1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      SIMOND

      ខ្សែពួរ Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង

      8871449
      $129,00
      ពន្ធត្រូវបានបូកបញ្ចូល
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      • ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      ខ្សែពួរ  Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      តើលោកអ្នកទៅហាត់ប្រាណនៅក្លឹបញឹកញាប់ប៉ុណ្ណា? ដោយប្រើបច្ចេកវិទ្យាទំនើប ខ្សែពួរនេះនៅតែមានភាពបត់បែនបានយូរអង្វែង និងនៅតែអាចប្រើជាមួយរ៉កបាន។

      មុខកាត់ 10 មម ផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់នៅពេលប្រើជាមួយរ៉ក។ បច្ចេកវិទ្យាទំនើប និងភាពធន់របស់ស្រោមខ្សែមានន័យថា ខ្សែពួរនេះនៅតែមានភាពបត់បែនបានយូរអង្វែង បើទោះបីជាមានការប្រើប្រាស់ច្រើនក៏ដោយ។

      ខ្សែពួរ: 100.0% Polyamide

      BENEFITS

      ធន់នឹងការកកិត

      ស្រោមខ្សែ និងស្នូលសសៃខ្សែធ្វើឱ្យខ្សែពួរទាំងមូលជាប់បានយូរ។

      សម្រួលការប្រើប្រាស់ឧបករណ៏

      មុខកាត់ 10 មម រួមផ្សំជាមួយនឹងភាពបត់បែនរបស់វា ធានាបាននូវរ៉កដែលមានសុវត្ថិភាព។

      ត្រលប់ដូចដើម

      ផ្តល់ការការពារបានល្អប្រសើរដោយសារកំលាំងប៉ះទង្គិចទាប (8.5kN)

      ងាយស្រួលប្រើ

      អាចយកមកប្រើប្រាស់បានលឿនដោយមិនបារម្ភថាវាវណ្ឌបញ្ចូលគ្នាដោយសារវាមានឧបករណ៍មូរខ្សែបញ្ចូលគ្នា។

      Instructions


      TECHNICAL INFORMATIONS

      លក្ខណៈបច្ចេកទេសរបស់ខ្សែ

      វាត្រូវបានវាស់ និងធ្វើសុពលភាពនៅក្នុងមន្ទីរពិសោធន៍ដោយអង្គភាពបញ្ជាក់គុណភាពស្របតាមស្តង់ដារ EN 892៖ ចំនួនធ្លាក់៖ 8
      កំលាំងប៉ះទង្គិច៖8.5 KN
      ភាគរយស្រោមខ្សែ៖ 36.1%
      ការពន្លូតបានលឿន៖ 33%
      ការពន្លូត STATIC៖ 4.7%
      ភាពរអិលនៃស្រោម៖ 0 មម

      ដើម្បីកំណត់ចំនួនដងនៃការធ្លាក់ នីតិវិធីកំណត់មានការតឹងរឹងជាងការកើតឡើងជាក់ស្តែង។ កត្តានៃការធ្លាក់ដែលប្រើប្រាស់មានខ្ពស់៖ 1,77។ ក្នុងស្ថានភាពធម្មតា កត្តាធ្លាក់មានទាបខ្លាំង។

      ទំងន់របស់ខ្សែពួរ

      ទំងន់ 66 ក្រ/ម។
      ទំងន់ត្រូវបានវាស់ស្របតាមស្តង់ដារ EN 892។
      សម្រាប់ខ្សែតែមួយ ខ្សែត្រូវដាក់អោយរងនូវតំណឹងទំងន់ 10 គក រយៈពេល 1 នាទី ក្នុងអាកាសធាតុជាក់លាក់ណាមួយ និងក្នុងស្ថានភាពសំណើម។
      នេះផ្តល់អោយលោកអ្នកនូវទំងន់ពិតប្រាកដ ដែលជាធម្មតាល្អជាងទំងន់ដែលកំណត់ដោយស្តង់ដារ។
      ប៉ុន្តែស្តង់ដារអាចឱ្យយើងធ្វើការប្រៀបធៀបខ្សែពួរបានជាក់លាក់។

      តើខ្សែពួរនេះត្រូវបានរចនាម៉ូតឡើងសម្រាប់ប្រើប្រាស់បានយូរដោយរបៀបណា?

      អ្នករចនាម៉ូតរបស់យើងបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំងដើម្បីធានាថាខ្សែពួរនេះនៅតែមានភាពបត់បែនបើទោះជាប្រើប្រាស់ច្រើនក៏ដោយ។
      ដើម្បីសម្រេចបានដូច្នេះ ពួកគេបានបង្កើតខ្សែស្នូលក្នុងទំរង់ជាការក្រងបញ្ចូលគ្នា។ វាជួយឱ្យខ្សែនៅតែទន់បើទោះជាមានការប៉ះទង្គិចខ្លាំងក៏ដោយ។
      ស្រោមរបស់ខ្សែត្រូវបានដេរដើម្បីឱ្យវារលោងដើម្បីកាត់បន្ថយការកកិត។
      ជាចុងក្រោយ ស្នូល និងស្រោមខ្សែត្រូវបានទាញបញ្ចូលគ្នាដោយប្រើប្រាស់ដំណើរការប្លាស្មាដើម្បីបង្កើនភាពស្អិតបញ្ចូលគ្នា។

      ខ្សែពួរនេះមានសញ្ញសម្គាល់នៅចំចំណូចកណ្តាលរបស់ខ្សែ

      ដើម្បីបង្កើនសុវត្ថិភាពរបស់អ្នក ខ្សែនេះមានសញ្ញាសំគាល់ពណ៌ខ្មៅដែលបញ្ជាក់ពីចំណុចកណ្តាលរបស់ខ្សែ។យើងតែងតែណែនាំឱ្យពិនិត្យមើលចំងាយផ្លូវមុននឹងឡើង ក៏ដូចជាធ្វើការគួចខ្សែខាងចុងផងដែរ។

