ដបទឹកដែលត្រូវបានឌីសាញឡើងសម្រាប់ការផ្គត់ផ្គង់ទឹកដល់អ្នកកំឡុងពេលនៃការរត់។
ជាមួយនឹងចំណុះទឹក 2លីត្ររបស់វា លោកអ្នកអាចរត់កីឡាបានរហូតដល់២ម៉ោង។
ដោយសារតែមាត់ដបដ៏ធំរបស់វា លោកអ្នកអាចដាក់ទឹកចូលទៅក្នុងដបបានយ៉ាងងាយ។នៅពេលដែលបិទវា លោកអ្នកគួរតែបង្វិលបិទសន្ទះគម្របខាងលើដើម្បីធានាឱ្យបាននូវការបិទជិត។ ថង់ទឹកដែលអាចដាក់ទឹកបាន 15លីត្រ
បំពង់បឺត និងក្បាលវ៉ាល់ដែលអាចសារ៉េទំហំបាន សម្រាប់ផាសុកភាពបន្ថែម។
លោកអ្នកក៏អាចតម្រូវប្រវែងបំពង់បឺតទៅតាមចំណង់ចំណូលចិត្តដែលអ្នកចង់បានផងដែរ។
ដើម្បីធ្វើដូច្នេះ លោកអ្នកដោះក្បាលវ៉ាល់ចេញ ដាក់ទឹកក្តៅលើបំពង់ទុយោដើម្បីបន្ទន់វា កាត់វាដោយតម្រូវទៅតាមប្រវែងដែលអ្នកចង់បាន បន្ទាប់មកដាក់ក្បាលវ៉ាល់ចូលវិញ។
វ៉ាល់បំពង់បឺត គឺមានប្រព័ន្ធបិទ ឬបើក ដើម្បីទប់ស្កាត់ការហៀរចេញកំឡុងពេលនៃការដឹកជញ្ជូន។កំឡុងពេលនៃការរត់ វាមិនហៀរចេញឡើយ បើទោះបីជាមាត់របស់វាបើកក៏ដោយ។ដើម្បីទទួលបានលំហូរទឹកដ៏ល្អកំឡុងពេលនៃការផឹកទឹក សូមបឺតបំពង់បឺតនឹងមាត់!
សមាសធាតុផ្សំ វិមាត្រ និងការថែទាំដបទឹករបស់អ្នក៖
សមាសធាតុផ្សំរបស់ដបទឹក គឺត្រូវបានធានាថាគ្មានផ្ទុកសមាសធាតុ BPA (Bishpenol A) ដោយគោរពទៅតាមបទបញ្ជារបស់ប្រទេសបារាំង។ វិមាត្ររបស់វាគឺ 38 x 18cm ជាមួយនឹងប្រវែងបំពង់បឺត 100cm tube។
ដើម្បីប្រើប្រាស់ដបទឹកប្រភេទនេះឱ្យបានយូរ សូមកុំចាក់សារធាតរាវក្តៅៗចូល ហើយមិនត្រូវកាន់វាបញ្ជ្រាស់ក្បាល ឬយួរដបទឹកដោយទាញក្បាលបំពង់បឺតឡើយ។
ការបញ្ចេញខ្យល់ចេញពីថង់ទឹករបស់អ្នក
ដើម្បីចៀសវាងការលឺសម្លេងទឹកក្រឡក កំឡុងពេលនៃការរត់របស់អ្នក លោកអ្នកត្រូវប្រាកដថាមុនពេលចាប់ផ្តើមរត់ នៅក្នុងដបទឹកគឺអស់ខ្យល់!គ្រាន់តែផ្ទីងក្បាលដបទឹកចុះទៅក្រោមក្រោយដាក់ទឹករួច បន្ទាប់មកគៀរពពុះចេញតាមបំពង់បឺតបើកគ្រប និងបឺតវាចេញឱ្យអស់។អ្នកអាចរីករាយការរត់កីឡារបស់អ្នកបានយ៉ាងរីករាយ
វិធីសាស្ត្រក្នុងការលាងសម្អាតដបទឹករបស់អ្នក៖
ដើម្បីចៀសវាងក្លិន ឬរសជាតិប្លាស្ទិចក្នុងទឹករបស់អ្នក សូមលាងសម្អាតដបទឹករបស់អ្នកចំនួនបីលើកមុនពេលការប្រើប្រាស់លើកដំបូង។
នៅពេលណាដែលលោកអ្នកលាងសម្អាតដបទឹករបស់អ្នក លោកអ្នកត្រូវចងចាំក្នុងការសម្ងួតវាឱ្យបានត្រឹមត្រូវតាមរយៈការបើកគម្របដប់។ប្រសិនបើក្លិន ឬរសជាតិនៃប្លាស្ទិចនៅតែមាន សូមទុកដបទឹករបស់អ្នកក្នុងទូទឹកកកពេញមួយយប់ជាការស្រេច។
តើយើងខ្ញុំធ្វើតេស្តដបទឹកហាត់ប្រាណដោយរបៀបណា?
ថង់ទឹកនេះឆ្លងកាត់ការធ្វើតេស្តដោយទិពិសោធន៍ ។ គ្មានកំហុសឆ្គងអ្វីមួយត្រូវបានរកឃើញនោះទេ