Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • MASSAGE STICK 500 MODULAR
MASSAGE STICK 500 MODULAR
DECATHLON

MASSAGE STICK 500 MODULAR

8757637
$9,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • MASSAGE STICK 500 MODULAR
MASSAGE STICK 500 MODULAR
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាឈើម៉ាស្សាដែលទំនើប។ ក្រោយពេលហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតប្រជែង សូមផ្តល់អោយខ្លួនអ្នកនូវការម៉ាស្សាដែលោកអ្នកត្រូវការ!

តើសាច់ដុំរបស់អ្នកឈឺនៅពេលហាត់ពីមួយថ្ងៃទៅមួយថ្ងៃមែនទេ? កញ្ចឹងក ខ្នង ភ្លៅ កំភួនជើង។ ឆ្លាត! ជាមួយនឹងគ្រឿងបង្គុំអាចដោះចេញបាន ឈើនេះអាចតម្រូវទៅនឹងតំបន់រាងកាយនីមួយៗ និងប្រើប្រាស់សម្ពាធដែលត្រឹមត្រូវ។

BENEFITS

ពហុមុខងារ

សូមប្រើប្រាស់ឈើនេះនៅលើតំបន់មួយចំនួន៖ ខ្នង ក ជើងរបស់អ្នក...

ភាពបត់បែនបាន

តម្រង់ឈើរបស់អ្នកទៅតំបន់ដែលលោកអ្នកកំពុងម៉ាស្សាជាមួយនឹងគ្រឿងបង្គុំដែលអាចដោះចេញបាន។

ងាយស្រួលប្រើ

គ្រាន់តែកឹបគ្រឿងបង្គុំពណ៌ទឹកក្រូច ឬដោះវាចេញវិញ

ដែលស្របតាមរាងកាយ

ដើម្បីសារ៉េកម្រិតអាំងតង់ស៊ីតេម៉ាស្សា សំពាធទៅលើសាច់ដុំរបស់អ្នក

TECHNICAL INFORMATIONS

តើខ្ញុំត្រូវសារ៉េតម្រូវឈើម៉ាស្សាដោយរបៀបណា?

យើងបានបង្កើតឈើម៉ាស្សានេះឡើងដែលអាចសម្របទៅតាមតម្រូវការរបស់អ្នក អាចអោយលោកអ្នកធ្វើម៉ាស្សាដោយខ្លួនឯងទៅលើក្រុមសាច់ដុំជាច្រើនដោយប្រើប្រាស់ផលិតផលតែមួយ៖
យកគ្រាប់ពាក់កណ្តាលពណ៌ទឹកក្រូចចំនួន 2 ចេញដោយសង្កត់លើវា ហើយដាក់វាទៅលើរបាកន្លែងដែលលោកអ្នកចង់បាន។ លោកអ្នកអាចដាក់វាបញ្ចូលគ្នាដើម្បីបង្កើតជាទ្រង់ទ្រាយ X ឬ O ឬប្រើប្រាស់ស៊ីឡាំងខ្មៅដើម្បីដាក់អោយវានៅឃ្លាតពីគ្នា។

របៀបប្រើប្រាស់ឈើម៉ាស្សា

ក្រោយពេលហាត់ប្រាណ យើងសូមណែនាំអោយលោកអ្នកម៉ាស្សាដោយខ្លួនឯងនៅពេលល្ងាច ឬក៏ថ្ងៃបន្ទាប់។
នៅពេលដែលលោកអ្នកដាក់ឈើទៅលើតំបន់ដែលលោកអ្នកចង់ម៉ាស្សា និងសារ៉េកម្រិតអាំងតង់ស៊ីតេម៉ាស្សាដែលលោកអ្នកចង់បានរួច កាន់ដៃទាំងពីររបស់វា និងលុញវាទៅលើសាច់ដុំ ទាំងពីរខាងមុខមកក្រោយដើម្បីសម្រួលសាច់ដុំ ឬពីក្រោមមកលើដើម្បីដាក់សំពាធលើវា។ សារ៉េសំពាធទៅតាមការចង់បានរបស់អ្ន និងម៉ាស្សាតំបន់មួយរយៈពេល 5 នាទី។
ចង់ស្វែងយល់បន្ថែមមែនទេ? សូមមើលវីឌីអូណែនាំ យើងផ្តល់ជូនដូចខាងក្រោម។

ហេតុអ្វីលោកអ្នកគួរម៉ាស្សាដោយខ្លួនឯងក្រោយពេលហាត់កីឡា?