      ការសារ៉េប្រវែងខ្សែ

      នៅពេលដែលវាកាន់តែចាស់ ខ្សែពួរសម្រាប់ឡើងអគារទាំងអស់កាន់តែខ្លី។ ជាទូទៅ វាមានប្រវែងខ្លីជាងមុនប្រមាណ 2 ទៅ 5%, ប៉ុន្តែវាអាចឈានរហូតដល់ 10% អាស្រ័យទៅលើសំណើម កំដៅ ការធ្លាក់ ការបោកគក់ ជាដើម។ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់វា យើងគណនាប្រវែងបន្ថែមនៅពេលផលិតខ្សែពួររបស់យើង ប៉ុន្តែពេលខ្លះ វានៅតែមិនគ្រប់គ្រាន់។ប៉ុន្តែយើងសូមណែនាំឱ្យលោកអ្នកវាស់ខ្សែពួររបស់អ្នកជាប្រចាំ និងពិនិត្យមើលទីតាំងនៃចំណុចសំគាល់កណ្តាល។

      ខ្សែពួរត្រូវបានផលិតនៅប្រទេសបារាំង

      ខ្សែពួរទាំងអស់របស់យើងត្រូវបានបង្កើតឡើង និងធ្វើតេស្តនៅក្នុងតំបន់ Chamonix នៃជ្រលងភ្នំ Mont Blanc។
      វាត្រូវបានផលិតឡើងនៅភាគខាងជើងនៃប្រទេសបារាំង នៅក្នុងរោងចក្រដៃគូរបស់យើង គឺរោងចក្រ Cousin ដែលមានឯកទេសដេរសម្លៀកបំពាក់រយៈពេល 170 ឆ្នាំមកហើយ។

      របៀបលាងសម្អាតខ្សែពួររបស់អ្នក

      វាជារឿងសំខាន់ក្នុងការថែរក្សាលខ្សែរបស់អ្នកអោយបានត្រឹមត្រូវដើម្បីកាត់បន្ថយភាពសឹករិចរិលរបស់វា។
      ខ្សែពួរដែលប្រឡាក់ និងប្រើប្រាស់យូរឆ្នាំ។
      យើងសូមណែនាំ៖
      1- ប្រើប្រាស់កាតាបដាក់ខ្សែពួរនៅពេលត្រៀមឡើង។
      2- ប្រសិនបើខ្សែប្រឡាក់ខ្លាំង ត្រូវលាងសំអាតវានៅក្នុងទឹកស្អាតក្តៅអ៊ុនៗ។
      ប្រសិនបើនៅតែជាប់ស្នាមប្រឡាក់ ហើយលោកអ្នកចង់បោកគក់ដោយប្រើប្រាស់សាប៊ូ វាជារឿងសំខាន់ដែលលោកអ្នកត្រូវប្រើប្រាស់សាប៊ូដែលមាន ph ណឺត (ដូចជាសាប៊ូ Marseille/សាប៊ូប្រើប្រាស់នៅផ្ទះ) ហើយលាងសំអាតអោយបានស្អាតនៅក្នុងទឹកស្អាត។
      3- ដាក់ខ្សែហាល់ខ្យល់ឆ្ងាយពីពន្លឺព្រះអាទិត្យ និងឆ្ងាយពីប្រភពកំដៅ។

      របៀបរក្សាទុកដាក់ខ្សែពួររបស់អ្នក

      ខ្សែគួរតែរក្សាទុកនៅកន្លែងស្ងួត និងត្រជាក់ ឆ្ងាយពីពន្លឺព្រះអាទិត្យ សំណើម និងរបស់ផ្សេងៗដែលបង្ករអោយកកិត។ មិនត្រូវទុកខ្សែនៅក្នុងឡាននៅពេលរដូវក្តៅ ជាឧទាហរណ៍។

      របៀបត្រួតពិនិត្យខ្សែពួររបស់អ្នក?

      វាជារឿងសំខាន់ដែលត្រូវពិនិត្យមើលខ្សែរបស់អ្នកអោយបានទៀងទាត់។ដើម្បីធ្វើដូចនេះបាន អូសខ្សែលើដៃរបស់អ្នក ហើយពិនិត្យមើលពីមួយម៉ែត្រទៅមួយម៉ែត្ររហូតដល់ផុតខ្សែទាំងមូល។ ធ្វើបែបនេះនឹងអាចអោយលោកអ្នករកឃើញចំនុចឆែប ដាច់ រហែក ឬចំណុចខ្សោយរបស់វា។ ប្រសិនបើលោកអ្នកកត់សំគាល់ឃើញនូវចំណុចខុសប្រក្រតីផ្សេងៗ ប្រសិនបើស្នូលកណ្តាលរបស់វាត្រូវបានមើលឃើញនៅកន្លែងមួយចំនួន ប្រសិនបើខ្សែខូចទ្រង់ទ្រាយ ឬហួសពីកម្រិតនៃការធ្លាក់របស់វា ត្រូវតែធ្វើការផ្លាស់ប្តូរ។

      ការបញ្ជាក់គុណភាពខ្សែពួរ

      ខ្សែមានបញ្ជាក់គុណភាពដោយ CE ស្របទៅតាមស្តង់ដារ EN 892:+A1៖ 2016
      ខ្សែពួរដែលបញ្ជាក់គុណភាពដោយ UIAA 101