1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      DECATHLON

      Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey

      8578235
      $20,00
      ពន្ធត្រូវបានបូកបញ្ចូល
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      • Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      Women's Fitness Cardio Training Zip-Up Sports Bra 900 - Mottled Grey
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      យើងបានរចនាអាវទ្រនាប់កីឡាសម្រាប់ហាត់ប្រាណនេះសម្រាប់ការហ្វឹកហាត់ដែលប្រើប្រាស់ឥទ្ធិពលខ្លាំងដូចជា៖HIIT ហាត់ខាឌីយ៉ូ ហក់លោត និង body attack

      ខ្នងវាលនិងសាច់ក្រណាត់យឺតដែលអាចឲ្យអ្នកធ្វើចលនាដោយសេរីបានហើយមកជាមួយសាច់ក្រណាត់មានខ្យល់ចេញចូលក្នុងការបឺតជាតិញើសផងដែរនោះ អាវទ្រនាប់នេះគឺជាមិត្តសំឡាញ់ដ៏ឥតខ្ចោះហើយច្បាស់លាស់ក្នុងការផ្តល់ផាសុកផាពជូនអ្នក

      ក្រណាត់: 8.0% Elastane, 92.0% Polyester; ក្រណាត់ខាងក្រោយ: 24.0% Elastane, 76.0% Polyester; ស្រទាប់ខាងក្រោយ: 24.0% Elastane, 76.0% Polyester; ស្រទាប់នៃដុំកល់ក្នុងអាវទ្រនាប់: 100.0% Polyester; ស្រទាប់ទីពីរ: 100.0% Polyamide

      ; កៅស៊ូយឺត: 72.3% Polyamide

      , 9.5% Polyester, 18.2% Elastodiene

      BENEFITS

      ជំនួយដើមទ្រូង

      កម្រិតនៃការទ្រទ្រង់ខ្ពស់សម្រាប់កីឡាប្រើកម្លាំងខ្លាំងៗ

      សេរីភាពក្នុងការធ្វើចលនា

      សមាសធាតុអេឡាស់ស្ទែនក្នុងសាច់ក្រណាត់ អាចឱ្យអ្នកធ្វើចលនាបានដោយសេរី។

      ការផ្ទេរសំណើម

      សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួត។

      អាចកែតំរូវបាន

      សូមសារ៉េអាវទ្រនាប់ដោយប្រើរ៉ូតរឺខ្សែអាវ។

      TECHNICAL INFORMATIONS

      តើសកម្មភាពមួយណាដែលអ្នកអាចធ្វើជាមួយអាវទ្រនាប់មានប៉ុងនេះបាន?

      អាវទ្រនាប់មានរ៉ូតនេះដែលមានប៉ុងពីក្នុងគឺឥតខ្ចោះសម្រាប់កីឡាប្រើកម្លាំងខ្លាំងៗ (HIIT ហាត់ខាឌីយ៉ូ bodyattack ។ល។)

      តើអាវទ្រនាប់មានរ៉ូតនេះជួយសម្រួលដល់ការធ្វើចលនាដោយេបៀបណា?

      អ្នកហាត់ប្រាណគឺដោយសារអ្នកចង់ធ្វើចលនាហើយបែកញើស ហើយអ្នកក៏ដឹងដែរថាការធ្វើបែបនេះគឺពិតជាបែកញើស។ ប៉ុន្តែអ្នកមិនចូលចិត្តនូវភាពសើមនិងស្អិតជាប់ខ្លួននោះឡើយ។ដូច្នេះហើយទើបយើងផ្តល់ជូនអ្នកនូវភាពស្ងួតពេលកំពុងហាត់ប្រាណ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច?ដោយធ្វើអាវទ្រនាប់នេះពីសាច់ក្រណាត់បែបបច្ចេកទេសដែលបណ្តេញជាតិញើសហើយសម្ងួតបានលឿន

      តើឌីថែលអ្វីខ្លះធ្វើឲ្យអាវទ្រនាប់នេះមានផាសុកភាព?

