លក្ខណៈបច្ចេកទេស
បាល់របស់យើងទាំងអស់មិនមែនផលិតឡើងតាមរបៀបដូចគ្នានោះទេ។បន្ទះអាចភ្ជាប់ក្នុងរបៀបខុសពីគ្នា: ការបិតបាល់ជាប់គ្នាដោយដៃឬដោយម៉ាស៊ីន សម្រាប់ការធន់នឹងសំនឹក ភាពប៉ោងខ្ចល់របស់បាល់ ដូចនេះការលេងកាន់តែល្អប្រសើរ។
ភាពស្អិតជាប់របស់បាល់គឺជាអ្វីដែលឲ្យអ្នកគ្រប់គ្រងបាល់ពេលបញ្ជូននិងទទួលបាល់។
ភាពស្អិតជាប់គុណភាពខ្ពស់
ភាពស្អិតជាប់នៅលើគ្រាប់បាល់ 500 របស់យើងគឺជាលទ្ធផលនៃការងារជាច្រើនឆ្នាំជាមួយដៃគូបច្ចេកទេសរបស់យើង Jean Marc Doussain បណ្ដាក្រុមប្រចាំក្រុមកីឡារបស់ Decathlon និងក្លឹប LMRCV និង OMR។
បាល់ដែលត្រូវបានរចនាឡើងសម្រាប់ការលេងនិងប្រកួតជាប្រចាំ។
បើសិនជាអ្នកហ្វឹកហាត់ ឬ លេងការប្រគួតធម្មតា អ្នកនឹងត្រូវការបាល់ដ៏ល្អមាំមួយ ដែលនឹងនៅតែប៉ោងនិងស្រួលលេងជាមួយដៃនិងជើងរបស់អ្នក។ រកមើលផលិតផលស៊េរី 500 របស់យើង។
ការលេងនឹងជើង
បាល់ដែលមានរាងជារាងពងក្រពើនេះផ្តល់នូវផ្ទៃប៉ះនឹងប្រអប់ជើងធំជាងមុន ដែលផ្ដល់ផាសុកភាពនៅពេលអ្នកទាត់
ស្តង់ដារកីឡា បាល់ឱបពិភពលោក
បាល់របស់យើងទាំងអស់ស្របទៅតាមស្តង់ដារកីឡា បាល់ឱបពិភពលោកសម្រាប់ប្រើប្រាស់ក្នុងការប្រើគួត។
សម្រាប់ទំហំ៥៖
រាង៖ បាល់គួរតែតែមានរាងពងក្រពើហើយផ្សំគ្នាដោយបន្ទះចំនួនបួន។
ទំហំ៖ ប្រវែង៖ ២៨០ ទៅ ៣០០ មីលីម៉ែត្រ; វន្ឌមន្ឌល៖ ៧៤០ ទៅ ៧៧០ មីលីម៉ែត្រ; ទទឹង៖ ៥៨០ ទៅ ៦២០ មីលីម៉ែត្រ;
វត្ថុធាតុដើមស្បែក ឬ ស្បែកសំយោគ។
ទម្ងន់: ៤១០ ទៅ ៤៦០ ក្រាម។
សម្ពាងខ្ចល់នៅពេលចាប់ផ្ដើមប្រគួត: ៧១ ទៅ ៦៨.៧៥ គីឡូប៉ាសកាល់ឬ ០.៦៧ ទៅ ០.៧០ គីឡូក្រាម/សម២
ការជ្រើសរើសទំហំដ៏ត្រឹមត្រូវ
មានទំហំបាល់ជាច្រើនដែលអ្នកអាចរកបាន។
សម្រាប់ក្មេងតូចៗ (អាយុ៥ ទៅ៩) ជ្រើសរើសបាល់ទំហំ៣៖ ស្រាលជាងនិងស្រួលជាងក្នុងការកាន់។
សម្រាប់ក្មេងអាយុពី១០ ទៅ ១៤ សូមជ្រើសរើសបាល់ទំហំ ៤។
សម្រាប់អ្នកដែលមានអាយុលើសពី ១៤ ជ្រើសរើសបាល់ទំហំ៥។
ដើម្បីសម្រួលដល់ការជ្រើសបាល់ ទំហំត្រូវបានសរសេនៅលើបាល់ជាស្រេច។
សហឌីសាញ
បាល់របស់ពួកយើងបានរចនាឡើងដោយសហការជាមួយដៃគូរបច្ចេកទេសរបស់យើង Jean-Marc Doussain និង Wisniewski ដែលពួកគេជាកីឡាករអាជីពលេងក្នុងចំណោមកំពូល១៤នាក់។
ពួកគេជួយយើងបង្កើនគុណភាពបាល់របស់យើងដោយចូលខ្លួនមកជាប់ទាក់ទងគ្រប់ដំណាក់កាលនៃដំណើរការរចនារបស់យើង និង ដោយនិងធ្វើការវាយតម្លៃភាពត្រឹមត្រូវអំឡុងពេលការធ្វើតេស្តតដែលបង្កើតបាននូវការលេងបាល់ក្នុងស្ថានភាពពិត។