Hide Filters
Filters
0
Sort by :
Filters
0
KALENJI
ដបទឹក SA2020 500ML កីឡារត់ ពណ៌ខៀវ
8605419
4152724
$12,00
ពន្ធត្រូវបានបូកបញ្ចូល
Cannot ship to ()
Home Delivery
Within 48 HoursAvailable
Click & Collect
Pickup in store within 4 HoursThis product is currently unavailable for your region
សូមជ្រើសរើសទំហំជាមុន
ស្តុកតាមហាង
យើងបានបង្កើតដបទឹកនេះឡើង សម្រាប់ការភ្ជាប់មកជាមួយនូវភេសជ្ជៈចំណុះ 500ML របស់លោកអ្នកកំឡុងពេលនៃការរត់។
ធ្វើឱ្យអ្នកមានផាសុកភាពខ្ពស់កំឡុងពេលនៃការរត់កីឡារបស់អ្នក។ដោយសារតែទ្រង់ទ្រាយបត់បែនបានរបស់វា ដបទឹកចំណុះ 500ML ប្រភេទនេះងាយស្រួលកាន់ប្រើ និងអាចបត់ដាក់ក្នុងកាតាប ឬអាវធំសម្រាប់កីឡារត់តាមដងផ្លូវរបស់អ្នក។
ស្រទាប់: 100.0% Thermoplastic Polyurethane
; ប្រព័ន្ធបើក/បិទ: 34.0% Polypropylene
, 66.0% Polyethylene
; កន្លាស់: 100.0% Silicone

BENEFITS
សមត្ថភាពបង្រួមតូច
អាចចំណេញកន្លែងទុក ដោយសារតែសមាសធាតុផ្សំរបស់ដបទឹកគឺទន់ និងបត់បែនបាន។ការពារសម្លេងរំខាន
ដបទឹករបស់អ្នក នឹងមិនបញ្ចេញជាសម្លេងរំខានកំឡុងពេលនៃការរត់កីឡារបស់អ្នកនោះឡើយ ប៉ុន្តែត្រូវបញ្ចេញខុ្យល់ដែលមានក្នុងដបចេញជាមុនសិន។ដែលមានទំងន់ស្រាល
ការរត់ និងអារម្មណ៍ដែលគ្មានទម្ងន់៖ ដបទឹកទទេមានទម្ងន់ត្រឹមតែ 35ក្រាមតែប៉ុណ្ណោះ។ងាយស្រួលប្រើ
ផឹកបានយ៉ាងងាយ ដោយសារតែប្រព័ន្ធបើកពាក់ព័ន្ធនឹងការបង្វិលក្បាលដប។ផាសុខភាពនៃការដកដង្ហើម
រត់កីឡាប្រកបដោយផាសុកភាពជាមួយនឹងបំពង់វ៉ាល់បឺតទឹកស៊ីលីខនផ្តល់ផាសុកភាពខ្ពស់ដល់មាត់។TECHNICAL INFORMATIONS
ដបទឹកដែលអាចបត់បែនបានផ្តល់ផាសុកភាពខ្ពស់។
គោលដៅនៃក្រុមការងារឌីសាញយើងខ្ញុំ គឺការផ្តល់ជូននូវដបទឹកដែលអាចបត់បែនបាន សម្រាប់ការរត់កីឡារបស់អ្នក។ ដោយប្រៀបធៀបជាមួយនឹងដបទឹកដែលរឹង ដបទឹកប្រភេទនេះ មានទម្ងន់ស្រាល មិនបង្កជាសម្លេងរំខាន នៅពេលដែលអ្នករត់ និងមិនប៉ះពាល់ដល់ការធ្វើចលនារបស់អ្នកថែមទៀតផង។តើមានអ្វីបន្ថែមទៀត? វាត្រូវការកន្លែងសម្រាប់ផ្ទុកតិចតួចបំផុតលោកអ្នកអាចបត់វាបន្តិចម្តងៗ ដោយសារអ្នកបានផឹកទឹកនៅក្នុងនោះអស់បន្តិចម្តងៗ ដូច្នេះហើយមាឌរបស់ទឹកក៏រឹតតែថយចុះថែមទៀតផង។
តើត្រូវរក្សាដបទឹករបស់អ្នកដោយរបៀបណា?
