1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Voluminous
      • ម៉ាស៊ីនរត់ RUN100E Connected
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • ម៉ាស៊ីនរត់ RUN100E Connected
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      ម៉ាស៊ីនរត់ RUN100E Connected
      DOMYOS

      ម៉ាស៊ីនរត់ RUN100E Connected

      8607158
      $559,00
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-Voluminous
      • ម៉ាស៊ីនរត់ RUN100E Connected
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • ម៉ាស៊ីនរត់ RUN100E Connected
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      • Smart Compact Treadmill RUN100E - 14 km/h, 45⨯120 cm
      ម៉ាស៊ីនរត់ RUN100E Connected
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ម៉ាស៊ីនហាត់ប្រាណ RUN100E រួមបញ្ចូលគ្នានូវដំណើរការ និងការតភ្ជាប់សម្រាប់ការប្រើប្រាស់ជាប្រចាំ។អ្នកនឹងចូលចិត្តការបត់បានតូចរបស់វា។

      ចង់បន្ថយទំហំដោយមិនធ្វើអោយប៉ះពាល់ដល់មុខងាររបស់ម៉ាស៊ីនដែរឬទេ? ម៉ូដែល RUN100E របស់យើងរួមបញ្ចូលគ្នានូវមុខងារតភ្ជាប់ជាមួយទូរស័ព្ទ ក្ដាររត់ធំទូលាយ និងការបត់បង្រួមតូច។

      Frame: 100.0% Steel; Complementary parts: 25.0% Polypropylene, 75.0% Polystyrene; Table board: 35.0% Steel, 10.0% Brass, 40.0% Copper, 5.0% Aluminium, 10.0% Epoxy Resin; Board (for surf): 100.0% Wood

      BENEFITS

      ពហុមុខងារ

      កាន់តែប្រសើរឡើងជាមួយនឹងល្បឿនអតិប្បរមា ១៤ គម/ម៉ និងកម្រិតទេររហូតដល់ ៣%។

      ផាសុខភាពដល់អ្នកប្រើប្រាស់

      ក្តាររត់មានទទឹងទំហំ 45 សម និងបណ្តោយ 120សម។

      ការណែនាំ

      បន្ទះក្តារបញ្ចូលនូវកម្មវិធីគោលដៅចំនួន 30 ដែលបង្កើតឡើងដោយគ្រូបង្វឹក Domyos។

      ការតភ្ជាប់បាន

      ប្រើបានជាមួយ Domyos E-Connected និងកម្មវិធីភាគីទីបី Kinomap និង Zwift

      សមត្ថភាពបង្រួមតូច

      ម៉ាស៊ីនរត់តូចបត់បានក្នុងប្រភេទ Domyos កំពស់ត្រឹមតែ 38សម នៅពេលបត់។

      រយះពេលតំលើង

      ចំនាយរយៈពេលអតិបរមាត្រឹមតែ 45 នាទី សម្រាប់មនុស្ស 2 ក្នុងការតំលើង។

      Instructions


      TECHNICAL INFORMATIONS

      វិមាត្រ និងទម្ងន់

      ទំហំប្រើប្រាស់៖ ប156 x ទ76 x ក115 សម
      ទំហំពេលបត់៖ ប152 x ទ76 x ក38 សម
      ទំងន់ម៉ាស៊ីនរត់៖ 47 គក

      ទំហំប្រអប់៖ ប157 x ទ70 x ក21 សម
      ទំងន់ប្រអប់៖ 53 គក

      ផលប្រយោជន៍នៃម៉ាស៊ីនរត់

      ការដើរ និងរត់គឺវិធីដ៏ល្អបំផុតដើម្បីទទួលបានរាង រក្សាកម្រិតហាត់ប្រាណរាងកាយរបស់អ្នក ធ្វើអោយរាងកាយស្លីម និងបង្កើនសមត្ថភាពហាត់ចង្វាក់បេះដូង។
      ពីអាកាសធាតុទៅការបំពុលទៅជីវិតគ្រួសារ ជំនះលើឧបសគ្គដែលរំខានលោកអ្នក ហើយអាចអោយលោកអ្នកសម្រេចគោលដៅបានងាយស្រួល!

