងហៅតេស្តនេះថា «ការធ្វើតេស្តបែបទារុណកម្ម»។ តើនៅមានអ្វីទៀត?អត្តពលិកដូចជាអ្នកសាកល្បងផលិតផលនេះក្នុងអំឡុងពេលវគ្គកីឡារបស់ពួកគេ។ពួកយើងស្តាប់ និងវិភាគមតិកែលម្អរបស់ពួកគេ ដើម្បីកែតម្រូវអ្វីដែលត្រូវកែលម្អ ដើម្បីឲ្យអ្នកអាចរីករាយជាមួយនឹងសម្លៀកបំពាក់កីឡាថ្មីៗ!