      អាវទ្រនាប់នេះមានរ៉ូតខាងមុខដែលកាន់តែងាយស្រួលពេលពាក់និងដោះវាចេញ ដើម្បីបញ្ឈប់កុំឲ្យទើសពេលហាត់ សូមបត់រ៉ូតចូលក្នុងអាវ។ ធ្វើបែបនេះវានឹងឈប់រ៉េទៅមក
      អ្នកអាចសារ៉េខ្សែបានដើម្បីឲ្យស្មាមានផាសុកភាព អាវនេះផ្តល់ជូននូវការទ្រទ្រង់កម្រិតខ្ពស់ដោយគ្មានដែកទប់ពីក្រោម
      ប៉ុងផ្តល់នូវការទ្រទ្រង់បន្ថែម រក្សានូវផាសុកភាពជាងមុនដោយបិតបាំងសុដន់អ្នក និងការពារវាពីការទង្គិចនានា

      ហេតុអ្វីបានជាវាសំខាន់ក្នុងការការពារសុដន់អ្នកពេលធ្វើលំហាត់ប្រាណ?

      ពេលហាត់ប្រាណ សុដន់របស់អ្នកដែលងាយនិងរងឥទ្ធិពលហើយទ្រទ្រង់សំខាន់បំផុតដោយសារស្បែកនោះ ទទួលរងនូវសម្ពាធជាងធម្មតា មិនថាទំហំសុដន់រឺអាតុអ្នកប៉ុណ្ណាទេ ដើមទ្រូងរបស់អ្នករងនូវចលនានានា និងលោតចុះឡើងដែលអាចបង្កើតកំលាំងខ្លាំងជាងទម្ងន់របស់វារហូតដល់៥ដង នេះអាស្រ័យលើកម្លាំងនៃសកម្មភាពរបស់អ្នកការពាក់អាវទ្រនាប់កីឡាផ្តល់នូវការទ្រទ្រង់ដ៏សំខាន់ដែលសុដន់ត្រូវការ វាការពារទ្រូងរបស់អ្នកពីផលប៉ះពាល់ ការឈឺចាប់ និងយារធ្លាក់មុនអាយុ។

      ហេតុអ្វីបានជាវាសំខាន់ក្នុងការរើសនូវការទ្រទ្រង់ឲ្យបានត្រឹមត្រូវ?

      ចលនានៃសកម្មភាពកីឡាទាញស្បែកនិងសរសៃនៃដើមទ្រូង។បើសិនជាអ្នកមិនបានពាក់នូវអាវទ្រទ្រង់ត្រូវកម្រិតនោះទេ អ្នកនឹងអាចរងទុកពីភាពឈឺចាប់រឺការយារធ្លាក់មុនអាយុការទ្រទ្រង់លើសពេកក៏អាចមានឥទ្ធិពលមិនល្អផងដែរ ដើម្បីការពារសុដន់របស់អ្នកដោយមិនបាច់ទប់ចលនាធម្មជាតិរបស់វា វាពិតជាសំខាន់ដើម្បីពិនិត្យឲ្យច្បាស់ថាអាវនេះផ្តល់ជូននូវកម្រិតទ្រទ្រង់បានត្រឹមត្រូវដល់សកម្មភាពខ្លាំងរបស់អ្នក

      តើយើងកំណត់កម្រិតនៃការទ្រទ្រង់ដែលផ្តល់ជូនដោយអាវទ្រនាប់របស់ Decathlon នេះដោយរបៀបណា?

      អាវទ្រនាប់នេះត្រូវបានអនុម័តនៅក្នុងឡាបូរបស់ពួកយើងតាមរយះការធ្វើតេស្តនៃការទ្រទ្រង់សុដន់ដែលតេស្តនេះវាយតម្លៃការកាត់បន្ថយនូវកើនឡើងនៃចលនារបស់សុដន់ពេលហាត់កីឡាបន្ទាប់មកវាត្រូវបានគេវាយតម្លៃនិងចាត់ថ្នាក់ដូចខាងក្រោម: 1 សម្រាប់ការទ្រទ្រង់បានស្រាល 3 សម្រាប់ការទ្រទ្រង់មធ្យម និង 5 សម្រាប់ការទ្រទ្រង់ខ្លាំង។

      តើកម្រិតនៃការទ្រទ្រង់មួយណាដែលអ្នកត្រូវការសម្រាប់សកម្មភាពអ្នក?

