Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកពេលជិះកង់ឡើងភ្នំ 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
ថង់ទឹកកីឡារត់ចំណុះ - 1L
KIPRUN

ថង់ទឹកកីឡារត់ចំណុះ - 1L

8618968
$15,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
  • ថង់ទឹកពេលជិះកង់ឡើងភ្នំ 1L
  • ថង់ទឹកកីឡារត់ចំណុះ - 1L
ថង់ទឹកកីឡារត់ចំណុះ - 1L
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារយើងខ្ញុំ បានបង្កើតថង់ទឹកនេះឡើងសម្រាប់ការផឹកទឹកប្រកបដោយផាសុកភាព​ កំឡុងពេលនៃការរត់រយៈចម្ងាយខ្លី និងរយៈចម្ងាយមធ្យមរបស់អ្នក។

ចំណេញពេលវេលាបានច្រើននៅសម្រាប់ការចូលហាងលក់ភេសជ្ជៈ។ ដោយសារតែមាត់បើកធំទូលាយរបស់វា ដបទឹកនេះគឺងាយចាក់ទឹកបញ្ជូល និងងាយស្រួលបិទ។ជាមួយនឹងចំណុះទឹក 1លីត្រ វាអាចប្រើបានសម្រាប់ការរត់លំហាត់ប្រាណរហូតដល់ ២ម៉ោង។

ស្រទាប់: 100.0% Thermoplastic Polyurethane

; បំពង់: 100.0% Thermoplastic Polyurethane

; ដៃកាន់: 100.0% Acrylonitrile Butadiene Styrene; របាសម្រាប់ធ្វើឲ្យរំកិល: 100.0% Thermoplastic Polyurethane

; ដប/រាងកាយ: 100.0% ស៊ីលីខូន; ស្រទាប់/ក្បាលតំណជាបំពង់: 100.0% Thermoplastic Polyurethane

; ប្រព័ន្ធបើក/បិទ: 100.0% Polypropylene

BENEFITS

សមត្ថភាព

រីករាយជាមួយចំណុះទឹកសម្រាប់ការរត់រហូតដល់ ២ម៉ោង ដោយសារតែដបទឺកដែលមានចំណុះមួយលីត្រប្រភេទនេះ។

ធន់នឹងការបង្ហូរ

ដើម្បីឆ្លើយតបនឹងមតិត្រឡប់វិញរបស់អ្នក យើងខ្ញុំបានផ្លាស់ប្តូរបន្ទះហ្វៀមបិទ និងសម្ភារតបំពង់បឺត

ងាយស្រួលថែទាំ

អាចដាក់ទឹកចូល និងលាងសម្អាតដោយងាយស្រួលដោយគ្រាន់តែបង្វិលគ្របជាការស្រេច។

ងាយស្រួលជ្រាបទឹក

ដបទឹកប្រភេទនេះ មិនហៀរទឹកចេញដោយសារតែក្បាលបំពង់បឺតធ្វើពីវ៉ាល់របស់វា។

ផាសុខភាពនៃការដកដង្ហើម

រត់កីឡាប្រកបដោយផាសុកភាពជាមួយនឹងបំពង់វ៉ាល់បឺតទឹកស៊ីលីខនផ្តល់ផាសុកភាពខ្ពស់ដល់មាត់។

ភាពធន់ទ្រាំនឹងការផ្ទុះ

ឆ្លងកាត់ការធ្វើតេស្តនៅទីពិសោធន៍

TECHNICAL INFORMATIONS

ដបទឹកដែលត្រូវបានឌីសាញឡើងសម្រាប់ការផ្គត់ផ្គង់ទឹកដល់អ្នកកំឡុងពេលនៃការរត់។

ជាមួយនឹងចំណុះទឹក 1លីត្ររបស់វា លោកអ្នកអាចរត់កីឡាបានរហូតដល់២ម៉ោង។ យ៉ាងណាមិញ ចំណុះទឹកកម្រិតនេះ គឺជាបរិមាណទឹកដែលត្រូវការអប្បបរមាសម្រាប់ការប្រកួតកីឡារត់។
ដោយសារតែមាត់ដបដ៏ធំរបស់វា លោកអ្នកអាចដាក់ទឹកចូលទៅក្នុងដបបានយ៉ាងងាយ។នៅពេលដែលបិទវា លោកអ្នកគួរតែបង្វិលបិទសន្ទះគម្របខាងលើដើម្បីធានាឱ្យបាននូវការបិទជិត។ ជាចុងបញ្ចប់ ដបទឹករបស់អ្នកគឺអាចប្រើបានជាមួយកាតាបកីឡារត់ចំណុះ 5លីត្រ លីត្រ និង 10លីត្រ។

