Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
500 ស្បែកជើងក្មេង ព៌ណខៀវ
DOMYOS

500 ស្បែកជើងក្មេង ព៌ណខៀវ

8296979
$16,00
$4,00
-74%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
  • 500 ស្បែកជើងក្មេង ព៌ណខៀវ
500 ស្បែកជើងក្មេង ព៌ណខៀវ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours


ការច្នៃប្រឌិតដែលបានរចនាឡើងដោយ ដុមយ៉ូស សម្រាប់ការហាត់ប្រាណកុមារ និងត្រូវបានអនុម័តឲ្យប្រើដោយអ្នកជំនាញខាងចលនា។អារម្មណ៍នៃដើរជើងទទេ៖មិនមានអ្វីប្រសើរសម្រាប់ការអភិវឌ្ឍតុល្យភាព ការធ្វើចលនា និងការសម្របសម្រួលឡើយ!

Upper of: 50.0% Polyester, 5.0% Polyurethane, 45.0% Ethylene Vinyl Acetate; Outer sole of: 40.0% Polyester, 30.0% Silicon, 30.0% Rubber - Thermoplastic Rubber; Lining and sock of: 40.0% Polyester, 60.0% Ethylene Vinyl Acetate

BENEFITS

ភាពបត់បែន

បាតស្រួលបត់បែនខ្លាំងដែលពាក់ទៅមានអារម្មណ៍ដូចជើងទទេ។

ជួយអភិវឌ្ឍន័ការបើកបរ

អារម្មណ៍នៃការដើរដោយជើងទទេរជួយកុមារអភិវឌ្ឍជំនាញធ្វើចលនានិងការរក្សាលំនឹងបានល្អ។

ងាយស្រួលស្លៀកពាក់

ស្លាកសញ្ញានៅជើងឆ្វេង ឬ ស្ដាំ បិតបើក ហើយមានមាត់ធំ។

ការទប់ទំងន់

បាតមិនរអិល កន្លែងម្រាមជើង និងកែងជើងមានការទប់ខាំជាប់ល្អ។

TECHNICAL INFORMATIONS

ស្បែកជើង ដុមយ៉ូស បេប៊ីឡែត​ត្រូវបានអនុម័តដោយអ្នកឯកទេសព្យាបាលកាយសម្បទា។

ការសង្កេតមើលពីអាកប្បកិរិយារបស់កុមារដែលមានអាយុពី ១០ខែ ទៅ ៤ឆ្នាំដែលចូលរួមក្នុងថ្នាក់ហាត់ប្រាណកុមារដោយពាក់ស្បែកជើងនិងគ្មានស្បែកជើងបានបង្ហាញថាការពាក់ស្បែកជើង ដុមយ៉ូស បេប៊ីឡែត បានជួយដល់ការអភិវឌ្ឍជំនាញចលនារបស់ពួកគេបើធៀបទៅនឹងជើងទទេ។ការខាំជាប់ល្អ និងការទ្រ ផ្តល់ឱ្យកុមារនូវការទប់លំនឹង ឲ្យប្រសើរឡើង ជាមួយនឹង ការសម្របសម្រួលល្អប្រសើរជាងមុននិងការការពារជើងផងដែរ។

អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅអាយុក្មេង

ការធ្វើលំហាត់ប្រាណជាទៀងទាត់តាំងពីវ័យក្មេងតាមដែលអាចធ្វើបានគឺល្អសម្រាប់ការវិវឌ្ឍរាងកាយនិងផ្លូវចិត្តរបស់កុមារ។វាជួយបង្កើតទម្លាប់រស់នៅល្អដែលនឹងបន្ថយហានិភ័យនៃបញ្ហាសុខភាពនៅពេលក្រោយក្នុងជីវិត។លើសពីនេះទៀតការធ្វើសកម្មភាពជាក្រុមជាមួយអ្នកដទៃលើកទឹកចិត្តកុមារឲ្យចូលក្នុងសង្គមចុះ និងរួមចំណែកដល់ការអភិវឌ្ឍផ្ទាល់ខ្លួនរបស់កុមារ។

អត្ថប្រយោជន៍ខាងរាងកាយនិងផ្លូវចិត្ត

តើអត្ថប្រយោជន៍នៃផ្លូវកាយមានអ្វីខ្លះ?- លើកទឹកចិត្តដល់ការអភិវឌ្ឍសមត្ថភាពរាងកាយ (ការអភិវឌ្ឍផ្លូវចិត្ត និងចលនា) - ជំរុញការលូតលាស់ -ប្រឆាំងការធាត់ តើអ្វីទៅជាអត្ថប្រយោជន៍ផ្លូវចិត្ត?- ជួយកសាងទំនុកចិត្តលើខ្លួនឯង - ចេះធ្វើការងារជាក្រុម និង ចូលក្នុងសង្គមចុះ - ជួយឲ្យកុមារលូតលាស់បានល្អ

ការណែនាំសម្រាប់ប្រើ

ស្បែកជើងកូនក្មេង ដូមយ៉ូសទាំងនេះត្រូវពាក់នៅខាងក្នុងផ្ទះ។ពាក់ដោយគ្មានស្រោមជើង ដើម្បីឱ្យជើងរបស់កូនអ្នកអារម្មណ៍ប៉ះផ្ទាល់ ជាមួយនឹងឥដ្ធ។សរសៃប្រសាទនៅបាតជើងរបស់ពួកគេនឹង«មានអារម្មណ៍ថាដូចនៅលើឥដ្ ឋហើយជួយពួកគេរក្សាលំនឹងបាន។

