ការរចនា
យើងខ្ញុំបានមើលអ្នកលេងបាល់នៅលើទីលាន ដើម្បីឌីសាញបាល់ប្រភេទនេះហើយវាជាការរួមបញ្ចូលគ្នារវាងផាសុកភាពនៃថ្នេរបាល់ដោយម៉ាស៊ីន ជាមួយនឹងភាពរឹងមាំនៃបាល់ដែលដេរដោយដៃ។ ថង់ខាងក្នុងបាល់ (សាច់ក្រណាត់ 2km ត្រូវបានរុំជុំវិញថង់ខាងក្នុងនេះ)ដើម្បីធានាឱ្យបាននូវភាពរឹងមាំនៅពេលសប់បញ្ចូលខ្យល់ និងភាពប៉ោងកាន់តែប្រសើរ។
ទម្ងន់ស្រាលជាងបាល់ធម្មតា។
បាល់ប្រភេទនេះត្រូវបានគេស្គាល់ថា ស្រាល ព្រោះថា វាស្រាលជាងបាល់ធម្មតារហូតដល់ 1៥%ក្នុងទំហំលេខ ៥ដូចគ្នា។ តើវាធ្វើឱ្យមានភាពខុសប្លែកយ៉ាងដូចម្តេច? ដោយសារតែទម្ងន់របស់វា ទើបធ្វើឱ្យអ្នកលេងបាល់វ័យក្មេងអាចទាត់ ឬទែតបាល់នេះប្រកបដោយផាសុកភាព។វាក៏ផ្តល់ភាពងាយស្រួលក្នុងការប៉ះបាល់ឆ្ងាយៗផងដែរ។
បរិមាត្រផ្ទៃក្រៅ
រវាង ៦៨.៥cm និង ៦៩.៥cm cm។
កម្រិតភាពមូល
យើងវាស់ស្ទង់ភាពមូលរបស់បាល់ទាត់លើ ៤៥០០ ចំណុចផ្សេងគ្នា ហើយបន្ទាប់មកពិនិត្យមើលភាពខុសគ្នា។
ប្រសិនបើភាពខុសគ្នាធំជាង ១,៥% (ស្តង់ដារ FIFA Pro) វិស្វកររបស់យើងមានភារកិច្ចកែលម្អនូវភាពមូល ដើម្បីធានាការលោតថេរ។
ការបាត់បង់សម្ពាធអតិបរមា
យើងខ្ញុំបានសប់ខ្យល់បំប៉ោងបាល់ក្នុងកម្រិតសម្ពាធខ្យល់ដែលត្រូវបានណែនាំ(០.៨ bar)។
៧2ម៉ោងក្រោយមក បាល់មិនត្រូវបាត់បង់សម្ពាធច្រើនជាង 1៥%នៃសម្ពាធរបស់វាឡើយ ដែលមានតម្លៃប្រហាក់ប្រហែល ០.1bar។ ដូច្នេះហើយ សម្ពាធខ្យល់របស់បាល់ក្រោយពេល ៧2ម៉ោង ត្រូវមានប្រហែល ០.៧bar។
វាមានន័យថា វាជារឿងធម្មតាបំផុតដែលបាល់មួយបាត់បង់សម្ពាធយ៉ាងដូច្នេះក្រោយរយៈពេលពីរបីថ្ងៃ។
ការស្រូបទឹកអតិបរមា
យើងខ្ញុំបានធ្វើតេស្តបាល់ក្រោមស្ថានភាពភ្លៀង ដោយទុកបាល់នៅលើទឹកកម្ពស់ 2cm សម្រាប់កម្លាំងសង្កត់រហូតដល់ 2៥០ដង។ជាចុងបញ្ចប់នៃការធ្វើតេស្ត បាល់មិនត្រូវបញ្ចេញខ្យល់ច្រើនជាង 1៥%នៃទម្ងន់សរុបរបស់វាឡើយ ឬក៏ប្រហែល ៥០ក្រាម សម្រាប់បាល់ F៥០០ ទំហំលេខ ៥ឡើយ។
ការលោត
ពី ១២៥ ដល់ ១៥៥ សម ជាមួយគម្លាតអតិបរមា ១០ សម រវាងកម្ពស់លោតខ្ពស់បំផុតនិងទាបបំផុតរបស់បាល់។បាល់មួយៗត្រូវបានទម្លាក់ 1០ ដងលើបន្ទះដែកពីកម្ពស់ 2 ម៉ែត្រ។
ការរក្សាទ្រង់ទ្រាយនិងសម្ពាធ
ការធ្វើតេស្តដ៏ចាំបាច់គឺទាក់ទិននឹងការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនបាញ់បាល់។អាចធន់នឹងការស៊ុតរហូតដល់ 2៥០០ ដង ផ្ទប់នឹងផ្ទៃបេតុងទេរ ក្នុងល្បៀន ៥០ គម/ម៉ នៅចម្ងាយនៃការ 2.៥m។ ជាចុងបញ្ចប់នៃការធ្វើតេស្ត យើងបានពិនិត្យមើល៖
- ស្ថានភាពទូទៅរបស់បាល់៖ ថ្នេរត្រូវតែធន់នឹងការធ្វើតេស្ត
- បរិមាត្របាល់៖ វាមិនត្រូវកើនឡើងទំហំច្រើនជាង ១,៥ សម ឡើយ។
- ភាពមូលរបស់បាល់៖ មិនត្រូវច្រើនជាង 1.៥%
- សម្ពាធ៖ ការបាត់បងសម្ពាធបាល់មិនត្រូវច្រើនជាង ០,១ ក្រិត ឡើយ។