1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបដើរភ្នំ ចំណុះ 20ល - Arpenaz NH100 - ពណ៌បៃតង
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      QUECHUA

      កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត

      8789426
      $12,00
      ពន្ធត្រូវបានបូកបញ្ចូល
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបដើរភ្នំ ចំណុះ 20ល - Arpenaz NH100 - ពណ៌បៃតង
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      • កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      កាបូបស្ពាយ Arpenaz NH100 ចំណុះ 20ល - ពណ៌ត្នោត
      ពណ៌:
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      កាតាបផ្តល់ផាសុកភាពសម្រាប់ការដើរយូរៗម្តង៖ ខ្នង និងខ្សែមានបង្កប់អេប៉ុង, ប្រឡោះស៊កមេដៃទប់លំនឹង, ខ្សែទ្រូងអាចសារ៉េបាន។

      កាតាប 20 ល នេះមានរបស់សំខាន់ចាំបាច់សម្រាប់ការដើរភ្នំ៖ ហោប៉ាវខ្សែរូត 2, ថតធំ 1, កន្លែងដាក់ដបទឹក 2 និងឧបករណ៍ខណ្ឌសម្រាប់ដាក់កុំព្យូទ័រ 15” ឬដបទឹក។

      ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester; ការត្បាញ: 100.0% Polypropylene

      ; ស្រទាប់ថ្នាំ: 100.0% Polyurethane

      BENEFITS

      ផាសុខភាពក្នុងការយួរឬពាក់

      ផ្តល់ផាសុកភាព៖ ខ្នង និងខ្សែអេប៉ុង ប្រឡោះស៊កមេដៃ និងខ្សែទ្រូង។

      មានថតច្រើន

      ហោប៉ាវចំនួន 5 សម្រាប់ដាក់របស់ប្រើប្រាស់គ្រប់យ៉ាង៖ខ្សែរូត 2 កន្លែងដាក់ដបទឹក 2 ខណ្ឌសម្រាប់ចែក 1 (កុំព្យូទ័រលែបថប់ ទំហំ 15”)

      សមត្ថភាព

      ទំហំតូច & ទំងន់ស្រាល៖ ចំណុះ 20 ល មានទំងន់ត្រឹម 470ក្រ។ទំហំ៖47x25x14 សម

      ធន់នឹងការកកិត


      សមាសធាតុផ្សំ និងថ្នេរធន់នឹងភាពសឹករិចរិលការធានារយៈពេល 10ឆ្នាំ

      TECHNICAL INFORMATIONS

      តើផាសុកភាពរបស់កាតាបមានកម្រិតប៉ុណ្ណា?

      រីករាយនឹងការដើរភ្នំជាមួយនឹងកាតាបផ្តល់ផាសុកភាពនេះ! ខ្នងអេប៉ុងរបស់វាស័ក្តិសមជាមួយនឹងទម្រង់រាងកាយ។ ខ្សែមានបង្កប់អេប៉ុងជួយបន្ធូរបន្ទុកទំងន់លើស្មា និងមានប្រឡោះស៊កមេដៃសម្រាប់ផ្តល់ផាសុកភាពបន្ថែម។ ចុះចំពោះខ្សែក្រវាត់លើទ្រូងដូចម្តេចដែរ? វាជួយបន្ធូរបន្ទុកទំងន់ដែលជួយឱ្យលោកអ្នកធ្វើចលនាបានដោយសេរី។

      តើលោកអ្នកអាចដាក់អ្វីបានក្នុងកាតាបនេះ?

      ដោយសារតែហោប៉ាវទាំងប្រាំរបស់វា លោកអ្នកអាចដាក់របស់ប្រើប្រាស់បានគ្រប់យ៉ាងឱ្យនៅជិតដៃ៖ ថតធំសម្រាប់ដាក់របស់ប្រើប្រាស់ចាំបាច់ ហោប៉ាវមានខ្សែរូតសម្រាប់ដាក់របស់មានតម្លៃ និងកន្លែងដាក់ដបទឹកចំនួនពីរដើម្បីឱ្យលោកអ្នកទទួលបានជាតិទឹកក្នុងខ្លួន ។កុំព្យូទ័រយួរដៃទំហំ 15” មានថតសម្រាប់ដាក់។

      តើកាតាបនេះអាចការពារទឹកមិនឱ្យជ្រាបបានដែរឬទេ?