ការម៉ាស្សាដោយខ្លួនឯងធ្វើអោយអ្នកបត់បែនសាច់ដុំបាន។ដូច្នេះវាជួយអោយជាសះស្បើយបានលឿន។ នេះធ្វើអោយកាន់តែងាយស្រួលក្នុងការបញ្ចប់ការហ្វឹកហាត់ទាំងស្រុង និងទទួលបានការរីកចំរើន!
ងាយស្រួលសម្រាប់អ្នកទើបចាប់ផ្តើមប្រើប្រាស់ជាងរ៉ូឡូ ឈើម៉ាស្សាដោយខ្លួនឯងជាមួយនឹងគ្រឿងបង្គំក្រាស់ដែលអាចអោយលោកអ្នកធ្វើម៉ាស្សាបានជ្រៅពេញមួយតួរាងកាយ និងចំចំនុចរំញោចបាន។

ធ្វើអោយវាសាមញ្ញ និងឆ្លាតវ័យ៖ អនុញ្ញាតិអោយយើងខ្ញុំប្រាប់អ្នកអំពី Modular 500

"ម៉ាស្សាខ្នងរបស់អ្នកខ្ញុំគិតថាមិនមែនជារឿងងាយស្រួលនោះទេ។"
ដូច្នេះតើលោកអ្នកធ្វើម៉ាស្សារាងកាយទាំងមូលរបស់អ្នកដោយរបៀបណា? នេះគឺជាសំនួរដែលក្រុមរចនាម៉ូតរបស់យើងធ្វើការស្រាវជ្រាវរកឈើម៉ាស្សាដែលងាយស្រួលតម្លើងបានលឿន៖ គ្រឿងបង្គុំដែលអាចដោះចេញបានចំនួន 2 គ្រឿងបង្គុំដែលអូសបានចំនួន 4 និងសម្រាប់ការប្រើប្រាស់បានជាអប្បបរមា និងអតិបរមា។
ក្រោយពីធ្វើការរចនាម៉ូត និងធ្វើតេស្តដោយអ្នកហាត់កីឡា triathletes របស់យើងរយៈពេល 18 ខែ យើងពិតជាមានមោទនភាពក្នុងការបង្ហាញអ្នកនូវឈើម៉ាស្សាដែលឆ្លាត និងមានមុខងារច្រើនយ៉ាងដែលសម្របទៅតាមតម្រូវការរបស់អ្នកទាំងអស់។

ក្រុមកីឡាចូលចិត្តលេងកីឡា triathlon របស់យើងនិយាយអំពីការជាសះពីរបួស៖

"ប្រសិនបើលោកអ្នកប្រឹងប្រែងហាត់ខ្លាំងពេក ការធ្វើម៉ាស្សាពិតជាជួយដល់លោកអ្នក។ ចង់បានដំបូន្មានខ្លះទេ? ក្នុងករណីហត់នឿយ ការម៉ាស្សាអាចរងចាំរហូតដល់ថ្ងៃស្អែក។ រឿងដែលសំខាន់បំផុតក្រោយពេលហាត់កីឡាគឺពិសាភេស្ជៈជំនួយ និងស្រោមជើងរឹប។"
"ដោយសារខ្ញុំមិនបានរត់ជាប្រចាំ ខ្ញុំដឹងថាឈើម៉ាស្សានេះនឹងការពារមិនអោយឈឺនៅពេលហាត់នៅថ្ងៃបន្ទាប់។ ការទទួលបានការម៉ាស្សានៅពេលល្ងាចទទួលបានអារម្មណ៍ "wow" ពិតៗនៅថ្ងៃបន្ទាប់។ វាពិតជាជួយអោយអ្នករក្សាសមត្ថភាពលេងបានល្អ។"

ឈើទំហំប៉ុនណា?

ប្រវែង៖ ៤០០ មម ៧៥ មម