      ការទ្រទ្រង់របស់អាវទ្រនាប់អ្នក គួរតែសក្តិសមនិងសកម្មភាពដែលអ្នកកំពុងតែធ្វើចំណាត់ថ្នាក់មាន៣កម្រិត:
      -កម្រិត 1: ការទ្រទ្រង់បែបស្រាលសម្រាប់សកម្មភាពដែលសុដន់ធ្វើចលនាតិចៗ (ផាយឡែត ពត់ខ្លួន កាតហាត់ប្រើកម្លាំង ។ល។);
      - កម្រិត 3: ការទ្រទ្រង់បែបមធ្យមសម្រាប់សកម្មភាពដែលមានការហក់លោតគួរសម (ការរាំ ហ្វីតណេស ហាត់ខាឌីយ៉ូ។ល។);
      - កម្រិត 5: - ការទ្រទ្រង់ខ្ពស់សម្រាប់សកម្មភាពខ្លាំងៗ (ការបោះជំហ៊ានរាំ ការរត់ ការលោតលើត្រាំប៉ូលីន។ល។)

      តើធ្វើយ៉ាងម៉េចទើបអ្នកដឹងថាអ្នកទិញអាវត្រូវទំហំ?

      វាពិតជាសំខាន់ក្នុងការទិញអាវទ្រនាប់ដែលត្រូវនិងដងខ្លួនរបស់អ្នកដើម្បីរក្សានូវផាសុកភាពនិងការទ្រទង់ដើម្បីរើសអាវទ្រនាប់ត្រូវ សូមធ្វើតាមជំហានទាំងនេះ:
      - ឈរនៅមុខកញ្ចក់;
      -កាន់ខ្សែម៉ែត្រវាស់ព័ទ្ធទៅក្រោយខ្នងអ្នក ដាក់កម្រិតនៅក្រោមឆ្អឹងស្លាបប្រចៀវរបស់អ្នក;

      * ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់វែងដោយមិនទាញវាឱ្យតឹង។-ដើម្បីឲ្យកាន់តែច្បាស់ សូមពិនិត្យមើលម៉ាស៊ីនគណនាលេខតាមអនឡាញ

      តើអាវមានរ៉ូតដែលមានប៉ុងនេះសក្តិសមគ្រប់ដងខ្លួនមែនទេ?

      អាវនេះត្រូវបានរចនាឡើងជាពិសេសនិងធ្វើតេស្តដើម្បីឲ្យត្រូវគ្រប់ដងខ្លួនទាំងអស់
      ទំហំមានចាប់ពី XS ដល់ 5XL.

      តើអាវទ្រនាប់ Decathlon ត្រូវបានរចនាដោយរបៀបណា?

      អាវទ្រនាប់កីឡា DOMYOS ត្រូវបានឌីសាញឡើងសម្រាប់ក្រុមកីឡាដើម្បីបង្កើននូវផាសុកភាពនិងកាត់បញ្ចៀសផលប៉ះពាល់សុខភាពរបស់លោកអ្នក។ យើងមិនប្រើដែកទប់ពីក្រោមនោះទេដូច្នេះវាមិនមានបញ្ហាបង្កជារបួសរឺសង្កត់ដល់កូនកណ្តុររបស់អ្នកទេយើងបានបន្ថយស្នាមថ្នេរដេរជុំវិញចុសុដន់ដើម្បីកាត់បន្ថយការកកិត ហើយដោយការផ្តល់អាទិភាពដល់សាច់ក្រណាត់បណ្តេញជាតិញើសចេញនេះហើយ ទើបយើងរក្សានូវផាសុកភាពនិងកាត់បន្ថយនូវការកកិតស្បែកជូនអ្នក

      តើអ្នកគួរថែទាំអាវទ្រនាប់របស់អ្នកដោយរបៀបណា ?

      អាវនេះត្រូវបានរចនាឡើងសម្រាប់ការហាត់កីឡាខ្លាំងៗហើយអាចដោះស្រាយជាមួយនិងការបោកគក់ជាញឹកញាប់បានទៀតយើងសូមណែនាំឲ្យអ្នកដោះប៉ុងចេញមុនពេលដាក់បោកហើយសូមអ្នកដាក់អាវបោកក្នុងថង់បោកគក់ដែលមានដាក់លក់ផ្សេងពីគ្នា (ref. 8505236). បោកម៉ាស៊ីននៅ ៣០°C។ ប្រើសាប៊ូទឹកជាជាងសាប៊ូម្សៅ ហើយសូមកុំប្រើទឹកបន្ទន់ដោយសារតែវាអាចប៉ះពាល់ដល់ខ្យល់ចេញចូលរបស់សាច់ក្រណាត់ហាមបោកស្ងួត។