Hide Filters
Filters 0
Sort by :
Filters 0
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
SIMOND

ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម

8644398
$141,90
ពន្ធត្រូវបានបូកបញ្ចូល
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
  • ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
ខ្សែពួរឡើងភ្នំ - KLIMB ទំហំ 10 មម ប្រវែង 60 ម
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ត្រូវបានបង្កើតឡើងដោយវិស្វករ និងធ្វើតេស្តដោយអ្នកឡើងភ្នំផ្ទាល់ ខ្សែពួរទំហំ 10 មម នេះស័ក្តិសមសម្រាប់អ្នកដែលចង់បានខ្សែដែលស្រួលប្រើ និងសុវត្ថិភាព។

តើលោកអ្នកចង់ពង្រឹងជំនាញរបស់អ្នកដែរឬទេ? លោកអ្នកអាចប្រើប្រាស់ខ្សែពួរនេះសម្រាប់ការព្យាយាមហាត់របស់អ្នក! ជាមួយនឹងមុខកាត់ 10 មម និងទំងន់សមល្មម វាធ្វើឱ្យការបង្អូសបានស្រួល។

ក្រណាត់: 100.0% Polyamide

BENEFITS

សម្រួលការប្រើប្រាស់ឧបករណ៏

ស្រោមរបស់វាអាចបង្ហូតលើរ៉កបានរលូន។ ធ្វើប្រព្រឹត្តិកម្មផ្លាស្មាដែលធ្វើឱ្យវាមានភាពបត់បែនល្អ។

ត្រលប់ដូចដើម

ធានាថាលោកអ្នកទទួលបាននូវការរីកចំរើនជាមួយនឹងខ្សែពួរនេះ។

ដែលមានទំងន់ស្រាល

ទំងន់សមល្មមសម្រាប់ភាពជាប់បានយូររបស់វា។
65 ក្រ/ម

ធន់នឹងការកកិត

ស្រោម 32% និងសមាសធាតុដែលដេរបញ្ចូលជួយឱ្យខ្សែមានភាពបត់បែនក្នុងរយៈពេលយូរអង្វែង។

ងាយស្រួលប្រើ

អាចយកមកប្រើប្រាស់បានលឿនដោយមិនបារម្ភថាវាវណ្ឌបញ្ចូលគ្នាដោយសារវាមានឧបករណ៍មូរខ្សែបញ្ចូលគ្នា។

TECHNICAL INFORMATIONS

លក្ខណៈបច្ចេកទេស

ចំនួនធ្លាក់៖ 8
កំលាំងទង្គិច៖ 9.4 KN
ពន្លាខ្សែឱ្យវែងបានលឿន៖ 29.6%
ការពន្លូត STATIC៖ 6.5%
ភាពរអិលនៃស្រោម៖ 0
ចំនួនផ្នត់របស់ខ្សែ៖ 48

ទំងន់៖

65 ក្រ/ម

សូមកត់សំគាល់ថា៖ រង្វាស់ទំងន់ត្រូវបានធ្វើឡើងស្របទៅតាមស្តង់ដារ EN 892។
ជាឧទាហរណ៍ សម្រាប់ខ្សែតែមួយ ខ្សែត្រូវដាក់អោយរងនូវតំណឹងទំងន់ 10 គក រយៈពេល 1 នាទី ក្នុងអាកាសធាតុជាក់លាក់ណាមួយ និងក្នុងស្ថានភាពសំណើម។
នេះផ្តល់អោយលោកអ្នកនូវទំងន់ពិតប្រាកដ ដែលជាធម្មតាល្អជាងទំងន់ដែលកំណត់ដោយស្តង់ដារ។
រង្វាស់ទំងន់ដែលស្របទៅតាមស្តង់ដារគឺត្រូវបានប្រើប្រាស់សម្រាប់ប្រៀបធៀបខ្សែទាំងពីរជាមួយគ្នា។

លាបពណ៌ប្រើបច្ចេកវិទ្យា DOPE-DYE

អ្នករចនាម៉ូតរបស់យើងបានសម្រេចចិត្តលាបពណ៌សសៃខ្សែដោយប្រើបច្ចេកវិទ្យា "Dope dye" (សសៃខ្សែខាងក្នុងមិនត្រូវលាបពណ៌ទេ)។
បច្ចេកវិទ្យានេះបន្ថែមម្សៅពណ៌នៅក្នុងដំណាក់ផលិត មុនពេលសសៃខ្សែចាក់បញ្ចូលគ្នា។វិធីសាស្ត្រនេះមានលក្ខណៈពិសេសអស្ចារ្យជាងបច្ចេកវិទ្យាលាបពណ៌បែបបុរាណដោយកាត់បន្ថយបិរមាណទឹកដែលប្រើ និងបរិមាណសំណល់ទឹកដែលបញ្ចេញចោលពីទឹកសម្រាប់ប្រើក្នុងការលាបពណ៌។

ប្រព្រឹត្តិកម្មប្លាស្មា (PLASMA)

ប្រព្រិត្តិកម្មពិសេសជួយបង្កើនភាពរអិលនៃខ្សែ។

មានសញ្ញាសម្គាល់នៅលើចំណុចកណ្តាលរបស់ខ្សែ

ដើម្បីបង្កើនសុវត្ថិភាព ខ្សែនេះមានសញ្ញាសំគាល់ពណ៌ខ្មៅដែលបញ្ជាក់ពីចំណុចកណ្តាលរបស់ខ្សែ។

