តើមូលហេតុអ្វីបានជាត្រូវជ្រើសរើសស្បែកជើងពិសេសសម្រាប់ការដើរហាត់ប្រាណ?
កីឡានីមួយៗមានស្បែកជើងរបស់វា! ក្នុងការដើរហាត់ប្រាណ ប្រអប់ជើងរំកិលទៅមុខទាំងអស់ពីកែងជើង រហូតដល់ការរុញទៅមុខជាមួយជើងខាងមុខ ក្នុងពេលនោះប្រអប់ជើងបត់មួយទម្ហឹង. . ស្បែកជើងដើរហាត់ប្រាណ ត្រូវតែមានភាពទន់និងបត់បែនបានយ៉ាងខ្លាំង ដើម្បីធ្វើបម្លាស់ទីបានយ៉ាងល្អឥតខ្ចោះ ជាមួយជើងរបស់អ្នក។វាជាមូលហេតុដែល ញូហ្វៀល បានបង្កើតភាពទន់បត់បែនជាអទិភាពចម្បង!
តើបច្ចេកវិទ្យា Flex-H ជាអ្វី?
បច្ចេកវីទ្យា Flex-H+ បានរួមបញ្ចូលទាំងភាពបត់បែនខ្លាំងនៃបាតស្បែកជើង Flex-H ជាមួយនឹងសន្ទុះត្រូវការសម្រាប់ការបង្កើនល្បឿនបានឆាប់រហ័ស ព្រោះដោយសារវាមានបាតអេប៉ុង EVA ដែលធ្វើឡើងពីវត្ថុធាតុដើមពីរចូលគ្នា.
តើអ្វីទៅជាបច្ចេកវិទ្យា Heel Roll?
បច្ចេកវិទ្យា Heel Roll ជាទម្រង់លក្ខណពិសេសនៃបាតទ្រាប់ស្បែកជើង ដែលជាកន្លែងផ្នែកខាងក្រៅខាងក្រោយនៃកែងជើង ត្រូវបានលើកឡើងនិងព័ទ្ធជុំវិញ.
ការសិក្សាដែលធ្វើឡើងដោយ មន្ទីពិសោធកីឡា Decathlon បានបង្ហាញថានៅពេលដើរហាត់ប្រាណ ប្រអប់ជើងប៉ះដី ដែលពេលនោះ ប្រអប់ជើងបោះជំហានពីក្រោយទៅមុខហើយពីខាងក្រៅចូលទៅក្នុង.
ក្រុមអ្នករចនាស្បែកជើងរបស់យើងបានបង្កើតទម្រង់លក្ខណៈ Heel Roll នេះឡើងដើម្បីភាពបត់បែន និងទប់លំនឹងចលនាជើងបែបនេះទៅតាមធម្មជាតិរបស់វា។
ទ្រនាប់ខាងក្នុងអាចដកចេញបាន.
មានទ្រនាប់ខាងក្នុងអាចដកចេញបាន សម្រាប់ឲ្យស្ងួតកាន់តែឆាប់រហ័ស. វាក៏អាចជំនួសដោយបន្ទះទ្រនាប់ដែលកែតម្រូវតាមជើងក៏បានដើរ.
វាជាម៉ូដែល ដែលត្រូវបានបង្កើនគុណភាពផលិតកម្មនេះក៏ដោយសារតែមតិយោបល់របស់អ្នកផងដែរ
គ្មានអ្នកណាស្គាល់ពីតម្រូវការរបស់អ្នកជាងខ្លួនអ្នកនោះទេ?
មតិយោបល់និងការវាយតម្លៃផលិតផលរបស់អ្នក ជួយយើងកាន់តែយល់ច្បាស់ និងបន្តការបង្កើនគុណភាពផលិតផលរបស់ពួកយើងកាន់តែខ្លាំង ដើម្បីបំពេញតម្រូវការរបស់អ្នក។
ស្បែកជើង PW 540 Comfort ត្រូវបានជំនួស Soft 540 ដើម្បីផ្ដល់នូវផាសុខភាពកាន់តែល្អនៅនឹងកែងជើងព្រមទាំងខាំស្អិតនៅនឹងបាត ដូចដែលអ្នកចង់បាន.