      ផ្តាច់មុខសម្រាប់ DOMYOS RUN100E

      ម៉ាស៊ីនហាត់ប្រាណ RUN100E ត្រូវបានរចនាឡើងដើម្បីរួមបញ្ចូលគ្នានូវដំណើរការខ្ពស់នៅពេលប្រើប្រាស់ និងងាយស្រួលផ្ទុកនៅពេលមិនប្រើប្រាស់។សម្រាប់កំណែថ្មីនេះ យើងបានបន្ថែមមុខងារបី៖ការតភ្ជាប់ជាមួយកម្មវិធី Domyos E-Connected ដូច្នេះអ្នកអាចធ្វើការហាត់ប្រាណបានច្រើនរបៀប និងកត់ត្រាវា ព្រមទាំងមានឧបករណ៍បញ្ជាពីចម្ងាយ ដូច្នេះអ្នកអាចផ្លាស់ប្តូរល្បឿនម៉ាស៊ីនហាត់ប្រាណ និងរន្ធសាក USB បានយ៉ាងងាយស្រួល។

      តាកុងទ័រ DOMYOS RUN100E

      ម៉ាស៊ីនរត់ Run 100 មានបំពាក់បន្ទះក្តារកុងទ័រតូចជាមួយនឹងអេក្រង់ LCD មានពន្លឺនៅពីក្រោយដែលអាចមើលឃើញបានច្បាស់៖ រយៈពេល ចំងាយ ល្បឿនចលនា ល្បឿន កាល់ឡូរី និងចង្វាក់បេះដូង។
      ល្បឿនអតិបរមា 14km/h អាចលៃតម្រូវបានយ៉ាងងាយស្រួលដោយប្រើប៊ូតុងកាត់ចំនួន 7 ប៊ូតុង + និង - និងការបញ្ជាពីចម្ងាយដែលផ្តល់ជាមួយម៉ាស៊ីនហាត់ប្រាណ។

      កម្មវិធីដែលតម្លើងរួចជាស្រេច

      ក្តាកុងទ័រ Run 100 មានកម្មវិធីចំនួន 30 ដែលត្រូវបានបង្កើតឡើងដោយគ្រូបង្វឹក Domyos របស់យើង និងត្រូវបានបែងចែកជា 3ផ្នែក៖
      -កម្មវិធី CALORIE BURN ចំនួន 10 សម្រាប់ដុតកាល់ឡូរី
      -កម្មវិធី ENDURANCE ចំនួន 10 សម្រា់ប់រៀនរត់រយៈពេលវែង
      -កម្មវិធី INTERVAL TRAINING ចំនួន 10 សម្រាប់រៀនរត់លឿន។
      កម្មវិធីនីមួយៗអាចសារ៉េទៅតាមកម្រិតរបស់មុន ឬអំឡុងពេលហាត់ប្រាណរបស់អ្នក។

      ការហ្វឹកហាត់ដ៏ឆ្លាតវៃ

      ដើម្បីឱ្យមានការហ្វឹកហាត់របស់អ្នកកាន់តែមានភាពរស់រវើក RUN100E អាចប្រើបានជាមួយកម្មវិធី DOMYOS E-CONNECTED, KINOMAP និង ZWIFT ។កម្មវិធី DOMYOS អនុញ្ញាតឱ្យអ្នកកំណត់វគ្គហាត់ប្រាណប្រចាំសប្តាហ៍ ឬប្រចាំខែ កត់ត្រាការហាត់ប្រាណរបស់អ្នក បង្កើតកម្មវិធីហ្វឹកហាត់ផ្ទាល់ខ្លួនរបស់អ្នក និងអាចភ្ជាប់ជាមួយកម្មវិធីភាគីទីបី - ទាំងអស់ដោយឥតគិតថ្លៃ!

