1
Hide Filters
Filters 0
Sort by :
Filters 0
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
Walk ផលិតដោយ Domyos
DOMYOS

Walk ផលិតដោយ Domyos

8377502
$399,00
$199,00
-50%
ពន្ធត្រូវបានបូកបញ្ចូល
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
  • Walk ផលិតដោយ Domyos
Walk ផលិតដោយ Domyos
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours


The Walk ដែលផលិតដោយ Domyos គឺជាម៉ាស៊ីនរត់ដំណើរការដោយម៉ូទ័រដែលអាចមានល្បឿនរហូតដល់ ៨គម/ម៉ - ល្អឥតខ្ចោះសម្រាប់រក្សារាងជាប្រចាំថ្ងៃ។ យើងចូលចិត្តជាពិសេសនូវម៉ូតរចនាទំហំតូចងាយស្រួលទុកដាក់។

គ្រោង: 100.0% ដែកថែប; គម្រប: 25.0% Polyvinyl Chloride

, 75.0% Polystyrene; ការច្រកជាកញ្ចប់: 85.0% សែលុយឡូស, 5.0% Polyester, 10.0% Polystyrene ពង្រីក; បន្ទះក្តារ: 35.0% ដែកថែប, 10.0% លង្ហិន, 40.0% ស្ពាន់, 5.0% អាលុយមីញ៉ូម, 10.0% Epoxy Resin

BENEFITS

ពហុមុខងារ

ល្បឿនអតិប្បរមា៖ ៨គម/ម៉។ មិនទេរចុះទេ

ផាសុខភាពដល់អ្នកប្រើប្រាស់

ទំហំក្តាររត់៖ ៤០x១០០សម

ការណែនាំ

ដំណើរការផ្អែកលើ ៤មុខងារ៖ ពេលវេលា ចំងាយ កាល់ឡូរី ល្បឿន

Instructions


TECHNICAL INFORMATIONS

ផលប្រយោជន៍នៃការដើរនៅផ្ទះ

ដើរគឺល្អបំផុតដែលធ្វើអោយរាងនៅតែស្អាត។ ម៉ស៊ីនរត់ The Walk ដែលផលិតដោយ Domyos អាចអោយអ្នកងាយស្រួលបញ្ចូលសកម្មភាពរាងកាយចូលទៅក្នុងទំលាប់ប្រចាំរបស់អ្នក។ មិនចាំបាច់បារម្មណ៍ពីអាកាសធាតុ ការបំពុល ឬពេលវេលា។ ដើរបានគ្រប់ពេលវេលាទាំងអស់ដែលអ្នកចង់ និងរយៈពេលយូរតាមដែលអ្នកចូលចិត្ត!
ដើម្បីថែរក្សាសុខភាព អង្ការ WHO ណែនាំអោយហាត់កីឡារាងកាយកម្រិតមធ្យមយ៉ាងហោចណាស់ ២២ នាទីជារៀងរាល់ថ្ងៃ។

បន្ទះក្តារកុងទ័រ

The Walk ដែលផលិតដោយ Domyos មានបន្ទះក្តារកុងទ័រងាយស្រួលប្រើជាមួយនឹងប៊ូតុង START/STOP និង +/- ល្បឿន។
អេក្រង់កណ្តាលបង្ហាញនូវព័ត៌មានចាំបាច់ដែលអ្នកត្រូវការ៖ ពេលវេលា ល្បឿន ចំងាយ និងកាល់ឡូរីប៉ាន់ស្មានដែលបានដុត។មុខងារ PAUSE អាចអោយអ្នកផ្អាកការហាត់ដោយមិនបាត់បង់ទិន្នន័យរបស់អ្នក។

ការរក្សាទុកដាក់

The Walk ដែលផលិតដោយ Domyos គឺជាម៉ាស៊ីនរត់ល្អបំផុតសម្រាប់ទីតាំងតូច!
ដៃបត់មានន័យថាវាមានទំហំតូចពិសេសដែលមានកំពស់ត្រឹមតែ ២០ សម នៅពេលបត់។
ទំហំតូច និងកង់ជើងចំនួនពីររបស់វានៅខាងមុខមានន័យថាវាងាយស្រួលទុកដាក់ខាងក្រោមគ្រឿងសង្ហារឹមរបស់អ្នក ដូច្នេះអ្នកមានកន្លែងទំនេរបន្ថែមសម្រាប់ជីវិតប្រចាំថ្ងៃ។
ទំហំម៉ាស៊ីនរត់ពេលបត់៖ បណ្តោយ. ១៣០ សម x ទទឹង៦៦។៩សម x កំពស់ ១៨.២ សម

