Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • តង់តម្លើងបានលឿន សម្រាប់មនុស្ស 4 នាក់ - Ultrafresh

តង់តម្លើងបានលឿន សម្រាប់មនុស្ស 4 នាក់ - Ultrafresh
QUECHUA

តង់តម្លើងបានលឿន សម្រាប់មនុស្ស 4 នាក់ - Ultrafresh

8750705
$89,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតដែលជាអ្នកបោះតង់របស់យើងបានបង្កើតតង់តម្លើងបានលឿន UltraFresh សម្រាប់មនុស្សពេញវ័យ 4 នាក់ ដែលអាចការពារពួកគេពីបំណែកភាគល្អិតខាងក្រៅ។

កំលាំងចិត្តរបស់យើង? ដើម្បីផ្តល់ឱ្យលោកអ្នកនូវតង់ដែលមានទំហំធំ ផ្តល់ការការពារក្នុងអាកាសធាតុក្តៅជាមួយនឹងគ្រោងឆ្អឹងអាចបើកតម្លើងបានភ្លាមៗ។ លោកអ្នកនឹងទទួលបានការការពារពីពន្លឺព្រះអាទិត្យ (UPF50), កំដៅ, ដី និងមូស។ តង់មិនអាចការពារទឹកបានទេ។

ក្រណាត់: 100.0% Polyester; បង្គោល: 100.0% ជាតិសរសៃកញ្ចក់; កម្រាល: 100.0% Polyethylene

; កាបូបយួរដៃ - ក្រណាត់: 100.0% Polyester

BENEFITS

សមត្ថភាព

ទូលាយ សម្រាប់មនុស្ស 4 នាក់ | ទំហំ៖ 190 x 190 x 140 សម សម្រាប់កំពស់។

ការពារកំដៅថ្ងៃ

សាច់ក្រណាត់ស្រទន់មាន UPF 50+ | សន្ទះក្រណាត់អាចដោះចេញបាន 1 | ច្រោះខ្យល់ជាមួយនឹងទ្វារធំចំនួន 2។

មិនជ្រាបទឹក

តង់មិនអាចការពារទឹកបានទេ ហាមប្រើវាពេលមានភ្លៀង។

ងាយស្រួលដំឡើង

គ្រោងឆ្អឹងតង់ឈត្រង់ និងបើកបានភ្លាមៗ ដែលអាចតម្លើង និងរុះរើបានស្រួល និងលឿន។

ការពារមូស

ជាមួយនឹងទ្វាបិទ តង់នេះប្រៀបដូចជាសំបុកដែលមានជញ្ជាំងសាច់ក្រណាត់ច្រោះខ្យល់ (សំណាញ់)។

ការធន់នឹងខ្យល់

ធន់នឹងកម្លាំងខ្យល់អតិ. 30 គម/ម៉ (កំលាំងកម្រិតលេខ 4) | ការធ្វើតេស្តក្នុងរូងខ្យល់

ងាយស្រួលផ្លាស់ទី

ស្រោមមានដៃអាចសារ៉េបាន, ទំហំ៖ 90 សម x Ø 14 សម I ទំងន់ស្រាល 3.5 គក។

TECHNICAL INFORMATIONS

សមត្ថភាពផ្ទុក៖

បាតមានទំហំ 1.9 មx 1.9 ម, ជាមួយនឹងក្រឡាផ្ទៃ 3.6 ម² និងកំពស់អតិបរមា 1.4 ម។
កម្រាលដីភ្ជាប់មកជាមួយ (មិនអាចផ្តាច់ចេញពីគ្នាបានទេ)។

មិនជ្រាបទឹក

តង់ត្រូវបានរចនាម៉ូតឡើងសម្រាប់ការប្រើប្រាស់ក្នុងអាកាសធាតុក្តៅ។
កម្រាលបាតការពារសំណើម និងភាពរឹងរបស់ដី។
ជញ្ជាំងខាងលើធ្វើពីសាច់ក្រណាត់ច្រោះខ្យល់ (សំណាញ់) អាចឱ្យទឹកជ្រាបចូលបាន ដូច្នេះសូមមិនណែនាំឱ្យប្រើប្រាស់នៅពេលមានភ្លៀងឡើយ។

ការពារព្រះអាទិត្យ។

យើងសូមណែនាំអោយលោកអ្នកការពារស្បែករបស់លោកអ្នក។សាច់ក្រណាត់ដំបូលតង់មានការការពារកំដៅព្រះអាទិត្យ UPF 50។
នៅពេលព្រះអាទិត្យផ្លាស់ប្តូរទិសដៅ ត្រូវភ្ជាប់សន្តះក្រណាត់អាចដោះចេញបានទៅនឹងជញ្ជាំងចំហៀង នោះអ្នកនឹងទទួលបានការការពារជានិច្ច។

ដើម្បីទទួលបានម្លប់នៅជុំវិញតង់ ត្រូវតម្លើងសន្ទះអាចដោះចេញបានដោយដាក់បញ្ឈរ ជាមួយនឹងផលិតផលផ្សេងទៀតដែលដាក់លក់ដាច់ដោយឡែក (នៅក្នុងហាង និងនៅលើវេបសាយ Decathlon)៖
- លេងយោងរបស់ឆុតបង្គោលដែក 8358159 (សម្រាប់បង្គោលមួយ, ប្រើប្រាស់ 3 ចេញពីបំណែកទាំង 4),
- លេខយោងឈុតខ្សែទំពក់ 8030251.
(សូមមើលសេចក្តីណែនាំ)។