      កាតាបនេះអាចការពារទឹកបាន។ ម្យ៉ាងវិញទៀត វាអាចការពារដំណក់ទឹកភ្លៀងពេលមានភ្លៀងតិចៗ។ ប៉ុន្តែសូមកុំទាមទារច្រើនពេកពីវា៖ វាមិនអាចការពារមិនឱ្យជ្រាបទឹកទាំងស្រុងបាននោះទេ។ ភ្លៀងខ្លាំងនឹងធ្វើឱ្យជ្រាបទឹក។ ត្រូវការការពារបន្ថែមមែនទេ? បំពាក់ខ្លួនរបស់អ្នកជាមួយនឹងស្រោមការពារភ្លៀងទំហំ 10-20 ល (លេខយោង 8772113)។

      តើកាតាបនេះជាប់បានយូរដែរឬទេ?

      សមាសធាតុផ្សំត្រូវបានរចនាម៉ូតឡើងដើម្បីភាពធន់ទៅនឹងតម្រូវការនៃការដើរខាងក្រៅ។ នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើភាពជាប់បានយូររបស់វត្ថុធាតុផ្សំ និងភាពធន់របស់កាតាប៖ ពុំមានអ្វីដែលទើសចិត្តនោះទេ។ យើងថែមទាំងធ្វើតេស្តសាកល្បងដោយស្ពាយកាតាបនេះដើរភ្នំផ្ទាល់!

      វិធីសាស្ត្រក្នុងការរៀបចំឥវ៉ាន់ដាក់ក្នុងកាតាបរបស់អ្នក?

      វិធីសាស្ត្រក្នុងការរៀបចំទុកដាក់សម្ភារ៖
      - ដាក់សម្ភារដែលធ្ងន់ទៅក្នុងបាតកាតាប
      - ដាក់សម្លៀកបំពាក់ជុំវិញវា
      - ដាក់អាវមិនជ្រាបទឹក និង/ឬអាវរោមចៀមស្រួលលូកយក
      - ដាក់ក្នុងហោប៉ាវ, រៀបចំទុកដាក់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ (ដូចជាឡេការពារកំដៅថ្ងៃ ផែនទី និងវែនតា ជាដើម)

      មតិយោបល់របស់លោកអ្នកសំខាន់ណាស់សម្រាប់យើង!

      ដោយសារមតិយោបល់ត្រឡប់របស់លោកអ្នក ធ្វើឱ្យយើងពង្រឹងបាននូវការរចនាកាតាប NH100 ចំណុះ 20ល របស់យើង។
      សម្រាប់ម៉ូឌែលថ្មី នេះយើងបានដាក់រូតធំ ដើ​ម្បីឱ្យងាយស្រួលបើក។ យើងបានបន្ថែមថតមួយ និងហោបៅមានរូតមួយទៅលើហោប៉ៅធំ។

      កាតាប Quechua៖ ធានារយៈពេល 10 ឆ្នាំ។

      នៅ Decathlon កាតាប Quechua របស់យើងទាំងអស់ត្រូវបានធានារយៈពេល 10 ឆ្នាំ លើការសឹករិចរិលធម្មតា។ក្នុងករណីខូច យើងសូមណែនាំឱ្យធ្វើការជួសជុល ផ្លាស់ប្តូរ ឬប្តូរយកលុយវិញបាន។ ការធានាគ្របដណ្តប់លើបំណែកបង្គុំចាប់ពីខ្សែរូត ដល់ថ្នេរកាតាប៖ ព័ត៌មានបន្ថែមអាចរកមើលលើផ្នែកគាំទ្រក្នុងវេបសាយន៍ Decathlon។