ដើម្បីទប់ស្កាត់ការធុំក្លិន ឬរសជាតិប្លាស្ទិច សូមលាងសម្អាតដបទឹករបស់អ្នកឱ្យបានបីដងមុនពេលប្រើប្រាស់។ បន្ទាប់មកសម្ងួតវាដោយផ្កាប់មុខចុះ។ប្រសិនបើជាតិប្លាស្ទិចនៅតែមាន សូមសម្ងួតដបទឹករបស់អ្នកក្នុងទូទឹកកក។
អ្នកអាចដកមាត់បឺតរបស់ដបចេញ ដើម្បីធ្វើការសម្អាតវាបាន។ វាកាន់តែពិសេសទៅទៀត ប្រសិនបើអ្នកប្រើភេសជ្ជដែលមានផ្ទុកជាតិស្ករ!ជាចុងបញ្ចប់ វាមិនមានបង្កជាសម្លេងរំខានឡើយកំឡុងពេលនៃការរត់កីឡារបស់អ្នក ប៉ុន្តែត្រូវបញ្ចេញខ្យល់ដែលមានក្នុងដបចេញតាមរយៈការបឺតពពុះខ្យល់ចេញ។

តើវាអាចប្រើបានរយៈពេលប៉ុន្មាន? ហើយអាចប្រើបានជាមួយសម្ភារៈកីឡារត់អ្វីខ្លះ?
ដបទឹកដែលមានចំណុះ 500ML ដ៏ទន់ និងអាចបត់បែនបានប្រភេទនេះ គឺសំខាន់សម្រាប់សកម្មភាពរត់រយៈពេលមួយម៉ោងរបស់អ្នក។ហើយដើម្បីសម្រួលដល់ការរៀបចំ និងសម្ភារៈរបស់អ្នក ដបទឹកចំណុះ 500ML របស់អ្នកគឺអាចប្រើជាមួយកាតាប និងខ្សែក្រវ៉ាត់សម្រាប់កីឡារត់របស់អ្នក!
ការឌីសាញ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ កំឡុងពេលនៃការរត់កីឡា។
ដបទឹកនេះ មានប្រលោះប៉ិនម្រាមដៃមួយ។ដូច្នេះហើយ វាអាចកាន់ដោយមិនចាំបាច់ប្រើកម្លាំងដោយសារតែអ្នកបានប្រើកម្លាំងអស់យ៉ាងច្រើនកំឡុងពេលនៃការរត់កីឡារបស់អ្នក។មាត់ដប មានកន្លែងបិទបើក។ នៅពេលបិទ វាអាចចៀសវាងការរំខាននានាកំឡុងពេលនៃការប្រើប្រាស់។ប្រសិនបើមាត់ដបបើក វាក៏មិនខ្ចាយទឹកចេញកំឡុងពេលនៃការរត់របស់អ្នកនោះទេ។បើកមាត់ដប ហើយបឺតដើម្បីផឹក។ ជាចុងក្រោយ ដបទឹកប្រភេទនេះត្រូវបានបង្កើតឡើង ដើម្បីកុំឱ្យអ្នកផឹកភេសជ្ជៈដោយដកវាចេញពីថតកាតាបរបស់អ្នកឡើយ។
តើដបទឹកចំណុះ 500មលនេះត្រូវបានធ្វើតេស្តដោយរបៀបណា?
ដើម្បីធានាឱ្យបាននូវគុណភាពរបស់ដបទឹកចំណុះ 500មីលីលីត្រប្រភេទនេះ ក្រុមឌីសាញយើងខ្ញុំបានស្នើឱ្យអ្នករត់កីឡាចំនួន 12នាក់ប្រើប្រាស់វាកំឡុងពេលនៃការរត់របស់ពួកគេនៅលើម៉ាស៊ីនរត់ហាត់ប្រាណ។
វាមានអារម្មណ៍ថាធូរស្រាលជាងការរត់តាមដងផ្លូវ ព្រោះថាការរត់នៅលើម៉ាស៊ីនអាចឱ្យអ្នកផ្តោតអារម្មណ៍ទៅលើចង្វាក់ជីពចរ ដបទឹកដែលគ្មានក្លិន ភាពមិនស្រណុកកំឡុងពេលនៃការប្រើមាត់ដប ការធ្វើចលនារបស់ដបទឹក និងផាសុកភាពរបស់អ្នកប្រើប្រាស់។ជាមួយនឹងជំនួយពីអ្នកធ្វើតេស្តផលិតផល យើងបានឌីសាញផលិតផលមួយដែលស័ក្តិសមបំផុតសម្រាប់ការរត់កីឡា។