ម៉ូទ័រ និងគ្រឿងបន្លាស់អេឡិចត្រូនិច

យើងធ្វើតេស្តទៅលើភាពធន់របស់ម៉ូទ័រ និងគ្រឿងបន្លាស់អេឡិចត្រូនិចរបស់យើងរយៈពេលយ៉ាងហោចណាស់ ៦០០ ម៉ោង - ២៥ ថ្ងៃដោយមិនឈប់សោះ - ដើម្បីធានាថាវាអាចទុកចិត្តបានរយៈពេលយូរ ហើយអ្នកនឹងប្រើប្រាស់ផលិតផលរបស់អ្នកក្នុងលក្ខខណ្ឌល្អបំផុត។
ជាពិសេស យើងពិនិត្យមើលថាម៉ាស៊ីនរត់ចាប់ និងឈប់ដោយថ្នមៗ ហើយក្តារដើរលើធ្វើចលនាដោយរលូន ដូច្នេះការហាត់ប្រាណរបស់អ្នកទទួលបាននូវផាសុកភាពបំផុត។

កម្រិតសំលេង

អ្នកប្រើប្រាស់ស្រលាញ់ភាពស្ងាត់របស់ Walk ដែលផលិតដោយ Domyos។ យើងធ្វើការជាមួយមន្ទីរពិសោដន៍ដៃគូដែលមានជំនាញខាងការសិក្សាលើសំលេង ដូច្នេះយើងអាចធ្វើអោយម៉ាស៊ីនមានសំលេងស្ងាត់បានយូរ និងមានភាពសប្បាយរីករាយសម្រាប់អ្នក និងអ្នកនៅជុំវិញខ្លួនអ្នក។

ការធ្វើតេស្តត្រូវបានវាស់ ៥៧ dB នៅពេលប្រើនៅល្បឿន ៤ គម/ម៉ ដោយគ្មានអ្នកដើរ។

សុវត្ថិភាព

ដើម្បីអោយអ្នកប្រើប្រាស់មានសុវត្ថិភាព គ្រប់ម៉ាស៊ីនទាំងអស់ត្រូវមានប្រព័ន្ធបញ្ឈប់អាសន្ន។
យើងបំពាក់ម៉ាស៊ីនរត់របស់យើងជាមួយនឹងសោរសុវត្ថិភាពដែលអាចភ្ជាប់ជាមួយនឹងសំលៀកបំពាក់របស់អ្នក។ ប្រសិនបើអ្នកធ្លាក់ ឬក៏ធ្វើចលនាឆ្ងាយពីក្តារកុងទ័រ ម៉ាស៊ីននឹងឈប់ដោយស្វ័យប្រវត្តិ ដូច្នេះមិនបង្ករអោយអ្នកមានគ្រោះថ្នាក់។

ទំងន់ និងទំហំ

ទំហំម៉ាស៊ីនរត់ពេលបត់៖ បណ្តោយ ១៣០ សម x ទទឹង៦៦.៩ សម x កំពស់ ១៨.២ សម
ទំហំម៉ាស៊ីនរត់នៅពេលប្រើ៖ បណ្តោយ ១៣០ សម x ទទឹង៦៦.៩ សម x កំពស់ ១០៨.៥ សម
ទំងន់ម៉ាស៊ីនរត់៖ ៤២ គក

ទំហំប្រអប់៖ បណ្តោយ ១៤៤ សម x ទទឹង ៧៣ សម x កំពស់ ២៣ សម
ទំងន់ម៉ាស៊ីនរត់៖ ៤៨ គក

សេវា / ការគាំទ្រ / សៀវភៅណែនាំ របស់អតិថិជន

ត្រូវប្រាកដថាពិនិត្យមើលនូវសេវាកម្មក្រោយពេលលក់នៅលើវេបសាយរបស់យើងប្រសិនបើអ្នកត្រូវការជំនួយ៖
- ផ្គុំ ឬសារ៉េម៉ាស៊ីនរត់របស់អ្នក
- ដោះស្រាយបញ្ហាបច្ចេកទេស
- ដោនលោតសៀវភៅណែនាំរបស់អ្នកប្រើប្រាស់ម៉ាស៊ីនរត់។