បម្រាមចំពោះឧបករណ៍អេឡិចត្រូនិច
សម្ភារៈអេឡិចត្រូនិចពិតជាងាយបាក់បែក និងមានតម្លៃណាស់។ យើងខ្ញុំសូមណែនាំការការពារទ្វេដងដោយដាក់ទូរស័ព្ទចូលថង់ការពារទឹកសិនមុនដាក់ចូលកាបូប។ម៉ាស៊ីនថត អាចទុកក្នុងកាបូបមិនជ្រាបទឹកតូចមួយ (ប្រភេទ ៥L ឬ ១០L) ដែលមាននៅក្នុងកាបូបស្ពាយរាងធំ (ប្រភេទ ៣០L, ៤០L, ៦០L)។
សូមពិនិត្យមើលសិនថាកាបូបត្រូវបានបិតជិតឲ្យបានត្រឹមត្រូវនិងពិនិត្យឲ្យបានទៀងទាត់នូវភាពធន់និងទឹកដោយប្រើកន្សែង មុនពេលលេងកីឡា។ សូមកុំហែលទឹករឺដាក់កាបូបក្នុងទឹក។
ប្រព័ន្ធគន្លឹះ
ដើម្បីធានានូវការមិនជ្រាបទឹកបានយ៉ាងល្អ៖1/ មូលពីខាងក្បាលចុះដោយប្រុងប្រយ័ត្នឲ្យបាន៥ដង ដោយបន្តឹងស្នាមបត់ពាសពេញកម្រាស់ខ្សែស្ពាយ។
2/ សូមដាក់គន្លឹះចំហៀង។
3/ សូមដាក់គន្លឹះនៅកណ្តាល។
សូមទុកឱ្យមានខ្យល់ខ្លះនៅក្នុងកាបូប។កាតាបគួរតែមានរូបរាងប៉ោងបន្តិចនៅពេលដែលបិទរឺត៖ នេះគឺនឹងមិនធ្វើឱ្យជ្រាបទឹក និងអាចឱ្យកាបូបអណ្តែត ប្រសិនបើវាធ្លាក់ចូលទៅក្នុងទឹក។
ការឌីសាញដោយគិតពីការការពារបរិស្ថាន។
គំនិតរចនាដែលគិតគូរពីបរិស្ថានជាច្រើនបានជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសារCO2 ដល់ទៅ 55 % របស់កាបូប 5Lនេះ។ការកាត់បន្ថយចំនួនដំណាក់កាលនៃការផលិតមានផលប៉ះពាល់ផ្ទាល់ដល់ការថយចុះនៃការប្រើប្រាស់ធនធានដែលចាំបាច់ជាច្រើន (ទឹកនិងប្រេង)។
-ការប្រើសាច់ក្រណាត់មួយចំនួនដែលមិនជ្រលក់ពណ៌។ ពណ៌ត្រូវបានប្រើផ្ទាល់ៗចូលទៅក្នុងស្រទាប់ក្រៅរបស់ PVC។ ទឹកពណ៌ជាដំណើរការមួយក្នុងដំណើរការទាំងអស់ដែលបំពុលបរិស្ថានខ្លាំងបំផុត ដូច្នេះហើយការចៀសវាងដំណើរការនេះជួយឲ្យមានការចំណេញការបំពុល CO2 បានច្រើន។
ការទុកដាក់
កាបូប 5L និង 10L នេះអាចដាក់ចូលក្នុងកាបូប 30L 40L និង 60L បានដើម្បីបន្ថែមការការពារជម្រាបទឹកទ្វេរដងនូវរបស់ដែលឆាប់ខូចនិងជួយដាក់របស់របរបានផ្សេងគ្នាផងដែរ។
វិមាត្របច្ចេកទេស
វិមាត្ររបស់កាបូបនៅពេលដែលពេញ និងត្រូវបានបិទជិតៈកម្ពស់: 25cm
អង្កត់ផ្ចិត: 16 សម
មាឌដែលអាចប្រើប្រាស់បាន៖៥លីត្រ
ទម្ងន់ពេលនៅទទេរ៖ 290 ក
សមាសធាតុផ្សំ
សាច់ក្រណាត់សំខាន់ polyester 60% សារធាតុ 40% thermoplastic polyurethane