Hide Filters
Filters 0
Sort by :
Filters 0
  • បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
  • បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
  • បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
KIPSTA

បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស

8664890
$16,00
ពន្ធត្រូវបានបូកបញ្ចូល
  • បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
  • បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
  • បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
បាល់ទះហាយប្រ៊ីតសម្រាប់លេងលើខ្សាច់ Replica - បៃតង/ស
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររបស់យើងបានបង្កើតបាល់ទះលេងលើខ្សាច់ដែលជាប់បានយូរនេះឡើងសម្រាប់ការប្រកួត និងការហ្វឹកហាត់របស់អ្នក។

តើអ្នកលេងបាល់ទះលើឆ្នេរខ្សាច់ទៀងទាត់ដែរឬទេ? ទទួលបានភាពសប្បាយរីករាយនៅពេលហ្វឹកហាត់ និងប្រកួតបាល់ទះនៅលើវាលខ្សាច់ជាមួយនឹងបាល់ហាយប្រ៊ីតដែលជាប់បានយូរអង្វែង ល្អឥតខ្ចោះសម្រាប់អ្នកលេងជាប្រចាំដូចអ្នក។

ថង: 70.0% កៅស៊ូស្ងួតធម្មជាតិ, 30.0% កៅស៊ូ Bromo Isobutylene Isoprene; Outer shell: 60.0% Polyurethane

, 40.0% Polyester

BENEFITS

ចាប់បាល់បានល្អ

ផ្ទៃខាងក្រៅក្រាស់ល្អអាចឱ្យលោកអ្នកគ្រប់គ្រងបាល់បានល្អប្រសើរ និងមានអារម្មណ៍ជឿជាក់

ធន់បានយូរ

ផ្ទៃខាងក្រៅ PU ដេរដោយម៉ាស៊ីន ជាមួយនឹងថ្នេរបង្កប់ ធ្វើឱ្យបាល់ជាប់បានយូរ

រក្សាទុកខ្យល់បានយូរ

សាច់បាល់ធ្វើពីប៊ូទីល 30% ដែលធ្វើឱ្យសមត្ថភាពរក្សាខ្យល់បានយូរ។

មិនជ្រាបទឹក

កម្រិតការស្រូបជាតិទឹករហូតដល់ 15% នៃទំងន់ដំបូងរបស់បាល់។

TECHNICAL INFORMATIONS

តើបច្ចេកវិទ្យាហាយប្រ៊ីតជាអ្វី?

វិស្វកររបស់យើងបានទាញយកមេរៀនពីបាល់ទាត់ និងបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែច្នៃសម្រាប់កីឡាបាល់ទះនៅលើវាលខ្សាច់។
នៅក្នុងបាល់នេះ សន្ទះខណ្ឌទាំងអស់មានស្រទាប់អេប៉ុងដែលបង្កប់ថ្នេរនៅខាងក្នុង និងបង្កើនភាពជាប់របស់បាល់កាន់តែយូរ។
បន្ថែមលើនេះ ដោយសារតែផ្ទៃខាងក្នុងក្រាស់ល្អ បាល់នេះផ្តល់អារម្មណ៍ថាមានភាពងាយស្រួល និងទំនុកចិត្តក្នុងការបញ្ជូនបាល់។

ត្រូវធ្វើការបំប៉ោងទៅតាមកម្រិតសម្ពាធដ៏ត្រឹមត្រូវមួយ!

យើងអាចបកស្រាយពន្យល់បានថា: បាល់ដែលសប់បានត្រឹមត្រូវ ជាគន្លិះក្នុងការប្រកួតនីមួយ(ឬយ៉ាងហោចណាស់ចូលរួមជាផ្នែកដ៏សំខាន់មួយ)! ត្រូវប្រាកដថា អ្នកសប់បាល់របស់អ្នកឱ្យបានត្រឹមត្រូវ ដោយធ្វើតាមការណែនាំរបស់យើង។ តើអ្នកដឹងទេថាបាល់ទះលើឆ្នេរខ្សាច់គួរតែសប់ឱ្យធូរជាងបាល់ទះលេងមានដំបូលដែរឬទេ?!
ក្រិតលេខ 0.18 ដល់ 0.22 សម្រាប់បាល់ទះលើឆ្នេរខ្សាច់
ក្រិតលេខ 0.3 សម្រាប់បាល់ទះធម្មតា
ប្រសិនបើអ្នកមិនមានស្នប់ដែលមានក្រិតរង្វាស់សម្ពាធទេ សូមប៉ះវា - វាគួរតែទន់និងផុងខ្លាំងនៅពេលប៉ះ។

ទំហំ និងទម្ងន់ផ្លូវការ

បាល់នេះត្រូវនឹងស្តង់ដារផ្លូវការ សម្រាប់បាល់ទះលើឆ្នេរខ្សាច់៖ទម្ងន់ចន្លោះពី 260 ទៅ 280 ក្រ
ទំហំ 5៖ បរិមាត្រពី 65 ទៅ 67 សម

ការស្រូបទឹក

យើងបានធ្វើតេស្តបាល់ដោយបង្វិលវាជាបន្តបន្ទាប់នៅក្នុងទឹជម្រៅ 2 សម ក្នុងរយៈពេល 6 ម៉ោង។ នៅចុងបញ្ចប់នៃការធ្វើតេស្ត បាល់បានស្រូបយកមិនលើសពី 15% នៃទម្ងន់ដំបូងរបស់វា។