បំពង់បឺត និងក្បាលវ៉ាល់ដែលអាចសារ៉េទំហំបាន សម្រាប់ផាសុកភាពបន្ថែម។

លោកអ្នកក៏អាចតម្រូវប្រវែងបំពង់បឺតទៅតាមចំណង់ចំណូលចិត្តដែលអ្នកចង់បានផងដែរ។
ដើម្បីធ្វើដូច្នេះ លោកអ្នកដោះក្បាលវ៉ាល់ចេញ ដាក់ទឹកក្តៅលើបំពង់ទុយោដើម្បីបន្ទន់វា កាត់វាដោយតម្រូវទៅតាមប្រវែងដែលអ្នកចង់បាន បន្ទាប់មកដាក់ក្បាលវ៉ាល់ចូលវិញ។
វ៉ាល់បំពង់បឺត គឺមានប្រព័ន្ធបិទ ឬបើក ដើម្បីទប់ស្កាត់ការហៀរចេញកំឡុងពេលនៃការដឹកជញ្ជូន។កំឡុងពេលនៃការរត់ វាមិនហៀរចេញឡើយ បើទោះបីជាមាត់របស់វាបើកក៏ដោយ។ដើម្បីទទួលបានលំហូរទឹកដ៏ល្អកំឡុងពេលនៃការផឹកទឹក សូមបឺតបំពង់បឺតនឹងមាត់!

សមាសធាតុផ្សំ វិមាត្រ និងការថែទាំដបទឹករបស់អ្នក៖

សមាសធាតុផ្សំរបស់ដបទឹក គឺត្រូវបានធានាថាគ្មានផ្ទុកសមាសធាតុ BPA (Bishpenol A) ដោយគោរពទៅតាមបទបញ្ជារបស់ប្រទេសបារាំង។ វិមាត្ររបស់វាគឺ 31 x 16cm ជាមួយនឹងប្រវែងបំពង់បឺត 100cm tube។
ដើម្បីប្រើប្រាស់ដបទឹកប្រភេទនេះឱ្យបានយូរ សូមកុំចាក់សារធាតរាវក្តៅៗចូល ហើយមិនត្រូវកាន់វាបញ្ជ្រាស់ក្បាល ឬយួរដបទឹកដោយទាញក្បាលបំពង់បឺតឡើយ។

ការបញ្ចេញខ្យល់ចេញពីថង់ទឹករបស់អ្នក

ដើម្បីចៀសវាងការលឺសម្លេងទឹកក្រឡក កំឡុងពេលនៃការរត់របស់អ្នក លោកអ្នកត្រូវប្រាកដថាមុនពេលចាប់ផ្តើមរត់ នៅក្នុងដបទឹកគឺអស់ខ្យល់!គ្រាន់តែផ្ទីងក្បាលដបទឹកចុះទៅក្រោមក្រោយដាក់ទឹករួច បន្ទាប់មកគៀរពពុះចេញតាមបំពង់បឺតបើកគ្រប និងបឺតវាចេញឱ្យអស់។ទាំងនេះគឺជាអ្វីដែលអ្នកត្រូវការសម្រាប់កីឡារត់របស់អ្នក

វិធីសាស្ត្រក្នុងការលាងសម្អាតដបទឹករបស់អ្នក៖

ដើម្បីចៀសវាងក្លិន ឬរសជាតិប្លាស្ទិចក្នុងទឹករបស់អ្នក សូមលាងសម្អាតដបទឹករបស់អ្នកចំនួនបីលើកមុនពេលការប្រើប្រាស់លើកដំបូង។

នៅពេលណាដែលលោកអ្នកលាងសម្អាតដបទឹករបស់អ្នក លោកអ្នកត្រូវចងចាំក្នុងការសម្ងួតវាឱ្យបានត្រឹមត្រូវតាមរយៈការបើកគម្របដប់។ប្រសិនបើក្លិន ឬរសជាតិនៃប្លាស្ទិចនៅតែមាន សូមទុកដបទឹករបស់អ្នកក្នុងទូទឹកកកពេញមួយយប់ជាការស្រេច។

តើយើងខ្ញុំធ្វើតេស្តដបទឹកហាត់ប្រាណដោយរបៀបណា?

ដបទឹកនេះឆ្លងកាត់ការធ្វើតេស្តក្នុងទីពិសោធន៍ដើម្បីបញ្ជាក់ពីគុណភាព សម្រាប់ការរត់ក្នុងចម្ងាយ 1000គម ហើយត្រូវបានរកឃើញថា គ្មានចំណុចកំហូចត្រូវបានរកឃើញឡើយ