កាត់បន្ថយកំដៅ

ផ្ទៃខាងលើតង់មានសាច់ក្រនាត់ Fresh ដែលជាកន្លែងដែលមានកាំរស្មីព្រះអាទិទ្យខ្លាំងបំផុត។ ការច្នៃប្រឌិតពិសេស និងមាននវានុវត្តន៍ជួយកាត់បន្ថយកំដៅ ដោយសារការបញ្ចូលគ្នានូវបច្ចេកវិទ្យាចំនួន 3៖ ប៉ូលីអេស្ទ័រពណ៌ស និងទីតាញ៉ូមឌីអុកស៊ីត (TIO²) បង្កើតចំណាំងផ្លាតនៃកាំរស្មីព្រះអាទិត្យ & អាលុយមីញ៉ូមការពារកំដៅ។
ដើម្បីជៀសវាងថាមានអារម្មណ៍ក្តៅ បន្ថែមលើសាច់ក្រណាត់ Fresh យើងសូមណែនាំឱ្យលោកអ្នកបើកទ្វារ និងសន្ទះក្រណាត់ច្រោះខ្យល់ខាងក្រោយដើម្បីឱ្យមានខ្យល់ចេញចូល។

យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ

ការជ្រលក់សាច់ក្រណាត់ តម្រូវឱ្យលោកអ្នកប្រើប្រាស់ទឹកច្រើន ហើយទឹកនោះនឹងក្លាយជាកាកសំណល់បង្ហូរចូលក្នុងប្រព័ន្ធទឹក។
ដើម្បីកាត់បន្ថយផលប៉ះពាល់បែបនេះ យើងខ្ញុំបានគោរពតាមដំណើរការជ្រលក់ដូចតទៅ៖
- យើងមិនលាបពណ៌សលើសាច់ក្រណាត់ Fresh ឡើយ,
- យើងប្រើប្រាស់វិធីសាស្ត្រលាបពណ៌ម៉ាស់ ដោយធ្វើការលាបពណ៌នៅពេលដែលសសៃជេសត្រូវបានផលិត ដើម្បីទទួលបានសាច់ក្រណាត់សំណាញ់ពណ៌ខ្មៅច្រោះខ្យល់។

តំលើង/រុះរើ

អត្ថប្រយោជន៍ពីបច្ចេកវិទ្យា Easy ក្នុងការតម្លើង និងរុះរើតង់របស់អ្នកក្នុងរយៈពេល 1 នាទី។
រចនាសំព័ន្ធរបស់តង់ឈរនឹងដោយខ្លួនឯងបានអាចអោយលោកអ្នកប្តូរទីតាំងរបស់តង់នៅពេលដែលវាត្រូវបានតម្លើងរួចដើម្បីស្វែងរកទីតាំងដ៏ល្អបំផុត។ រុះរើបានលឿន៖ នៅពេលរុះរើតង់រួច គ្រាន់តែប្រមូលវាដាក់ចូលទៅក្នុងកាតាប។
ស្រោមមានខ្សែបន្តឹង និងដៃយួរ។

សំនួរដែលសួរលើកដំបូង? សូមកុំស្ទាក់ស្ទើរក្នុងការអានសេចក្តីណែនាំក្នុងប្រអប់របស់វា និងវីឌីអូនៅលើវេបសាយរបស់ Decathlon។

ភាពធន់នឹងខ្យល់

តម្លើងបានត្រឹមត្រូវ ជាមួយនឹងទំពក់ 4 ថ្ពក់ជាប់ដី តង់នេះនឹងនៅតែមានលំនឹងក្នុងល្បឿនខ្យល់ 30 គម/ម៉ (កំលាំងខ្យល់កម្រិតលេខ 4)។
យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិល។ គោលដៅរបស់យើងគឺដើម្បីដាក់ចំហៀងតង់នីមួយៗអោយត្រូវតាមកម្លាំងខ្យល់។ដើម្បីបង្កើនភាពធន់របស់ខ្យល់ សូមណែនាំបន្ថែមខ្សែទំពក់លើបង្គោលឈរទាំង 4 ដែលមានលក់ដាច់ដោយឡែកនៅលើវេបសាយរបស់ Decathlon៖ យោង៖ 8030251.

ដំបូន្មានអំពីការថែទាំ និងការទុកដាក់

តង់របស់យើងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ខាងក្រៅយូរៗម្តង (4 សប្តាហ៍ក្នុងមួយឆ្នាំ) នៅពេលធ្វើដំណើរផ្សងព្រេងខាងក្រៅ។ ត្រូវកាំរស្មី UV ជាប់ជាប្រចាំរយៈពេលច្រើនសប្តាហ៍អាចធ្វើអោយខូចសាច់ក្រណាត់។ ផលិតផលទាំងនេះមិនត្រូវបានកំណត់ចំណាត់ថ្នាក់ជាប្រភេទ “គ្រឿងសង្ហារឹមសួន” និងមិនត្រូវបានរចនាឡើងសម្រាប់ដាក់នៅខាងក្រៅជាប់ជាប្រចាំឡើយ។ ដើម្បីធានានូវភាពជាប់បានយូរជាអតិបរមារបស់តង់ វាចាំបាច់ណាស់ត្រូវរក្សាទុកវាអោយបានត្រឹមត្រូវពេលមិនប្រើប្រាស់។