លក្ខណៈជើងរបស់កុមារ

ការដើរដោយជើងទទេរគឺល្អបំផុតសម្រាប់ទារកដូច្នេះពួកគេអាចរៀន ស្គាល់នូវការប៉ះអ្វីមួយ។សរសៃប្រសាទនៅបាតជើងជួយឱ្យពួកគេកំណត់កន្លែងដែលត្រូវដាក់ទម្ងន់ខ្លួនសម្រាប់តុល្យភាពល្អ។ស្បែកជើងកូនក្មេង ដែលមានទំហំធំនិងស្រួលបត់បែន របស់ដូមយ៉ូស ដែលអាចឲ្យជើងតូចៗមានលទ្ធភាពលូតលាស់និងរឹងមាំដោយសេរី ខណៈពេលដែលវាក៏ការពារពួកគេពីផ្ទៃត្រជាក់និងគ្រោះថ្នាក់ផ្សេងៗ។ស្បែកជើងកូនក្មេងទាំងអស់របស់យើងត្រូវបានរចនាឡើងជាពិសេសសម្រាប់តម្រូវជើងរបស់កូនក្មេង។

ការហាត់ប្រាណកុមារ

តើការហាត់ប្រាណកុមារជាអ្វី?តើអ្វីជាការហាត់ប្រាណកុមារ?សកម្មភាពនៃការធ្វើកាយសម្ព័ន្ធ ដែលបង្កើតឡើងដោយប្រើឧបករណ៍ដែលវបានរចនាយ៉ាងពិសេស ដោយស្ថិតនៅក្រោមការយកចិត្តទុកដាក់ និង ជំនួយពីគ្រូបង្វឹក។វគ្គសិក្សានេះត្រូវបានបង្កើតជាឧបសគ្គជាច្រើនដោយមានឧបករណ៍ជំនួយសម្រាប់កុមារ(ការដើរលើធ្នឹម ការបោះជំហាន ការដើរលើជម្រាល បារស្របគ្នា ចូលក្នុងរូង ជិះរ៉ូឡើ និងជាច្រើនទៀត) ដែលអនុញ្ញាតឲ្យកូនអ្នកអាចលោត រំអិលខ្លួន រក្សាលំនឹង -ល-។ការហាត់ប្រាណនេះគឺសម្រាប់ក្មេងអាយុពី ១០ ខែ ទៅ ៦ឆ្នាំ។

អត្ថប្រយោជន៍នៃ ការហាត់ប្រាណកុមារ

តើអ្វីទៅជាអត្ថប្រយោជន៍នៃ ការហាត់ប្រាណកុមារ? ការហាត់ប្រាណកុមារបានជួយ លើកទឹកចិត្តដល់ការអភិវឌ្ឍផ្លូវចិត្តកុមារតូចៗ ជាពិសេសជំនាញចលនា ការសម្របសម្រួល និងការរក្សាលំនឹង។លើសពីនេះទៀតតុល្យភាពលើឧបករណ៍ហាត់ប្រាណការលោត ការរំកិល និងការឡើង គឺជាសកម្មភាពទាំងអស់ដែលនឹងជួយកូនរបស់អ្នកឱ្យកាន់តែមានភាពគ្រប់គ្រាន់និងកសាងទំនុកចិត្តលើខ្លួនឯង។

តើគួរពាក់អ្វី?

តើកូនរបស់អ្នកគួរពាក់អ្វីសម្រាប់ការហាត់ប្រាណ?ជាខោអាវដែលមានផាសុកភាពសម្រាប់រដូវកាល៖អាវយឺត ជាមួយខោខ្លី ឬ ខោវែងដែលមានសាច់ក្រណាត់ទន់ និង អាវក្រៅ ឬ អាវឈុតសម្រាប់ហាត់កម្ដៅសាច់ដុំ។ហើយនឹងស្បែកជើងដុមយ៉ូស ១គូដែលការពារមិនឲ្យរអិលលើឧបករណ៍ហាត់ប្រាណ។

ការពាក់ស្បែកជើងដែលមានទំហំត្រឹមត្រូវ

ការពាក់ស្បែកជើងដែលមានទំហំត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់៖ទំហំតូចជាងឬធំជាង (សូម្បីតែ 5 មម ខុសគ្នា!) គឺមិនគួរពាក់ទេ។ការពាក់ទំហំតូចពេកនៅលើម្រាមជើងអាចធ្វើឱ្យកជើងនិងម្រាមជើងរលាត់ស្បែក ឬ កកិតស្បែក ហើយខណៈពេលដែល ការពាក់ធំពេកអាចធ្វើឲ្យពិបាកដើរ និងបណ្តាលឱ្យពង និងត្រដុសស្បែក។ជើងកុមារដែលមានអាយុពី 1 ឆ្នាំទៅ 2 ឆ្នាំជាទូទៅរីកលូតលាស់ធំជាងមុន រៀងរាល់ 3 ទៅ 4 ខែ។ត្រូវពិនិត្យទំហំស្បែកជើងរបស់ពួកគេឱ្យបានទៀងទាត់។