បម្រាមចំពោះឧបករណ៍អេឡិចត្រូនិច
សម្ភារៈអេឡិចត្រូនិចពិតជាងាយបាក់បែក និងមានតម្លៃណាស់។ យើងខ្ញុំសូមណែនាំការការពារទ្វេដងដោយដាក់ទូរស័ព្ទចូលថង់ការពារទឹកសិនមុនដាក់ចូលកាបូប។ម៉ាស៊ីនថត អាចទុកក្នុងកាបូបមិនជ្រាបទឹកតូចមួយ ដែលមាននៅក្នុងកាបូបស្ពាយរាងធំ (ប្រភេទ 30 L, 40 L, 60 L)
សូមប្រាកដថា កាបូបរបស់អ្នក ត្រូវបានបិទជិតយ៉ាងល្អ ហើយសូមពិនិត្យទៅលើការធន់នឹងការជ្រាបទឹករបស់កាបូបស្ពាយ ប្រភេទនេះ ជាទៀងទាត់ មុនពេលចាប់ផ្តើមសកម្មភាពកីឡាទឹករបស់អ្នក ដោយប្រើក្រដាសជូត។សូមកុំហែលទឹករឺដាក់កាបូបក្នុងទឹក។
ប្រព័ន្ធគន្លឹះ
ដើម្បីធានានូវការមិនជ្រាបទឹកបានយ៉ាងល្អ៖1/ មូលពីខាងក្បាលចុះដោយប្រុងប្រយ័ត្នឲ្យបាន៥ដង ដោយបន្តឹងស្នាមបត់ពាសពេញកម្រាស់ខ្សែស្ពាយ។
2/ សូមដាក់គន្លឹះចំហៀង។
3/ សូមដាក់គន្លឹះនៅកណ្តាល។
សូមទុកឱ្យមានខ្យល់ខ្លះនៅក្នុងកាបូប។កាបូបស្ពាយ គួរតែមានរាងប៉ោង នៅពេលបិទជិត៖ នេះគឺនឹងមិនធ្វើឱ្យជ្រាបទឹក និងអាចឱ្យកាបូបអណ្តែត ប្រសិនបើវាធ្លាក់ចូលទៅក្នុងទឹក។
ការទុកដាក់
កាបូប 5L និង 10L នេះអាចដាក់ចូលក្នុងកាបូប 30L 40L និង 60L បានដើម្បីបន្ថែមការការពារជម្រាបទឹកទ្វេរដងនូវរបស់ដែលឆាប់ខូចនិងជួយដាក់របស់របរបានផ្សេងគ្នាផងដែរ។
វិមាត្របច្ចេកទេស
វិមាត្ររបស់កាបូបនៅពេលដែលពេញ និងត្រូវបានបិទជិតៈកម្ពស់: 63cm
អង្កត់ផ្ចិត: 26 សម
មាឌដែលអាចប្រើប្រាស់បាន៖30 ល
ទម្ងន់ពេលនៅទទេរ៖655 ក
សមាសធាតុផ្សំ
សាច់ក្រណាត់សំខាន់ polyester 60% សារធាតុ 40% thermoplastic polyurethane