ដំបូន្មានពីក្រុមការងាររបស់យើង៖
អ្រងួនដប មុនពេលប្រើ។ដាក់តែលើផ្នែកខាងក្នុងច្រវាក់ប៉ុណ្ណោះ ពោលគឺផ្នែកដែលប៉ះផ្ទាល់ជាមួយធ្មេញច្រវ៉ាក់ និងកង់ចកឃីនៃដេរីយ័រ។
ជូនប្រេងដែលលើសដោយក្រណាត់មីក្រូហ្វាយបឺរ។
របៀបថែទាំកង់របស់អ្នក៖
ដើម្បីធានាបាននូវការថែទាំល្អបំផុត យើងសូមណែនាំឱ្យអ្នកអនុវត្តតាមជំហានទាំង 3 នេះ៖
1. សម្អាតប្រេងលើដុំមីញ៉ុងរបស់អ្នក
2. សម្អាតកង់របស់អ្នក
3. ដាក់ប្រេងរំអិលលើច្រវាក់របស់អ្នក
របៀបប្រើប្រាស់ផលិតផលនេះ៖
ប្រេងរំអិលច្រវាក់គ្រប់អាកាសធាតុនេះត្រូវបានរចនាឡើងសម្រាប់ធ្វើជំហានទី 3។នៅពេលអ្នកបានដាក់ថ្នាំជម្រុះខ្លាញ់រួច (ជំហានទី 1) ចូរសម្អាតកង់របស់អ្នកស្ព្រៃយ៍បាញ់សម្អាត រួចហើយសម្ងួតវា (ជំហានទី 2) បន្ទាប់មកដាក់ប្រេងរំអិលកង់របស់អ្នក (ជំហានទី 3)។ កង់របស់អ្នកនឹងល្អដូចថ្មី។
ដំបូន្មានអំពីការថែទាំ៖
សូមចងចាំថាត្រូវសម្អាតប្រេងពីច្រវាក់របស់អ្នកជាមុនសិន សឹមដាក់ប្រេងវា ដើម្បីជម្រុះចោលនូវកាកសំណល់ណាដែលអាចធ្វើឱ្យសឹកដល់ដុំច្រវាក់របស់អ្នក។នេះនឹងជួយឱ្យឧបករណ៍របស់អ្នកប្រើបានយូរនិងជួយសន្សំប្រាក់អ្នកផងដែរ។
ការរចនាមិនប៉ះពាល់បរិស្ថាន៖
កំប៉ុងត្រូវបានផលិតចេញពីភីអ៊ីធីកែច្នៃនិងកែច្នៃបាន 100%។
គន្លឹះសម្រាប់អ្នកប្រើ៖
ដប 100 មល = ប្រើបានប្រហែល 40 ដង