1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-New Arrival
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      OUTSHOCK

      ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500

      8515818
      $21,00
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-New Arrival
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      • ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      ខោស្ត្រី + ឧបករណ៍ការពារក្រលៀនអាចដោះចេញបាន 500
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមការងាររបស់យើងបានបង្កើតខោខ្លីនេះឡើងដោយបញ្ចូលនូវឧបករណ៍ការពារក្រលៀនដែលអាចដោះចេញបានសម្រាប់ការហាត់ប្រដាល់។

      ប្រដាល់ដោយស្ងប់ចិត្តដោយសារតែឧបករណ៍ការពារក្រលៀនស្រួលពាក់។ វាបត់បែនទៅតាមរាងកាយរបស់អ្នកដើម្បីធានាផ្តល់នូវចលនាដោយសេរីភាពពេញលេញ ហើយវាអាចដោះចេញបានដើម្បីធ្វើការបោកគក់ខោ។

      ផ្នែកសំខាន់: 25.0% Elastane, 75.0% Polyamide

      ; សំបក: 3.0% Elastane, 11.0% Polyamide

      , 59.0% Polyethylene

      BENEFITS

      ការពារការប៉ះទង្គិច

      មានរាងកោងដែលជួយកាត់បន្ថយការឥទ្ធិពលនៃការប៉ះទង្គិច។

      ដកដង្ហើមបាន

      សាច់ក្រណាត់ដែលប្រើប្រាស់សម្រាប់ខោខ្លីនេះគឺមានខ្យល់ចេញចូលដែលមានតួនាទីដូចជាស្បែកទីពីរអញ្ចឹង។

      សេរីភាពក្នុងការធ្វើចលនា

      ឧបករណ៍ការពារក្រលៀនដែលរឹបរាងល្អដើម្បីការពារមិនឱ្យមានការរំខានដល់ការធ្វើចលនា។

      TECHNICAL INFORMATIONS

      តុល្យភាពរវាងការការពារ និងផាសុកភាព

      ក្រុមការងាររចនាម៉ូតរបស់យើងបានបង្កើតឧបករណ៍ការពារក្រលៀននេះ (ក្រោមពោះ និងអវយវៈ) ជាមួយនឹងក្តីប្រាថ្នារបស់អ្នកប្រើប្រាស់នៅក្នុងចិត្តរបស់យើង៖ ដើម្បីតុល្យភាពរវាងប្រសិទ្ធភាព និងផាសុកភាព។
      ដូច្នេះយើងបានបង្កើតឧបករណ៍ការពារនេះឱ្យក្លាយទៅខោក្នុងដែលមានកំបាំងរាងកោងដែលលោកអ្នកអាចស្លៀកការពារតំបន់ងាយរងផលប៉ះពាល់។

      ស្បែកទីពីរ

      ដើម្បីបង្កើនអារម្មណ៍ យើងបានបង្កើតខោខ្លីនេះចេញពីវត្ថុធាតុដែលមានខ្យល់ចេញចូល ដែលដូចគ្នាទៅនឹងខោខ្លីដែលប្រើប្រាស់សម្រាប់ធ្វើខោលីអូចឹង។ យើងបានបន្ថែមកៅស៊ូស៊ីលីខូននៅលើជើងខាងក្រោមរបស់ខោខ្លី ដូច្នេះវាស្ថិតនៅជាប់ខ្លួនបានល្អឥតខ្ចោះ។ កំបាំងការពារដែលបំពាក់ទៅក្នុង "ថ្នក់ខាងមុខខោ" បត់បែនទៅតាមចលនារបស់អ្នកដោយមិនរបូតចេញឡើយ។ ម៉ូតរចនារបស់វាធានាផ្តល់នូវខ្យល់ចេញចូលល្អ ក៏ដូចជាកាត់បន្ថយការប៉ះទង្គិចបានច្រើន។

      អ្វីដែលក្រុមការងាររបស់យើងត្រូវនិយាយអំពីប្រភេទផលិតផលការពារស្ត្រីថ្មីនេះ

      ដោយបានបញ្ចេញអាវទ្រនាប់កីឡាដែលរចនាឡើងសម្រាប់អ្នកប្រដាល់រួចមក ក្រុមការងាររបស់យើងពិតជាមានមោទនភាពដែលបង្ហាញនូវឧកបរណ៍ការពាររបស់ស្ត្រីថ្មីនេះ។ "ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានបង្ហាញនូវផលិតផលដែលអ្នកប្រដាល់តែងតែប្រាថ្នាចង់បានជាយូរយារណាស់មកហើយ។ គោលបំណងរបស់ខ្ញុំគឺដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រដាល់ ដូច្នេះពួកគេអាចទទួលបានការរីកចម្រើននៅក្នុងការហាត់កីឡារបស់ពួកគេជាមួយនឹងឧបករណ៍ការពារដ៏ត្រឹមត្រូវដែលត្រូវបានរចនាឡើងសម្រាប់ពួកគេ និងជាមួយការជួយដ៏មានតម្លៃរបស់ពួកគេ," នេះជាការពន្យល់របស់ Ewa, ដែលជាអ្នកគ្រប់គ្រងផលិតផលការពារសម្រាប់ស្ត្រីនៅហាង Outshock អំពីមូលហេតុនៅពីក្រោយការផលិតផលិតផលថ្មីនេះ។

      របៀបជ្រើសរើសទំហំរបស់អ្នក

      ខោក្នុងមាន 3 ទំហំ៖ S, M និង L។ខោទាំងអស់មាន "ថ្នក់ខាងមុខខោ" ដែលលោកអ្នកអាចស៊កកំបាំងការពារចូលបាន (មួយទំហំ)។