បញ្ជាក់ដោយស្តង់ដារ EN ១០៧៨
អនុលោមតាមស្តង់ដារមួកការពារជិះកង់ EN ១០៧៨។ ស្តង់ដារអឺរ៉ុបដែលកំណត់នូវតម្រូវការនិងវិធីសាស្ត្រធ្វើតេស្តសម្រាប់មួកសុវត្ថិភាពដែលត្រូវបានប្រើ សម្រាប់ការការពារឆ្អឹងក្បាល នៅពេលជិះកង់នៅជុំវិញទីក្រុង និងសម្រាប់ជិះស្គី ស្គូតធើ និងស្គីក្ដារបន្ទះ។ តម្រូវការនិងវិធីសាស្រ្តនៃការធ្វើតេស្តដែលទាក់ទងគ្របដណ្ដប់លើទិដ្ឋភាពដូចខាងក្រោម៖ ការបង្គុំ រួមបញ្ចូលទាំងផ្ទៃគំហើញ។ អត្ថប្រយោជន៍នៃការស្រូបភាពរញ្ជួយ។ លក្ខណៈនៃប្រព័ន្ធទប់ស្កាត់និងភាពធន់ទៅនឹងការជ្រៀតចូល។
ទំហំ
S៖៥៣-៥៦
M៖៥៥-៥៩
L៖៥៩-៦៣
ប្រសិនបើអ្នកនៅចន្លោះទំហំពីរ សូមជ្រើសរើសទំហំធំ។ការជ្រើសរើសមួកសុវត្ថិភាពត្រឹមត្រូវនិងការទទួលភាពរឹបជាប់ត្រឹមត្រូវគឺជាការចាំបាច់។ ចំពោះកុមារ សូមកុំទិញមួកសុវត្ថិភាពដែលមានទំហំធំពេក ដោយសន្មត់ថាពួកគេនឹងធំធាត់នោះ។
ការលៃតម្រូវ
សម្រាប់ការការពារអតិបរមា មួកសុវត្ថិភាពគួរតែនៅប៉ះជាប់នឹងក្បាលរបស់អ្នក ហើយប្រព័ន្ធរឹតបន្តឹងត្រូវតែលៃតម្រូវឱ្យបានត្រឹមត្រូវជានិច្ច ដោយមិនត្រូវរឹងនៅជុំវិញថ្ងាសរបស់អ្នកតឹងខ្លាំងពេកទេ។ នៅពេលក្រវ៉ាត់ត្រូវបានលៃតម្រូវបានត្រឹមត្រូវហើយ មួកសុវត្ថិភាពមិនគួររំកិលទៅមុខ ថយក្រោយ ឬចំហៀងឡើយ។ ហេតុដូចនេះហើយទើបមានផ្ដល់ជូនជាច្រើនទំហំ។ យើងសូមណែនាំឱ្យអ្នកសាកល្បងទំហំផ្សេងគ្នាដើម្បីស្វែងរកទំហំដែលសមបំផុត។
ទម្ងន់
ទំហំ S៖ ២៤០ ក្រ
ទំហំ M៖ ២៥០ ក្រ
ទំហំ L៖ ៣២៤ ក្រ
ភាពអាចប្រើបាន
ផលិតផលនេះមានទំពក់សម្រាប់ភ្ជាប់ ជាមួយតម្រៀតខ្ទាស់Vioo, ភ្លើងLEDអាចខ្ទាស់បានគ្រប់កន្លែងហើយ អាចដោះខ្ទាស់បានគ្រប់ពេល។
ជាមួយភ្លើងពណ៏សឬក្រហមដែលអាចប្រើបានជាមួយការបើកភ្លិបភ្លែតនិងការបើកជាប់ អ្នកអាចមើលឃើញច្បាស់រហូតដល់ចម្ងាយពី ១១០ ម។បរិក្ខាបន្ទាប់បន្សំ ដូចជាកាមេរ៉ាដំឡើង ដែលមិនត្រូវបានឯកភាពដោយក្រុមហ៊ុនផលិត អាចបង្ខូចដល់លក្ខណៈរបស់មួកសុវត្ថិភាព និងប៉ះពាល់ដល់ដំណើរការរបស់វា។
វត្ថុធាតុផ្សំចម្បង
ស្រទាប់ EPS។ ប៉ូលីស្ទែរ៉ែនពង្រឹក
សំបកខាងក្រៅ៖ ប៉ូលីកាបូណាត
អាយុកាលប្រើប្រាស់
យើងសូមណែនាំឱ្យអ្នកផ្លាស់ប្ដូរមួកសុវត្ថិភាពរបស់អ្នក បន្ទាប់ពីប្រើបាន ៥ ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផលិត (បង្ហាញលើស្លាកនៅខាងក្នុងមួកសុវត្ថិភាព)។
ដោយសារការខូចខាតអាចនឹងមើលមិនឃើញទេ ដូច្នេះយើងសូមណែនាំឱ្យបោះចោលនិងផ្លាស់ប្ដូរមួកសុវត្ថិភាពណាដែលធ្លាប់រងការប៉ះទង្គិច
ការប្រើប្រាស់សារធាតុរំលាយឬផលិតផលមានជាតិកាត់ដទៃទៀតអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃមួកសុវត្ថិភាពរបស់អ្នក។