      កំលាំងម៉ាស៊ីន

      ត្រូវបានធ្វើតេស្តនៅល្បឿនអតិបរមា 14 គម/ម៉ សម្រាប់អ្នកប្រើប្រាស់ដែលមានទំងន់ 130 គក ម៉ាស៊ីនរត់ RUN100​ មានកំលាំង 1.25 សេះ និង 932 វ៉ាត់។

      Domyos វាស់គ្រឿងបង្គុំអេឡិចត្រូនិចទាំងអស់ដោយផ្អែកលើសមត្ថភាពអតិបរមារបស់ម៉ាស៊ីនរត់ ដើម្បីធានាអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ល្អបំផុត និងការប្រើប្រាស់អេឡិចត្រូនិចក្នុងបរិមាណសមស្រប។ ម៉ាស៊ីនរត់ទាំងអស់របស់យើងទាំងអស់ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ឥតឈប់ឈររយៈពេល 600 ម៉ោងដើម្បីធានាថានូវភាពស៊ីគ្នារវាងគ្រឿងបង្គុំទាំងអស់។

      គ្រប់គ្រងភាពតេរបស់ម៉ាស៊ីនដោយប្រើដៃ

      ម៉ាស៊ីនរត់ Run 100 មានបំពាក់ជើងខាងក្រោយដែលអាចបត់បាននិងមានភាពតេអាចសារ៉េបានពី 0% ទៅ 3%។

      ប្រព័ន្ធតាមដានចង្វាក់បេះដូង

      មានប្រព័ន្ធតាមដានចង្វាក់បេះដូងដែលអាចប្រើប្រាស់ជាមួយខ្សែក្រវ៉ាត់ចង្វាក់បេះដូងដែលបង្ហាញទិន្នន័យ និងមិនមានចងកូដ។ខ្សែក្រវ៉ាត់ត្រួតពិនិត្យចង្វាក់បេះដូងរបស់ Decathlon (ref8582552) អាចប្រើបានជាមួយម៉ាស៊ីនហាត់ប្រាណ RUN100E ។

      ប្រព័ន្ធទ្រនាប់ការពារឌីណាមិក

      ម៉ាស៊ីនរត់ Run មានផ្ទៃរត់ទំហំ 45សម ដែលអាចអោយលោកអ្នករត់បានយ៉ាងមានផាសុកភាព។
      ប្រព័ន្ធទ្រនាប់ការពារត្រូវបានរចនាឡើងដើម្បីធានានូវការផ្ទេរថាមពលបានល្អ និងបោះជំហ៊ានបានវែងរហ័ស។ ទ្រនាប់អេឡាស់តូមែចំនួនបួនដាក់នៅចន្លោះក្តាររត់ និងតួដែកផ្តល់នូវការការពាររំញ័រនៅពេលកំពុងហាត់ប្រាណ។

      កម្រិតសំលេង

      ភាពស្ងាត់គឺជាលក្ខខណ្ឌចាំបាច់ដែលយើងត្រូវពិចារណាយ៉ាងយកចិត្តទុកដាក់នៅពេលអភិវឌ្ឍផលិតផលរបស់យើង។យើងព្យាយាមកាត់បន្ថយសំលេងរបស់ម៉ាស៊ីរត់របស់យើង ដូច្នេះធ្វើអោយការធាក់កាន់តែរីករាយសម្រាប់អ្នកប្រើប្រាស់ និងអ្នកនៅជុំវិញខ្លួន។
      ម៉ាស៊ីនរត់ Run ត្រូវបានវាស់នៅកម្រិត 66Db ក្នុងល្បឿនអតិបរមា 14គម/ម៉។

      សេវាកម្មក្រោយពេលទិញ / ការគាំទ្រ / សៀវភៅណែនាំអ្នកប្រើប្រាស់

      សូមចូលមើលគេហទំព័រសាយរបស់យើងដើម្បី៖

      - ស្វែងរកការធានាលើផលិតផលរបស់អ្នក
      - តំលើង សារ៉េតម្រូវ ឬប្រើប្រាស់ផលិតផលរបសអ្នក
      - ដោះស្រាយបញ្ហាបច្ចេកទេស
      - ទាញយកសៀវភៅណែនាំសម្រាប់ម៉ាស៊ីនរត់របស់អ្នក។