ផលិតនៅប្រទេសបារាំង

ខ្សែពួរទាំងអស់របស់យើងត្រូវបានបង្កើតឡើង និងធ្វើតេស្តនៅក្នុងតំបន់ Chamonix នៃជ្រលងភ្នំ Mont Blanc។
វាត្រូវបានផលិតនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសបារាំងដោយដៃគូផលិតរបស់យើង Cousin ដែលជាអ្នកជំនាញផលិតខ្សែពួររយៈពេល 170 ឆ្នាំហើយ។

ការបោកគក់ខ្សែរបស់អ្នក

វាជារឿងសំខាន់ក្នុងការថែរក្សាលខ្សែរបស់អ្នកអោយបានត្រឹមត្រូវដើម្បីកាត់បន្ថយភាពសឹករិចរិលរបស់វា។
ដោយសារស្នាមប្រឡាក់អាចធ្វើអោយខ្សែឆាប់សឹករិចរិល យើងសូមណែនាំ៖
1- ការប្រើប្រាស់ស្រោមរបស់ខ្សែ។
2- ប្រសិនបើខ្សែប្រឡាក់ខ្លាំង ត្រូវលាងសំអាតវានៅក្នុងទឹកស្អាតក្តៅអ៊ុនៗ។
ប្រសិនបើនៅតែជាប់ស្នាមប្រឡាក់ ហើយលោកអ្នកចង់បោកគក់ដោយប្រើប្រាស់សាប៊ូ វាជារឿងសំខាន់ដែលលោកអ្នកត្រូវប្រើប្រាស់សាប៊ូដែលមាន ph ណឺត (ដូចជាសាប៊ូ Marseille/សាប៊ូប្រើប្រាស់នៅផ្ទះ) ហើយលាងសំអាតអោយបានស្អាតនៅក្នុងទឹកស្អាត។
3- ដាក់ខ្សែហាល់ខ្យល់ឆ្ងាយពីពន្លឺព្រះអាទិត្យ និងឆ្ងាយពីប្រភពកំដៅ។

ការរក្សាទុកដាក់ខ្សែរបស់អ្នក

ខ្សែគួរតែរក្សាទុកនៅកន្លែងស្ងួត និងត្រជាក់ ឆ្ងាយពីពន្លឺព្រះអាទិត្យ សំណើម និងរបស់ផ្សេងៗដែលបង្ករអោយកកិត។ មិនត្រូវទុកខ្សែនៅក្នុងឡាននៅពេលរដូវក្តៅ ជាឧទាហរណ៍។

ការពិនិត្យមើលខ្សែរបស់អ្នក

វាជារឿងសំខាន់ដែលត្រូវពិនិត្យមើលខ្សែរបស់អ្នកអោយបានទៀងទាត់។ដើម្បីធ្វើដូចនេះបាន អូសខ្សែលើដៃរបស់អ្នក ហើយពិនិត្យមើលពីមួយម៉ែត្រទៅមួយម៉ែត្ររហូតដល់ផុតខ្សែទាំងមូល។ ធ្វើបែបនេះនឹងអាចអោយលោកអ្នករកឃើញចំនុចឆែប ដាច់ រហែក ឬចំណុចខ្សោយរបស់វា។ ប្រសិនបើលោកអ្នកកត់សំគាល់ឃើញនូវចំណុចខុសប្រក្រតីផ្សេងៗ ប្រសិនបើស្នូលកណ្តាលរបស់វាត្រូវបានមើលឃើញនៅកន្លែងមួយចំនួន ប្រើសិនបើខ្សែខូចទ្រង់ទ្រាយ ឬហួសពីកម្រិតនៃការធ្លាក់របស់វា ត្រូវតែធ្វើការផ្លាស់ប្តូរ។ សូមយកចិត្តទុកដាក់ពីសុវត្ថិភាព!

ការវិវត្តន៍ប្រវែងរបស់ខ្សែពួរ

នៅពេលដែលវាកាន់តែចាស់ ខ្សែពួរសម្រាប់ឡើងអគារទាំងអស់កាន់តែខ្លី។ ជាទូទៅ វាមានប្រវែងខ្លីជាងមុនប្រមាណ 2 ទៅ 5%, ប៉ុន្តែវាអាចឈានរហូតដល់ 10% អាស្រ័យទៅលើសំណើម កំដៅ ការធ្លាក់ ការបោកគក់ ជាដើម។ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ យើងគណនាប្រវែងបន្ថែមនៅពេលផលិតខ្សែពួររបស់យើង ប៉ុន្តែពេលខ្លះ វានៅតែមិនគ្រប់គ្រាន់។ នេះហើយជាមូលហេតុដែលយើងសូមណែនាំឱ្យវាស់ខ្សែពួររបស់អ្នកជាប្រចាំ និងពិនិត្យមើលលើសញ្ញាសំគាល់នៅចំចំណុចកណ្តាល។

ការបញ្ជាក់ទទួលស្គាល់

ខ្សែមានបញ្ជាក់គុណភាពដោយ CE ស្របទៅតាមស្តង់ដារ EN 892:+A1៖ 2016